. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
រកឃើញ​បន្ថែមគ្រោះថ្នាក់ ពេល​ប្រើប្រាស់​ទូរស័ព្ទ ពេលយប់
January 26, 2014 (13:02:40) [ 1280 ]
 
 
ការស្រាវជ្រាវ​ថ្មី បាន​បង្ហាញថាប្រើ​ទូរស័ព្ទពេលយប់នឹងធ្វើ​ឲ្យ​អ្នក​គេង​មិន​ស្កប់ និង​បន្ថយ​ទិន្នផល​ធ្វើការ នៅ​ថ្ងៃ​បន្ទាប់​។​ ការស្រាវជ្រាវ​មួយថ្មីៗ​នេះ របស់​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ វ៉ាស៊ីនតោន (​អាមេរិក​) បាន​ឲ្យ​ដឹងថា ប្រើ​ទូរស័ព្ទ នៅពេល​យប់ ពុំ​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​ដំណេក​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឲ្យ​ទិន្នផល​ធ្វើការ ត្រូវ​ថមថយ​នៅ​ថ្ងៃ​បន្ទាប់ ។​

ប្រធាន​ក្រុម​ស្រាវជ្រាវ Christopher Barnes នៅ​សាលា​ជំនួញ Foster នៃ​សកល​វិទ្យាល័យ វ៉ាស៊ីនតោន បាន​ឲ្យ​ដឹងថា "​ទូរស័ព្ទ​ឆ្លាត​វៃ​មួយនឹង​ជួយ​អ្នកដោះស្រាយ​បញ្ហា​យ៉ាងច្រើន សូម្បីតែ​ពេល​អ្នកពុំមាន​វត្តមានក្នុង​បន្ទប់ធ្វើការ​" ។​ ​ប៉ុន្តែ​លោក​ក៏​បង្ហាញ​ពី​ផ្នែក​អសកម្ម​ របស់​ទូរស័ព្ទ​ឆ្លាត​វៃ ។ ​ទន្ទឹមនឹង​ការជួយ​ដោះស្រាយ​ការងារ រហ័សរហួន​ជាង​នោះ វា​ពិតជា​អ្នក​បំផ្លាញ​ដំណេក ​ដ៏​ល្អ​របស់​អ្នក​។ ដំណាលគ្នា​នេះ វា​ក៏​ធ្វើ​ឲ្យ​អ្នក "​ឱប​" ការងារ​ច្រើនជាង​។​

ការស្រាវជ្រាវ មុនៗ​នេះ ក៏បាន​ចង្អុល​បង្ហាញថា ពន្លឺ​ពណ៌​ខៀវ ឬ​ពន្លឺ​បញ្ចេញ ពី​ទូរស័ព្ទ​ចល័ត អាចធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ ដោយសារ​វា​រំញោច​សរីរាង្គ​បង្កើត melatonin សារ​ជាតិគីមី​គ្រប់គ្រង​នាឡិកា ជីវសាស្ត្រ​ក្នុង​សរីរាង្គ​។​ ​ដើម្បី​ ប្រាកដ​ជាង ពួក​អ្នកវិទ្យាសាស្ត្រ បាន​ដំណើរការ​ពិសោធន៍ រាល់​ថ្ងៃមួយ ចំពោះ​មនុស្ស​ ៨២​នាក់ មាន​តំណែង​ជា​អ្នកគ្រប់គ្រង ក្នុង​រយៈពេល​២​សប្តាហ៍​។ លទ្ធផល​បង្ហាញថា អ្នក​ទាំងនេះ ក្រោយពេល​ប្រើ​ទូរស័ព្ទ ដល់​យប់​ជ្រៅ​ពេក មាន​និន្នាការ​អស់កម្លាំង និង​ឧស្សាហ៍​បាត់​មុខ នៅ​ស្ថាប័ន នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ។​

​ការស្រាវជ្រាវ​ផ្សេង ត្រូវបាន​ដំណើរការ ចំពោះ​បុគ្គលិក​ការិយាល័យ ១៦១ នាក់​។ ពួកគេ​នឹង​ត្រូវបាន​សំណូមពរ​ប្រើ​ទូរស័ព្ទ កុំព្យូទ័រ laptop ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​... នៅ​យប់​ជ្រៅ និង​ចូល​គេង​។ មុន​នោះ អ្នក​ទាំងនោះ ត្រូវបាន​តាមដាន អំពី​ជម្រៅ​របស់​ដំណេក ពេល​គេ​ប្រើ​ទូរស័ព្ទ មុន​នោះ​។ ក្រោយពេល​ធ្វើការ​ប្រៀបធៀប ពួក​អ្នកវិទ្យាសាស្ត្រ ប្រមូលបាន​លទ្ធផល​ថា ពុំ​ត្រឹមតែ​ទូរស័ព្ទ​ចល័ត​ប៉ុណ្ណោះ​ទេ តែ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត ក៏​ធ្វើ​ឲ្យ​អ្នក​គេង​ក្រលក់ និង​មាន​អារម្មណ៍​អស់កម្លាំង នៅពេល​ព្រឹក​ថ្ងៃ​បន្ទាប់​។ ប៉ុន្តែ​កម្រិត​គ្រោះថ្នាក់ ដែល​ទូរស័ព្ទ​បង្កឡើង សម្រាប់​ដំណេក គឺ​ខ្លាំងក្លា​បំផុត​។​

អាស្រ័យហេតុនេះ ពួក​ជំនាញការ បាន​ទូន្មាន​ថា "​អ្នក​គួរ​បិទ​ទូរស័ព្ទ​ចល័ត ពី​ម៉ោង​៩​យប់ ដើម្បី​មាន​ដំណេក​មួយ​ស្កប់ ជួយ​ខួរក្បាល មាន​ពេល​សម្រាក​ល្អ​បំផុត ត្រៀម​សម្រាប់​ថ្ងៃ​ធ្វើការ​ថ្មី​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 53 នាក់
  Flag Counter
Flag Counter