. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ទឹក​ខ្ពុរមាត់ បង្កើន​ហានិភ័យ ឈឺបេះដូង​ស្ត្រូ​ក​
February 02, 2014 (07:01:08) [ 1336 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ ព្រមាន​ថា ការប្រើប្រាស់​ទឹក​ខ្ពុរមាត់ អាចជា​គ្រោះមហន្តរាយ ចំពោះ​សុខភាព ព្រោះ​វា​ធ្វើ​ឲ្យ​កើន​ហានិភ័យ កើត​ជំងឺ​បេះដូង និង​ស្ត្រូ​ក​។​

​ក្នុងការ​ពិសោធន៍​ថ្មី​មួយ របស់​សកល​វិទ្យាល័យ​ឃ្វី​ន​ម៉ាគ (Queen Marg) នៅ​ទីក្រុង​ឡុង​ដ៍ (London)​នៃ​ចក្រភព​អង់គ្លេស ពួក​អ្នកស្ម័គ្រចិត្ត​មាន​សុខ​ភាពល្អ បាន​ប្រើប្រាស់​ទឹក​ខ្ពុរមាត់ Corsodyl ដែលជា​ផលិតផល​មួយ មាន​ផ្ទុក​សារជាតិ ប្រឆាំង​បាក់តេរី​ខ្លាំង chlorhexidine ២​ដង ក្នុង​១​ថ្ងៃ​។​

​លទ្ធផល បាន​បង្ហាញថា សម្ពាធ​ឈាម​របស់​ពួក​អ្នកស្ម័គ្រចិត្ត កើនឡើង 2-3,5 ឯក​តា (mmHg) តែ​ក្នុង​រង្វង់​ប៉ុន្មាន​ម៉ោង​។ ក្នុងពេលនោះ តាម​ការស្រាវជ្រាវ​ដោយឡែក​មួយ សម្ពាធ​ឈាម​កើន ២ ឯក​តា មានន័យ​ដូចគ្នា​នឹង​ហានិភ័យ​ស្លាប់ ដោយសារ​ជំងឺ​បេះដូង កើនឡើង ៧% និង​ហានិភ័យ​បាត់បង់​ជីវិត ដោយសារ​ជំងឺស្ត្រូក កើន ១០% ។​
តាមរយៈ​ការចុះផ្សាយ ដោយ​ទស្សនា​វ​ដ្តី Free Radical Biology And Medicine ពួក​អ្នកស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ប្រតិកម្ម​កើន​សម្ពាធ​ឈាម ចាប់ផ្តើម​លេចឡើង ក្នុង​រង្វង់​មួយថ្ងៃ ចាប់ពី​ពេល​ប្រើ​ទឹក​ខ្ពុរមាត់​។ ពួកគេ បាន​សន្និដ្ឋានថា រឿងនេះ គឺ​ដោយសារ​ទឹក​ខ្ពុរមាត់ បាន​កំទេច​បាក់តេរី​ល្អ ដែល​រក្សា​តួនាទី ជំនួយ​សរសៃឈាម បន្ថយ​ភាព​តានតឹង នាំ​ដល់​ការ​កើន​សម្ពាធ​ឈាម​។​ សារជាតិ​កម្ចាត់​មេរោគ chlorhexidine ក្នុង​ផលិតផល​ទឹក​ខ្ពុរមាត់ Corsodyl បច្ចុប្បន្ន ដណ្តើមបាន ០,២ % នៃ​ចំណុះ​។

ក្នុងពេល​ជួយ​បង្ការ និង​បញ្ចប់​ជំងឺ​អញ្ចាញធ្មេញ Chlorhexidine កម្ចាត់​ចោល​ទាំង​បាក់តេរី ចាំបាច់ សម្រាប់​ដំណើរការ​បង្កើត nitrit ដែល​ដើរតួនាទី​សំខាន់ ដើម្បី​ឲ្យ​សរសៃឈាម​យារ បើក​ល្អ​។ ស្ថិតិ​បង្ហាញថា ទឹក​ខ្ពុរមាត់​ផ្ទុក Chlorhexidine បានធ្វើ​ឲ្យ​ថយចុះ​ដល់ ៩០ % បរិមាណ nitrit កកើត​ក្នុង​មាត់ នាំ​ដល់​ការថយចុះ ២៥ % បរិមាណ nitrit ក្នុង​ឈាម​។​ ពុំមែន​ផលិតផល​ទឹក​ខ្ពុរមាត់​ទាំងអស់ សុទ្ធតែ​ផ្ទុក Chlorhexidine នោះទេ​។ ប៉ុន្តែ​សាស្ត្រាចារ្យ Amrita Ahlumwalia អ្នកដឹកនាំ​ការស្រាវជ្រាវ បាន​សន្និដ្ឋានថា ពពួក​ទឹក​ខ្ពុរមាត់​ផ្សេងៗ ក៏​អាច​បំផ្លាញ​បាក់តេរី មាន​ប្រយោជន៍ សម្រាប់​សុខភាព​ផងដែរ​។​ Ahluwalia បាន​អះអាងថា "​ការកំទេច ទាំង​បាក់តេរី មាន​ប្រយោជន៍ រាល់ថ្ងៃ ជា​គ្រោះមហន្តរាយ​មួយ ដោយសារ​សម្ពាធ​ឈាម ទោះបី​កើន​តែ​បន្តិច ក៏​ឥទ្ធិពល​យ៉ាងច្រើន ទៅដល់​ស្ថានភាព​ជំងឺ ក៏​ដូច​ហានិភ័យ​បាត់បង់​ជីវិត ដោយសារ​ជំងឺ​បេះដូង និង​ស្ត្រូ​ក​" ។​ ប៉ុន្តែ ទន្ត​បណ្ឌិត​មួយចំនួន ប្រកាសថា គួរ​ប្រយ័ត្នប្រយែង ពេលធ្វើការ​សន្និដ្ឋាន ដូចខាងលើ ពី​ការស្រាវជ្រាវ​តូច​មួយ ។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ផលិត​ទឹក​ខ្ពុរមាត់ Corsodyl ក៏បាន​អះអាងថា ការស្រាវជ្រាវ​របស់គេ មិន​រកឃើញ​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​ណា អំពី​ការពាក់ព័ន្ធ​ផ្ទាល់ រវាង​ផលិតផល​នេះ ជាមួយ​ការ​កើន​សម្ពាធ​ឈាម​នេះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 54 នាក់
  Flag Counter
Flag Counter