កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិជាង១លាន២សែននាក់ នៅត្រីមាសទី១ ឆ្នាំនេះ
|
May 07, 2014 (10:47:33)
|
[ 1381 ] |
|
|
|
|
(ដើមអម្ពិល) របាយការណ៍ របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាទទួលបាន ភ្ញៀវទេសចរ បរទេស ប្រមាណ ១.២៦៧.៩២២ នាក់ នៅក្នុងត្រីមាសដំបូង ឆ្នាំ២០១៤ ដែលតួលេខនេះ បានកើនឡើង ៨,២ ភាគរយ បើប្រៀបទៅនឹង ត្រីមាសទីដំបូង ឆ្នាំមុន ដែលទទួលបាន ភ្ញៀវទេសចរប្រមាណ ១.១៧២.០៧២នាក់ ។
របាយការណ៍ដដែលនេះ បានឱ្យដឹងថា ភ្ញៀវទេសចរវៀតណាម បានឈនៅចំណាត់ថ្នាក់កំពូលគេ ក្នុងចំណោម ភ្ញៀវបរទេស ដែលមកកម្សាន្ត នៅកម្ពុជា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៤ ហើយបន្ទាប់ពីនោះ មានភ្ញៀវ ទេសចរកូរ៉េ ចិន ឡាវ ជប៉ុន អាមេរិក រុស្ស៊ី ថៃ បារាំង និង ជនជាតិអង់គ្លេស ជាដើម ។
របាយការណ៍ខាងលើ បានឱ្យដឹងទៀតថា ក្នុងត្រីមាសទី១នេះ កម្ពុជាទទួលបាន ភ្ញៀវទេសចរវៀតណាម ចំនួន ១៨៩.៨១៦នាក់ កើនឡើង១៥% បើប្រៀប ត្រីមាសទី១ឆ្នាំមុន, កូរ៉េ ១៧៧.៧១៦នាក់ កើន១៤%, ចិន ១៦២. ៨៦៨នាក់ កើន១២,៨% , ឡាវ ៩៩.០២៣នាក់ កើន៧,៨% , ជប៉ុន ៦៦.៨៩៣នាក់ កើនឡើង ៥,៣% ,អាមេរិក ៦០.៤៦០នាក់ កើនឡើង ៤,៨% , រុស្ស៊ី ៥៥.៤៨៦នាក់ កើនឡើង ៤,៤% , ថៃ ៥២.១៩៣នាក់ កើនឡើង ៤,១% , បារាំង ៤៧,៥១០នាក់ កើនឡើង ២,៧% និងជនជាតិអង់គ្លេស ៤១.៨០៦ កើនឡើង ៣,៣% ផងដែរ ។
ចំណែកឯភ្ញៀវកម្ពុជា ទៅកម្សាន្តទៅក្រៅប្រទេស ក្នុងត្រីមាសទី១ ឆ្នាំនេះ មានចំនួនតែ ២០៨.៩៧២នាក់ ប៉ុណ្ណោះ គឺកើនឡើង ៣,៧% បើប្រៀបទៅនឹង ត្រីមាសដំបូងឆ្នាំមុន ដែលមានប្រមាណ ២០១.៥៤៤ នាក់ ។
ក្នុងឆ្នាំ២០១៣ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរ អន្តរជាតិ ប្រមាណ ៤.២១០.១៦៥នាក់ ដែលកើនឡើង ១៧,៥% បើប្រៀប កាលឆ្នាំ២០១២ ជាមួយនឹង ចំណូល ពីវិស័យនេះ ២៥០០លានដុល្លារ សហរដ្ឋអាមេរិក ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ របស់ក្រសួងទេសចរណ៍នៅកោះពេជ្រ កាលពីខែ កុម្ភៈកន្លងទៅ បានចាត់ទុកថា វិស័យទេសចរណ៍ ជាមាសបៃតង ដែលជួយរកចំណូលបានយ៉ាងច្រើន ដល់ ប្រទេសកម្ពុជា ជាពិសេសបានចូលរួមចំណែកក្នុង GDP របស់កម្ពុជា ប្រមាណ១៥% ។
សម្តេចមានប្រសាសន៍ថា “នៅកម្ពុជា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ គឺជា មាសបៃតង ដោយ នៅក្នុងឆ្នាំ២០១៣ កន្លងទៅនេះយើងសម្រេចបាន កំណើនក្នុងអត្រា ១៧,៥% ជាមួយនឹងការមកដល់នៃទេសចរ អន្តរជាតិ ប្រមាណ ៤លាន ២សែននាក់ និងប្រាក់ចំណូល ប្រមាណ ២៥០០ដុល្លារ សហរដ្ឋអាមេរិក ចាក់ចូល ក្នុងសេដ្ឋកិច្ចជាតិ” ។
តាមការព្យាករណ៍ របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៥ កម្ពុជានឹងទទួលបាន ភ្ញៀវទេសចរ ៤,៨លាននាក់ ។ ដោយឡែកនៅឆ្នាំ២០១៨ អាចនឹងកើនដល់ ៦,១លាននាក់ ហើយនិង បន្តកើន រហូតដល់ ៧,៥លាននាក់ នៅឆ្នាំ២០២០ ជាមួយនឹងចំណូល ៥០០០លានដុល្លារ សហរដ្ឋអាមេរិក ព្រមទាំង បង្កើតការងារ ដល់ពលរដ្ឋខ្មែរ ប្រមាណ ៨០ម៉ឺននាក់ ផងដែរ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|