អ្នកភ្នំពេញកាន់តែច្រើនយល់ ថាការហាត់ប្រាណល្អសម្រាប់ សុខភាព
|
December 27, 2013 (03:19:43)
|
[ 1342 ] |
|
|
|
|
ដោយធ្វើដំណើរពេលល្ងាចកាត់តាមផ្លូវសួនច្បារវិមានឯករាជ្យនោះ គេនឹងឃើញអ្នកខ្លះវ៉ៃសី អ្នកខ្លះដើរ អ្នកខ្លះរត់។ ពួកគេកំពុងតែនាំគ្នាឆ្លៀតចំណាយពេលវេលាដើម្បីធ្វើការហាត់ប្រាណដែលគេដឹងថានឹងជួយធ្វើអោយសុខភាពរឹងមាំ។
លោក ស្រី រី ជាមនុស្សម្នាក់ដែលតែងតែមានទីលំនៅនៅច្បារអំពៅ តែងតែធ្វើដំណើររាល់ល្ងាច ទៅកាន់សួនច្បារសម្តេចហ៊ុនសែន ដើម្បីហាត់ប្រាណជាមួយមនុស្សរាប់រយនាក់នៅទីនោះ។ លោក ស្រីបាននិយាយថា ចាប់តាំងពីលោកស្រីបានចំណាយ ពេលល្ងាចដើម្បីដើរហាត់ប្រាណជាមួយមិត្តភក្តិ លោកស្រីទទួលអារម្មណ៍ថា “ខ្ញុំដូចជាគេងលក់ស្រួលជាមុនហើយមិនសូវជាមាជំងឺផ្តាសាយឡើយ។ ខ្ញុំគិតថាសុខភាពរបស់ខ្ញុំល្អជាងពេលដែលខ្ញុំមិនហាត់ប្រាណ។”
លោក ស្រី រី ស្ថិតនៅក្នុងចំណោមអ្នកទីក្រុងភ្នំពេញជាច្រើននាក់ដែលបាននាំគ្នាទៅធ្វើលំហាត់ប្រាណនៅសួនច្បារ សម្តេចហ៊ុនសែន។
ជាមួយនឹងកំណើតមនុស្សយល់ដឹងអំពីសារសំខាន់នៃការហាត់ប្រាណសម្រាប់សុខភាពនោះ កន្លែងហាត់ប្រាណជាច្រើនក៏បានរីកស្គុះស្គាយនៅក្នុងទីក្រុងភ្នំពេញ។
ខណ:អ្នកខ្លះហាត់ប្រាណតាមក្លឹបផ្សេងៗនោះជាមួយនឹងការបង់ប្រាក់ប្រចាំថ្ងៃឬប្រចាំខែនោះ ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសការហាត់ប្រាណ ជាក្រុមនៅតាមសួនច្បារ សាធារណៈ និងនៅកំពុងតែមានច្រើនៅក្រុងភ្នំពេញ ដូចជានៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក សួនច្បារមុខក្រសួងការពារជាតិ និងសួនខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី វិមាន សន្តិភាព សួនច្បារនៅតាមបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម និងមុខវាំង សួនវិមានឯករាជ្យជាដើម។
ការចំណាយពេលវេលាមួយចំនួននៅពេលព្រឹកនិងពេលល្ងាចរបស់ប្រជាពលរដ្ឋមួយចំនួន នាំគ្នាំទៅហាត់ប្រាណ គឺបង្ហាញពីកក្តាជីវភាព របស់ពួកគាត់មានជីវភាពធូរធារ ជាងមុន ដូច្នេះត្រូវតែ គិតគូពីសុខភាពជាកក្កតាសំខាន់សម្រាប់បុគ្គលម្នាក់។
លោក វេជ្ជ បណ្ឌិត ងួន សេរ័ត្នតំណាងមន្ទីរពេទ្យ រ៉ាំ សៃ សាំដាប៊ី (Ramsay Sime Darby Health Care) ដ៏ល្បីល្បាញ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនិយាយថានេះជាសញ្ញាដ៏ល្អមួយហើយវានឹងផ្តល់ផលប្រយោជន៍ច្រើនចំពោះសុខភាព។ លោក និយាយថា ការចំណាយពេលវេលាមួយថ្ងៃយ៉ាងតិច៣០នាទីដើម្បីហាត់ប្រាណនឹងធ្វើអោយសុខភាពមនុស្សរឹងពឹង។
លោកបន្ថែមទៀថា ក្រៅពីការហាត់ប្រាណទៀងទាត់ ប្រជាជនក៏គួរគិតផងដែរអំពីការបរិភគអាហារដើម្បីសុខភាពដោយកាត់បន្ថយការទទួលទានអាហារមានជាតិខ្លាញ់ហើយបង្កើនការបរិភោគផ្លែឈើនិងបន្លែ។ ម្យ៉ាងទៀតនោះ លោក វេជ្ជបណ្ឌិតនិយាយថា ការពិនិត្យសុខភាពទៀងទាត់ក៏មានសារសំខាន់ផងដែរសម្រាប់ការបង្ការជំងឺ។
ប្រជាជនកម្ពុជាគួរតែចាប់ផ្តើមគិតអំពីការពិនិត្យសុខភាពទៀងទាត់ពីព្រោះថានៅពេលជំងឺមួយរកឃើញនៅក្នុងដំណាក់កាលដំបូងនោះវាមានលទ្ឋភាពកាន់តែច្រើននៅក្នុងការព្យាបាលជាសះស្បើយនិងចំណាយថវិការតិច។
លោក បាននិយាយថា “ហាត់ប្រាណទៀងទាត់ បរិភោគត្រឹមត្រូវ ការរស់នៅប្រកដោយអនាម័យនិង ការពិនិត្យសុខភាពទៀងទាត់នឹងផ្តល់ផលប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព”៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|