. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
អាហារ​ពេលព្រឹក សម្បូរ​ប្រូតេអ៊ីន ជួយ​បញ្ចុះទម្ងន់​ត្រឹមត្រូវ
February 04, 2014 (02:05:06) [ 1349 ]
 
 
តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​អះអាងថា ការចាប់ផ្តើម​ថ្ងៃ​ថ្មី ជាមួយនឹង​អាហារ​ពេលព្រឹក សម្បូរ​ប្រូតេអ៊ីន ជា​វិធី​ល្អ​បំផុត ដើម្បី​បញ្ចុះទម្ងន់ ដោយ​នៅតែ​ធានាបាន​សុខភាព​។​

ប្រូតេអ៊ីន ជា​សារជាតិ​ចាំបាច់​មួយ ត្រូវបាន​កំណត់​នៅក្នុង​របប​ទទួលទាន​ត្រឹមត្រូវ​។ ប្រូតេអ៊ីន មានមុខ​ងារ កសាង​រឹងមាំ​ជាលិកា និង​កោសិកា​ក្នុង​សរីរាង្គ វា​ត្រូវបាន​ប្រើ​ដើម្បី​រក្សា​ការលូតលាស់ និង​ស្តារ​សាច់ដុំ​ជាលិកា ក៏ដូចជា ជំរុញ​ដំណើរការ​បំប្លែង​សារជាតិ និង​ប្រព័ន្ធ​អង្គ​បដិបក្ខ​។ ប្រូតេអ៊ីន មិនត្រូវ​បាន​ស្តុក​ក្នុង​សរីរាង្គ ហេតុនេះ ចាំបាច់​ត្រូវបំពេញ​បន្ថែម​រាល់ថ្ងៃ​។​

​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង (CDC) បាន​អះអាងថា បុរស​នៅក្នុង​វ័យ​ពី ១៩-៧០ ឆ្នាំ ចាំបាច់​ត្រូវ​ផ្គត់ផ្គង់ ប្រូតេអ៊ីន ប្រមាណ ៥៦​ក្រាម ក្នុង ១ ថ្ងៃ​។ វា​ដណ្តើមបាន​ពី ១០-៣៥ % នៃ​បរិមាណ​កាឡូរី សរុប​រាល់ថ្ងៃ ដែល​សរីរាង្គ​ត្រូវការ​។ អ្នក​ហូប​បួស និង​កីឡាករ អាច​ត្រូវការ​បរិមាណ​ប្រូតេអ៊ីន ច្រើនជាង​ប​ន្ថិ​ច​។ ជា​មធ្យម មនុស្ស​ធំ ត្រូវការ​ប្រមាណ ១ ក្រាម ប្រូតេអ៊ីន សម្រាប់ ១ គីឡូក្រាម ទម្ងន់​សរីរាង្គ​។​

មនុស្ស​ជាច្រើន តែង​មិន​យកចិត្តទុកដាក់ ដល់​អាហារ​ពេលព្រឹក ប៉ុន្តែ​អាហារ​ពេលព្រឹក គឺ​សំខាន់បំផុត ចំពោះ​សុខភាព ពិសេស​គឺ អាហារ​មាន​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter