ជំងឺមហារីកសួតថយចុះ បន្ទាប់ពីមានការរឹតបន្តឹងផលិតផលថ្នាំជក់ យ៉ាងតឹងរឹង
|
January 15, 2014 (11:17:39)
|
[ 1376 ] |
|
|
|
|
ជំងឺមហារីកសួត នៅសហរដ្ឋអាមេរិក បានថយចុះបន្តិច បន្ទាប់ពីការត្រួតពិនិត្យលើការជក់បារី ត្រូវបាន អនុវត្តន៍យ៉ាងតឹងរឹង ។
មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ សហរដ្ឋអាមេរិក ហៅកាត់ថា CDC បានឲ្យដឹងថា អត្រានៃអ្នកកើតជំងឺមហារីកសួត បានការថយចុះគួរឲ្យកត់សម្គាល់ ។ នៅក្នុងរបាយការណ៍ ដែលចេញដោយមជ្ឈមណ្ឌលខាងលើ បានបញ្ជាក់ឲ្យដឹងថា ការសិក្សា និងស្រាវជ្រាវអ្នកដែលមាន កើតជំងឺមហារីកសួត អត្រានៃអ្នកកើតសម្រាប់បុរស គឺបានថយចុះ ២,៦ភាគរយ (បុរសពី ៨៧ករណី មកនៅត្រឹម ៧៨ករណី) និងថយចុះ ១,១ភាគរយសម្រាប់ស្ត្រី (ពី ៥៧ករណីមក នៅត្រឹម ៥៤ករណី) ។
CDC បានឲ្យដឹងថា ការធ្លាក់ចុះនូវតួលេខចុងក្រោយ និងធ្លាក់ចុះយ៉ាងច្រើននោះ គឺក្នុងចំណោមអ្នកដែលមានវ័យពី ៣៥ ដល់ ៤៤ឆ្នាំ មានចំនួន ៦,៥ភាគរយ (បុរស) និង៥,៨ភាគរយចំពោះស្រ្តី ។
មជ្ឈមណ្ឌលដដែលនេះបានបញ្ជាក់ថា អត្រានៃការថយចុះអ្នកដែលកើតជំងឺមហារីកសួត បុរសមានអត្រាថយចុះច្រើន ជាងក្រុមស្រ្តី ៕
(ប្រភព៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|