ភ្ញៀវទេសចរពេញចិត្ត នឹងទៅកម្សាន្ត នៅតំបន់ទេសចរណ៍ របស់ខេត្តមណ្ឌលគិរី
|
June 27, 2014 (06:53:38)
|
[ 1414 ] |
|
|
|
|
ដើមអម្ពិល, មណ្ឌលគិរី៖ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា នៅលើទឹកដីនៃភូមិភាគ ឦសាន្ត នៃខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកទេសចរ ក្នុងនិងក្រៅប្រទេស ទទួលស្គាល់ អំពីសក្តានុពល ធម្មជាតិដ៏សំបូរបែប ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តបានប្រាប់អ្នកឆ្លើយឆ្លង ព័ត៍មាននៅថ្ងៃទី២៦ ខែមិថុនា ថាភ្ញៀវទេសចរ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅទឹកដីខេត្តមួយនេះ ដោយពួកគេ គេចូលចិត្ត ទៅមើលការរស់នៅ និងរបររកស៊ីរបស់បងប្អូនជ នជាតិព្នង ផ្ទះបុរាណរបស់ជនជាតិ សិប្បកម្មតម្បាញ រវៃដោយដៃទឹកជ្រោះ ជាច្រើនកន្លែងទេសភាព ខៀវស្រងាត់ របស់ជុំរុំព្រៃឈើលាត សន្ធឹងធំល្វឹងល្វើយ ដាច់កន្ទុយភ្នែកធ្វើឲ្យ ធាតុអាកាសនៅតំបន់នេះ មានភាពត្រជាក់ល្ហឹមស្ទើតែគ្មាន រដូវក្តៅ ។
លោកបន្តថា ជាពិសេសទៅទៀត នៅរដូវភ្លៀងធ្លាក់ដូចជាសព្វថ្ងៃនេះ ពេលមានភ្លៀងចាប់ពី ចន្លោះម៉ោង ៥៖ ៣០ នាទីល្ងាចរហូតដល់ពេលយប់ផ្សែង អាប់អ័ព្វចាប់ផ្តើមធ្លាក់បង្កជាភាពងងឹត និងមានសីតុណ្ហ ភាពចុះត្រជាក់លក្ខណៈបែបនេះ ធ្វើអោយអ្នកចូលមកកំសាន្ត មានការសរសើរមិន ដាច់ពីមាត់ ។
លោកបន្ថែមទៀតថា ក្រៅពីនេះទៀតភ្ញៀវទេសចរ កំពុងពេញនិយមចូលចិត្តទិញផ្លែអាវូកា (ហៅផ្លែប័រ) នៅពេលដែលគេត្រលប់ ទៅលំនៅដ្ឋានវិញ ។ ពាក់ព័ន្ធទៅ និងអនាម័យ តាមរមណីដ្ឋាននីមួយៗ ក៏ដូចជា សេវាកម្ម ភោជនីដ្ឋាន និងផ្ទះសំណាក់ និងសណ្ឋាគារ បងប្អូនដែលជាម្ចាស់ទីតាំង បាននឹងកំពុង មានការយល់ ដឹងច្រើនធានាបាននូវ សេវាកម្មល្អប្រសើរ ដែលជាហេតុ ធ្វើឲ្យកំណើនអ្នកទេសចរ ពីមួយឆ្នាំទៅឆ្នាំ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|