. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ទប់ស្កាត់​ការងងឹតភ្នែក ដោយ​ការចាក់​តែ ១​ម្ជុល​
January 26, 2014 (13:14:12) [ 1354 ]
 
 
វិធី​ព្យាបាល​ថ្មី​មួយ មាន​លក្ខណៈ​លោត​ផ្លោះ អាច​ស្តារ​ចក្ខុប្រសាទ សម្រាប់​អ្នក​កើត​ជំងឺ​ភ្នែក តំណពូជ និង​សង្គ្រោះ​មនុស្សរាប់រយ​ពាន់​នាក់ផ្សេងទៀត ផុតពី​ហានិភ័យ ងងឹតភ្នែក ដោយ​ការចាក់​តែ ១​ម្ជុល​។​

​ពួក​អ្នកស្រាវជ្រាវ ពីដំបូង បាន​ឲ្យ​ដឹងថា វិធី​ព្យាបាល​នេះ អាច​កែប្រែ​ប្រសើរឡើង នូវ​ស្ថានភាព​របស់​អ្នកជំងឺ កំពុង​មានការ​ប្រឈម ត្រូវ​បាត់បង់​ចក្ខុប្រសាទ​។ រឿងនេះ គឺ​ដោយសារ វា​ហាក់ដូចជា បាន​ទប់ស្កាត់ ការវិវត្តន៍​រីកចម្រើន របស់​ជំងឺ choroideremia ដែលមាន​ប្រភព ពី​គុណវិបត្តិ​មួយ នៅ​ហ្សែ​ន CHM ធ្វើ​ឲ្យ​ខូច​កោសិកា​ទទួល​ពន្លឺ នៅ​រ៉េ​ទីន ប៉ែក​ខាងក្រោយ​ភ្នែក​។​ ប៉ុន្តែ​ពួក​អ្នកស្រាវជ្រាវ ប្រកាសថា វិធី​ថ្មី ក៏មាន​សក្តានុពល ជួយ​ព្យាបាល សម្រាប់​អ្នក​កើត​ជំងឺ ងងឹតភ្នែក​ទូទៅ ឥទ្ធិពល​ដល់​កោសិកា​រ៉េ​ទីន​។ ជំងឺ​ទាំងនេះ រួមមាន ទាំង​ជំងឺ AMD (​បច្ចុប្បន្ន ពុំមាន​វិធី​បង្កា ទប់ស្កាត់ ប្រសិទ្ធភាព ទោះបី​អាច​ព្យាបាល ដោយ​វះកាត់​ឡាស៊ែរ និង​ប្រើ​ថ្នាំ​ក៏ដោយ​)​។​

​យន្តការ​សកម្មភាពរបស់​វិធី​ព្យាបាលចាក់​ហ្សែ​នទៅក្នុង​រ៉េ​ទីន ដើម្បី​ស្តារ​ចក្ខុប្រសាទឲ្យ​អ្នកជំងឺ​ភ្នែក​​ វិធី​ព្យាបាល​ខាងលើ បានផ្តល់​លទ្ធផល​ពិសោធន៍ ជោគជ័យ​ហួស​ពី​ការ​ទន្ទឹង​ចង់បាន ក្នុងការ​ទប់ស្កាត់ហានិភ័យ​ងងឹតភ្នែក នៅលើ​បុរស ២​នាក់​។​

តាម​ទស្សនា​វ​ដ្តី The Lancet ការពិសោធន៍ ក្រោម​ការឧបត្ថម្ភ​មួយផ្នែក របស់​អង្គការ​សប្បុរសធម៌ Fight for Sigh បានជ្រើសរើស អ្នកជំងឺ ៦ នាក់ ដែល​កើត​ជំងឺ chroideremia នៅ​ដំណាក់កាល​ផ្សេងៗ​គ្នា​។ អ្នកជំងឺ​ម្នាក់ៗ ត្រូវបាន​ព្យាបាល​តែ​ភ្នែក​ម្ខាង ដើម្បី​អាច​ប្រៀបធៀប ជាមួយ​ភ្នែក​ម្ខាង​ទៀត​របស់​ពួកគេ​។ លទ្ធផល​គឺ​វា​បាន​ជួយ​កែប្រែ​ឲ្យ​ប្រសើរឡើង​យ៉ាងច្រើន នូវ​ប្រព័ន្ធ​ប្រសាទ របស់​បុរស ២ នាក់ ត្រូវ​ខូចខាត​ចក្ខុវិញ្ញាណ​ធ្ងន់ធ្ងរ ក្នុងពេល​ស្តារ​ចក្ខុប្រសាទ នៅក្នុង​កម្រិត​មូលដ្ឋាន ក្នុងចំណោម​មុខសញ្ញា ៤ នាក់​ទៀត ដែលមាន​ជំងឺ​ស្រាល​ជាង​។​

សាស្ត្រាចារ្យ Robert MacLaren នៅ​មន្ទីរពេទ្យ​ភ្នែក Oxford (​អង់គ្លេស​) តំណាង​ក្រុម​អ្នកស្រាវជ្រាវ បាន​ឲ្យ​ដឹងថា​ការចាក់​តែ ១ ម្ជុល​គត់ ដើម្បី​ព្យាបាល ឲ្យ​អ្នកជំងឺ​បាន​នាំ​វីរុស គ្មាន​គ្រោះថ្នាក់​មួយ ផ្ទុក​ច្បាប់​ចម្លង​មុខងារ របស់​ហ្សែ​ន CHM ផ្ទាល់​ទៅក្នុង​កោសិកា​រំញោច​ពន្លឺ​របស់​រ៉េ​ទីន ។ វិធី​នេះ​មិនអាច​ជំនួស​កោសិកា​បាន​ងាប់ តែ​វា​អាច​ផ្សះផ្សា​កោសិកា "​ទន់ខ្សោយ​" និង​ការពារ​កោសិកា​ល្អ​។​ សាស្ត្រាចារ្យ Robert MacLaren បានបញ្ជាក់​ថាៈ "​ប្រសិន​យើងខ្ញុំ អាច​ព្យាបាល​ឲ្យ​មនុស្ស​គ្រប់គ្នា​ឆាប់ យើងខ្ញុំ​នឹង​ផ្សាំ​វីរុស​ចូល មុនពេល​ចក្ខុប្រសាទ​របស់គេ បាត់បង់​ទាំងស្រុង​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter