. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ព្រះវិហារ នៅសួនកំសាន្ដ DIANAM ជាប់ចំណាត់ថ្នាក់ធំជាងគេ នៅវៀតណាម
June 27, 2014 (06:14:08) [ 1449 ]
 
 
ហូជីមិញ​-​វៀតណាម: ព្រះវិហារ ស្ថិតក្នុង​សួន​កំសាន្ដ DIANAM បាន​ជាប់​ចំណាត់ថ្នាក់ ជា​ព្រះវិហារ​ធំជាងគេ​បំផុត នៅ​ប្រទេស​វៀតណាម ដែលមាន​ប្រជាជន ជាង​៩០​លាន​នាក់ ហើយ​ព្រះវិហារ​នេះ គឺ​គ្មាន​ព្រះសង្ឃ​គង់នៅ​ទេ​។ ប៉ុន្ដែ​អ្វីដែល​អស្ចារ្យ​នោះ គឺ​បាន​កសាង​អស់​ថវិកា លើ​ផ្នែក​សំណង់​រួម ចំនួន​ជាង ៣០ លាន​ដុល្លារ ព្រោះថា វត្ថុ​មាន​តំលៃ នៅក្នុង​ព្រះវិហារ ស្រោប​ទៅដោយ មាស​ទាំងអស់​។​
​ ​
​ក្នុង​ដំណើរ​ទស្សនកិច្ច តប​តាម​ការអញ្ជើញ​របស់​ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​វៀតណាម មាន​អ្នកកាសែត​កម្ពុជា​មួយក្រុម ដឹកនាំ​ដោយ​លោក ផុស សុវណ្ណ អគ្គនាយករង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​សួន​កំសាន្ដ DIANAM​។ សួន​នេះ ស្ថិតនៅក្នុង​សង្កាត់ Binh Doung ក្រុង Thudau Mot ខេត្ដ Binh Duong ដែលមាន​ចំងាយ ៦០​គីឡូម៉ែត្រ ប៉ែក​ខាងជើង ទីក្រុង​ហូជីមិញ​។​
​ ​
​កញ្ញា ដាំង ធី​ហ្វី អ្នកបកប្រែ និង​ជា​អ្នក​ពន្យល់​ប្រ​វ​ត្ដិ នៅ​សួន​កំសាន្ដ DIANAM បាន​បញ្ជាក់ថា សួន​នេះ បាន​កសាង​នៅ ឆ្នាំ​១៩៩៩ ហើយ​បញ្ចប់​នៅ​ឆ្នាំ​២០០៨ មានន័យថា កសាង​អស់​រយៈពេល ចំនួន​៩​ឆ្នាំ លើ​ផ្ទៃដី​សរុប ២៥១ ហិកតា​។ សួន​នេះ​ចែកចេញជា​កន្លែង​កំសាន្ដ​ធំៗ ចំនួន​៦​គឺ មាន​សណ្ឋាគារ សមុទ្រ សួនសត្វ កន្លែង​បោះជំរុំ ទីសក្ការៈ និង​ព្រះវិហារ​។​
​ ​
​អ្វីដែល​ជាទី​ចាប់អារម្មណ៍​បំផុត សំរាប់​សួន​កំសាន្ដ​ដ៏​ធំ​នោះ គឺជា​ព្រះវិហារ DIANAM​។ ទីធ្លា​ព្រះវិហារ​នេះ កសាង​នៅ លើ​ផ្ទៃដី​សរុប ចំនួន ១២ ហិកតា គ្រាន់តែ​ព្រះវិហារ កសាង​លើ​ផ្ទៃដី ៥.០០០ ម៉ែត្រការ៉េ​។​
​ ​
​កញ្ញា ដាំង ធី​ហ្វី បាន​បញ្ជាក់ថា ព្រះវិហារ​ដ៏​ធំ​នេះ បាន​ចំងាយ​អស់​ទឹកប្រាក់ សរុប​ជាង ៣០ លាន​ដុល្លារ ដើម្បី​កសាង​វា​។ ព្រះវិហារ​នេះ គឺមាន​វត្ថុ​ដែលមាន​តំលៃ​ទាំងអស់ ហើយ​វត្ថុ​មាន​តំលៃ​ទាំងនោះ បាន​ស្រោបមាស​ទាំងអស់ និយាយ​រួម​ព្រះវិហារ ស្ទើរតែ​ទាំងមូល បាន​ស្រោបមាស​ទាំងអស់​។
​ ​
​ក្នុង​ព្រះវិហារ រូបចំលាក់​ជាច្រើន មាន​រូប​ព្រះ​ពុទ្ធបដិមា មាន​រូប​ស្ដេច​ជាច្រើន​អង្គ និង​មាន​អ្វីៗ គ្រប់បែបយ៉ាង រាប់មិន អស់ ដោយមាន​តូច មាន​ធំ​។ ព្រះវិហារ​នេះ មាន​ទ្វារ​ចំនួន ២៨ ទ្វារ និង​សសរ​នីមួយៗ មាន​ទំហំ ១ ម៉ែត្រ ជា​រង្វង់ ហើយ​ព្រះវិហារ ខាងក្រៅ​ធ្វើ​អំពី​ថ្ម គឺ​លាយ​ចំរុះ​ជាមួយ​ឈើប្រណិតៗ ហើយ​មាន​តំលៃ​បំផុត​។ អ្នកខ្លះ​ហៅថា ព្រះវិហារ​ ស្រោបមាស ព្រោះតែ ព្រះវិហារ​នោះ ស្រោប​ដោយ​មាស​។ ព្រះវិហារ​នោះ​ទៀតសោត គ្មាន​ព្រះសង្ឃ​គង់នៅ​ទេ គឺ​គេ​កសាង​សំរាប់ តែ​ជាទី​សក្ការៈបូជា​, សំរាប់​ប្រជាជន​វៀតណាម​ទូទៅ និង​សំរាប់​ជនបរទេស​។​
​ ​
​កញ្ញា ដាំង ធី​ហ្វី បាន​ប្រាប់ទៀតថា ព្រះវិហារ​នេះ ពិតមែនតែ កសាង​មាន​អាយុកាល​តិច​ឆ្នាំ ក៏ពិតមែន ប៉ុន្ដែ​ព្រះវិហារ​នេះ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ចុះ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ជាតិ​វៀតណាម​ថា ជា​ព្រះវិហារ​ធំជាងគេ​បំផុត នៅ​ប្រទេស​វៀតណាម​។​ ​នៅក្នុង​ព្រះវិហារ​នេះ​ទៀត ក៏បាន​សរសេរ​ជា​ក្រាំងមាស បញ្ជាក់ថា នៅ​ប្រទេស​វៀតណាម មានត្រកូល​ខុសៗ​គ្នា រាប់រយ​ត្រកូល និង​មានឈ្មោះ​ជាង ១.៥០០ ខុសៗ​គ្នា​។​
​ ​
​ក្រៅពី​ព្រះវិហារ​ដ៏​ធំ ហើយ​កសាង​អស់​ទឹកប្រាក់ ជាង ៣០ លាន​ដុល្លារ គឺ​សួន​កំសាន្ដ DIANAM ទាំងមូល​នេះ មាន​បុគ្គលិក​បំរើកា​រងារ ជាង ៥០០ នាក់ ហើយ​កន្លែង​កំសាន្ដ​នីមួយៗ មាន​ការលក់​សំបុត្រ តំលៃ​ជាង ១០ ដុល្លារ​ឯណោះ​។ ដោយឡែក​សួន​កំសាន្ដ​នោះដែរ មានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង គឺ​សត្វ​ខ្លា ស តោ ស ក្របី ស ក្ងោក ស ថ្លាន់ ស និង​សត្វ​មួយចំនួនទៀត ក៏​ជាស​ត្វ​មាន​តំលៃ​នាំចូល​ពី​អាមេរិក​។​ ​ភ្ញៀវ​ទេសចរ ក្នុង​មួយថ្ងៃៗ មាន​ចំនួន ១.០០០ នាក់ ប៉ុន្ដែ​សំរាប់​ថ្ងៃបុណ្យ​ធំៗ មាន​រហូត​ចាប់ពី ១ ម៉ឺន​នាក់ ទៅ ១៥ ម៉ឺន​នាក់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter