. . . . . .
.
ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤

.
សណ្ឋាគាររូងភ្នំ ឋានសួគ៌ សម្រាប់ភ្ញៀវ ដែលនិយម ភាពរ៉ូមែនទិក
May 19, 2014 (12:50:48) [ 1511 ]
 
 
(ដើមអម្ពិល) អាហ្វ្រិកខាងត្បូង: លោកអ្នកធ្លាប់តែស្គាល់ សណ្ឋាគារក្នុងរូងភ្នំនៅ បណ្តាប្រទេសមួយចំនួន ក្នុង​តំបន់អឺរ៉ុប ប៉ុន្តែ ពេល នេះសូមណែនាំភ្ញៀវ ទេសចរទាំងឡាយនូវសណ្ឋាគារដ៏ប្រណីត មួយស្ថិតនៅក្នុងរូងភ្នំនៅ ប្រទេសអាហ្វ្រិក ខាងត្បូងវិញម្តង ធានាថា ពិត ជាល្អឥតខ្ចោះ សម្រាប់អ្នក​ដែលនិយម ដំណើរកំសាន្តតាមជួរភ្នំ និងការស្វែង យល់ពី ជីវិតសត្វព្រៃ។

សណ្ឋាគារភ្នំនេះមានឈ្មោះ Kagga Kamma ស្ថិតនៅតំបន់ភ្នំ Cederberg ដែលមាន​​អាយុកាល ៦០០០ឆ្នាំមក ហើយ រីឯបន្ទប់ស្នាក់ នៅត្រូវបានស្ថាបត្យករ​ជំនាញបានចោះថ្មភ្នំរចនា ជាបន្ទប់ដេកដ៏ស្រស់ ស្អាតបំពាក់ទៅ ដោយ ភ្លើងបំភ្លឺ យ៉ាងរ៉ូមែនទិកហើយភ្ញៀវដែលមក ស្នាក់នៅទីនេះ នឹងបានសម្រាកកាយ មើលតារារះនាពេលរាត្រី កណ្តាលព្រៃភ្នំទៀតផង។

ភ្ញៀវទេសចរភាគច្រើនតែងតែរីករាយនឹង ការជិះកង់កំសាន្តតាមជួរភ្នំ និងការដើរទស្សនា​​​​ធម្មជាតិនៃព្រៃភ្នំ រួមផ្សំ នឹង ការទទួលទានអាហារ កណ្តាលព្រៃ​​មើលទៅហាក់ ដូចជាប្លែកអារម្ម ណ៍ម្យ៉ាងដែរ។ ក្រៅពីនេះ គេក៏អាច ហែលទឹក លេងយ៉ាងត្រជាក់កាយ ជាមួយនឹងអាងហែលទឹក ក្នុងសណ្ឋាគារ​​ភ្នំនេះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter