រដ្ឋាភិបាលហ្វីលីពីន ព្រមានថា ជំងឺកញ្ជឹ្រល នឹងផ្ទុះឡើងនារដូវក្តៅនេះ
|
January 08, 2014 (10:42:01)
|
[ 1382 ] |
|
|
|
|
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ថា ជំងឺកញ្ជ្រឹលនឹងអាច ផ្ទុះឡើងនារដូវក្តៅនេះ នៅក្នុងប្រទេសហ្វីលីពីន ។
នាយកដ្ឋានសុខាភិបាលហ្វីលីពីន ហៅកាត់ថា DOH បានព្រមានកាលពីថ្ងៃចន្ទថានៅក្នុងរដូវក្តៅនេះ ការផ្ទុះជំងឺ កញ្ជ្រឹល នឹងកើតមានឡើង នៅក្នុងប្រទេសហ្វីលីពីន ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារដែលមិនទាន់បានទទួល ការចាក់ថ្នាំបង្កាជំងឺនេះ ។
លោក Enrique Tayag ជំនួយការក្រសួងក្រសួងសុខាភិបាលហ្វីលីពីន បានផ្ញើសារមកកាន់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ឲ្យដឹងថា“ជំងឺកញ្ជ្រឹលនឹងផ្ទុះឡើង នៅក្នុងអំឡុងប៉ុន្មានខែនារដូវក្តៅនេះ ពិសេសកើតលើកុមារដែល មិនបាន ទទួលការចាក់ថ្នាំបង្កាជំងឺកញ្ជ្រឹល” ។
សូមបញ្ជាក់ថា នេះជាសារមួយដែលដាស់តឿនចំណាប់អារម្មណ៍របស់ពលរដ្ឋហ្វីលីពីនទាំងឡាយ គួរគប្បីយកចិត្ត ទុកដាក់ខ្ពស់ចំពោះការផ្ទុះឡើងនូវជំងឺកញ្ជ្រឹលលើកុមារ ។ គេបានដឹងថា រដូវក្តៅនៅក្នុងប្រទេសហ្វីលីពីន នឹងចាប់ ផ្តើមនៅដើមខែមីនា ខាងមុខ ។
រដ្ឋាភិបាលហ្វីលីពីន បានប្រកាសដល់បណ្តាក្រុងចំនួន៩ នៅម៉ានីល ដើម្បីជ្រាបអំពីព័ត៌មានអំពីការផ្ទុះឡើង នៃជំងឺកញ្ជ្រឹលនៅក្នុងតំបន់ ។
គួរបញ្ជាក់ផងដែរថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានសុខាភិបាលហ្វីលីពីន បានបូកសរុបករណី ជំងឺកញ្ជ្រឹលសរុបមានចំនួន ១.៧២៤ករណី ក្នុងនោះស្លាប់កុមារអស់ចំនួន ២១នាក់ គិតចាប់ពីថ្ងៃទី០១ ខែមករា រហូត ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ។ នាយកដ្ឋានខាងលើបានបញ្ជាក់ថា ជំងឺកញ្ជ្រឹលមានរោគសញ្ញា មួយចំនួនដូចជាៈ ការកើនឡើងកំដៅក្នុងខ្លួនខ្ពស់ ដែលធ្វើឲ្យភាពស៊ាំក្នុងរាងការរបស់មនុស្សចុះខ្សោយ ក្នុងនោះរាប់បញ្ចូលទាំងការ បង្កជាជំងឺរាគរូស រលាកសួត និងរលាកខួរក្បាលទៀតផង ៕
(ប្រភព៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|