សាកលវិទ្យាល័យ ល្បីៗទាំង១០ នៅលើពិភពលោក និស្សិតប្រាថ្នាចង់ទៅសិក្សាបំផុត
|
June 28, 2014 (11:31:20)
|
[ 1425 ] |
|
|
|
|
ដើមអម្ពិល, បរទេស៖ យោងតាមគេហទំព័រ របស់ All Top Ten នៅថ្ងែទី២៧ ខែមិថុនា ឆ្នាំ២០១៤ បានបង្ហាញឲ្យដឹងថា សាកលវិទ្យាល័យពិតជាដើរតួនាទី យ៉ាងសំខាន់សម្រាប់ និស្សិតគ្រប់រូប ដែលមានបំណងប្រាថ្នា ចង់បន្តការសិក្សា។ ជាការពិតណាស់ ក្ដីសុបិនរបស់និស្សិតម្នាក់ៗ បន្ទាប់ពីបានប្រលងជាប់បាក់ឌុបរួច តែងតែរំពឹងទុកថា ពួកគេនឹងបានទៅរៀនបន្តទៀត នៅឯសាកលវិទ្យាល័យណាល្អៗ ដើម្បីទទួលបានការងារល្អ សម្រាប់ថ្ងែអនាគតរបស់ពួកគេ។ ដូច្នោះខាងក្រោមនេះ ជាសាកលវិទ្យាដ៏ល្បីល្បាញទាំង១០នៅលើពិភពលោក ដែលនិស្សិតគ្រប់ប្រទេស តែងតែប្រាថ្នា ចង់ទៅសិក្សាបំផុត៖
១. សាកលវិទ្យាល័យ Oxford (UK)
Oxford គឺជាសាកលវិទ្យាល័យ វ័យចំនាស់មួយ ដែលត្រូវបានគេស្គាល់ថា សម្រាប់ការបង្រៀន និងការស្រាវជ្រាវ។ វាបានទាក់ទាញសិស្ស និងអ្នកប្រាជ្ញជាច្រើន មកពីទូទាំងពិភពលោក។
២. សាកលវិទ្យាល័យ Stantford (US)
ទទួលស្គាល់ថា ជាស្ថាប័នមួយ នៃការស្រាវជ្រាវ និងការបង្រៀនឈានមុខគេ របស់ពិភពលោក ដែលធ្វើឲ្យសិស្ស ទទួលបាន ចំណេះ ដឹងត្រចះត្រចង់។
៣. សាកលវិទ្យាល័យ Harvard (US)
វាគឺជាសាកលវិទ្យាល័យ ដ៏ល្អបំផុត ក្នុងការបង្រៀន ក៏ដូចជា ការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីឲ្យក្លាយខ្លួនជា មេដឹកនាំដ៏ល្អ ដែលការបង្រៀន មានលក្ខណៈខុសប្លែក ពីសាកលវិទ្យាល័យផ្សេងៗទៀត នៅសហរដ្ឋអាមេរិក។ ក្នុងនោះនៅប្រទេសកម្ពុជា ត្រូវបានគេដឹងថា កូនប្រុសច្បងរបស់សម្ដេច តេជោ ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់បានទៅបន្តការសិក្សានៅក្នុង សាកលវិទ្យាល័យនេះដែរ។
៤. វិទ្យាស្ថានបច្ចេកវិទ្យា រដ្ឋម៉ាសាឈូសេត (US)
និស្សិតនៅវិទ្យាស្ថាន ត្រូវបានផ្ដល់ការអប់រំខ្ពស់ រួមបញ្ចូលគ្នានូវការសិក្សាយ៉ាងហ្មត់ចត់ ដែលជួយបង្កើនបញ្ញា ដល់និស្សិត និងធ្វើឲ្យនិស្សិត មានភាពខ្លាហាន។
៥. វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា (US)
បេសកកម្មរបស់វិទ្យាស្ថាននេះ គឺដើម្បីបង្កើនចំណេះដឹង និងផ្ដល់នូវផលប្រយោជន៍ ជូនសង្គមមនុស្ស តាមរយៈការស្រាវជ្រាវ ដែលបានរួមបញ្ចូល ជាមួយនឹងការអប់រំ។ វាជាវិទ្យាស្ថានមួយ មានកេរ្តិ៍ឈ្មោះ និងឈានមុខគេសម្រាប់ ការអប់រំជាន់ខ្ពស់។
៦. សាកលវិទ្យាល័យ Princeton (US)
ផ្តល់ឲ្យសិស្ស-និស្សិត របស់ខ្លួន ជាមួយនឹងការសិក្សា និងបន្ថែមនូវជំនាញផ្សេងៗទៀត អាចជួយឲ្យពួកគេ ប្រកួតប្រជែង ក្នុងកម្រិតសិក្សា ដ៏ខ្ពស់បំផុត និងរៀបចំឲ្យពួកគេ ក្លាយជាអ្នកដឹកនាំដ៏ល្អ ដើម្បីបម្រើដល់កិច្ចខិតខំប្រឹងប្រែង ជាផលប្រយោជន៍របស់មនុស្សជាតិ។
៧. សាកលវិទ្យាល័យ Cambridge (UK)
ជាសាកលវិទ្យាល័យ មានវ័យចំណាស់បំផុត លើពិភពលោក និងក៏ជាសាកលវិទ្យាល័យ ដ៏ធំផងដែរ នៅក្នុងប្រទេសអង់គ្លេស។ Cambridge ត្រូវបានល្បីថា សម្រាប់ការសិក្សា ដ៏លេចធ្លោ និងលំដាប់ពិភពលោក ដែលឯកសារសម្រាប់ការសិក្សាស្រាវជ្រាវ របស់និស្សិត គឺត្រូវបានធ្វើឡើង ដោយសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ និងមហាវិទ្យាល័យផ្ទាល់តែម្ដង។
៨. មហាវិទ្យាល័យអធិរាជ ទីក្រុងឡុងដ៍ (UK)
សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតទ្បើង នៅក្នុងឆ្នាំ ១៩០៧ ត្រូវបានគេស្គាល់ថា សម្រាប់សិស្សអាហារូបករណ៍ ថ្នាក់ពិភពលោក។ ការអប់រំ និងការស្រាវជ្រាវមានដូចជា វិទ្យាសាស្រ្ត វិស្វកម្ម ឱសថ ដែលការសិក្សាអប់រំប្រកបដោយការ យកចិត្តទុកដាក់ ជាពិសេស កម្មវិធីរបស់សាលា ក៏មានរួមបញ្ចូលទាំងផ្នែក ឧស្សាហកម្ម ពាណិជ្ជកម្ម និងការថែទាំសុខភាព។
៩. សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា, ប៊ើឃើលី (US)
ជាសាកលវិទ្យាល័យ មានកេរ្តិ៍ឈ្មោះដ៏ល្បី ដែលនៅទីនោះ មានបណ្ណាល័យ និងទីកន្លែងពិសោធជាច្រើន មានវិសាលភាពនៃការស្រាវជ្រាវ ព្រមទាំងបោះពុម្ពផ្សាយ ដោយខ្លួនឯង ជាពិសេសនិស្សិត ដែលទៅសិក្សានៅទីនោះ នឹងទទួលបានភាពប៉ិនប្រសប់ ព្រមទាំងចំណេះដឹង ដ៏ប្រសើរជាច្រើនដូចជា សេដ្ឋកិច្ច វប្បធម៌ សីលធម៌ និងទីតាំងភូមិសាស្រ្ត។
១០. សាកលវិទ្យាល័យ Chicago (US)
កម្មវិធីសិក្សា នៅសាកលវិទ្យាល័យនេះ ផ្ដោតទៅលើប្រព័ន្ធអប់រំ ដែលមានលក្ខណៈខុសប្លែកពីសាកលវិទ្យាល័យដទៃទៀត មិននតំរូវឲ្យសិស្សសិក្សា ទៅតាម ឯកសារចាស់ៗ ឬស្នាដៃដែលបន្សល់ទុក ពីមុនមកនោះទេ គឺវាតំរូវឲ្យនិស្សិត ធ្វើការវិភាគ និងពន្យល់ទៅនឹងចំណេះដឹងថ្មីៗ ជាជាងការបង្រៀន របស់សាស្រ្តាចារ្យ។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|