. . . . . .
.
ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤

.
ក្រុងកំពតថ្មី ជាក្រុងទេសចរណ៍ គ្រោងឲ្យលេចរូបរាង នៅឆ្នាំ២០១៨
May 07, 2014 (10:45:00) [ 1358 ]
 
 
ខេត្តកំពត​គ្មាន​ឆ្នេរ​ខ្សាច់ គ្មាន​ច្រករបៀង​ចេញចូល គ្មាន​កំពង់ផែ ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ ពិបាក​ទាក់ទាញ​ភ្ញៀវទេសចរ ដូច​ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​។ តែ​ខេត្ត​នេះ មាន​សក្តានុពល​ខ្ពស់​ណាស់ ទៅលើ​ទេសភាព វប្បធម៌ ផ្ទះ​បុរាណ និង​ផលិតផល​ទេសចរណ៍​ប្លែកៗ ដូចជា​ចំការ​ម្រេច ជាដើម​។​ល​។​
​ ​
​ដើម្បី​អភិវឌ្ឍន៍​ផលិតផល ទេសចរណ៍​ថ្មី​មួយ​បាន នៅក្នុង​ខេត្ត​នេះ ក្រសួងទេសចរណ៍ រួមដៃគ្នា​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​តាំងចិត្ត​ថា នឹង​ចាប់​ដំណើរ​កសាង ក្រុង​ទេសចរណ៍​កំពត​ថ្មី​មួយ ដែល​ចេញដំណើរ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ អាច​នឹង​សំរេច​គោលដៅ​នេះ​។ ការតាំង​ចិត្ត​បែបនេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃទី​៣០ ខែមេសា កន្លងទៅនេះ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​
​ ​
​លោក​ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​នេះ បានលើកឡើង​ថាៈ អនាគត ខេត្តកំពត​ចាំបាច់ ត្រូវតែមាន​ឆ្នេរ​ខ្សាច់ បំរើ​ឲ្យ​ភ្ញៀវទេសចរ មាន​កំពង់ផែ ទេសចរណ៍​មួយ និង​ចាំបាច់​ត្រូវមាន​ច្រកចេញ - ចូល​អន្តរជាតិ​មួយ​ផងដែរ​។ ហើយ​ក្រុង​ទេសចរណ៍​កំពត​ថ្មី​នេះ នឹង​គ្រោង​បង្កើត​ឲ្យ​មានផ្ទះ​ទេសចរ ឬក៏​ហៅថា ផ្ទះ​ទី​២ សំរាប់​អនុញ្ញាត​ឲ្យ​ជនបរទេស ទិញ​សំរាប់​ស្នាក់នៅ​ថែមទៀត​។​
​ ​
​តើ​ទីតាំង​ក្រុង​ទេសចរណ៍​កំពត​ថ្មី​នេះ​ស្ថិត​នៅឯណា​? គឺ​ផ្អែក​តាម​របាយការណ៍ នៃ​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍ ក្រុង​ទេសចរណ៍​កំពត​ថ្មី​នេះ គឺមាន​ទីតាំង​ស្ថិតនៅ​ភាគខាងត្បូង នៃ​ទី​រួម​ខេត្តកំពត​ចាស់ ចម្ងាយ​ប្រមាណ ៦ គីឡូម៉ែត្រ នៃ​ភូមិសាស្ត្រ ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ទី​រួម​ខេត្តកំពត និង​មួយផ្នែក ចូលទៅក្នុង​ដី​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​។ តំបន់​គ្រោង​នឹង​សាងសង់​ក្រុង​ថ្មី​នេះ ជាប់មាត់​សមុទ្រ មាន​ឆ្នេរ ហើយ​តែ​ត្រូវ​កែលំអ ឲ្យ​មាន​ខ្សាច់​ល្អ​សំរាប់​កំសាន្ត មាន​កោះ​និម្មិត ដែលជា​កោះ​ពីរ ស្ថិតនៅ​ប៉ប្រះ​ទឹក ពេល​ទឹកសមុទ្រ​នាច ក្លាយទៅជា​កោះ ហើយ​ទឹកសមុទ្រ​ជោ វា​នឹង​លេច​កោះ​នេះ​បាត់​។​
​ ​
​ចំពោះ​ទីក្រុង​កំពត សព្វថ្ងៃ ត្រូវ​រក្សាទុក​ឲ្យ​ទៅជា​ក្រុង​ប្រវត្តិសាស្ត្រ សំរាប់​អភិរក្ស​នូវ​សំណង់​ចាស់ ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយៗ ស្វែងយល់ និង​ភ្ញៀវទេសចរ​ទស្សនា​កំសាន្ត​។ មិនត្រូវ​ឲ្យ​មានការ​វិនិយោគ​មួយ បង្កើត​ស្ថាបត្យកម្ម​សំណង់​ថ្មី ដោយ​វាយ​កំទេចចោល​នូវ សំណង់​បូរាណ​ចោល ដូច​រាជធានី​ភ្នំពេញ​ឡើយ​។ ក៏ប៉ុន្តែ​ក្រុង​ថ្មី​នេះ ទាមទារ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ស្ពាន ឲ្យ​បាន​សមរម្យ​ផងដែរ​។ គេ​មិនទាន់​វាស់វែង​ទំហំ​ដី និង​ផ្ទៃ​ទឹកសមុទ្រ ប៉ុន្មាន​គីឡូម៉ែត្រ ដែល​ត្រូវ​កសាង​ក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យ​សំរេច​តាម​គោលដៅ​នៅឡើយ​ទេ​។ ដូច្នេះ​វា​ពាក់ព័ន្ធ​មន្ត្រី ដែនដី​នគ​រូបី​យក​ម្ម បរិស្ថាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អាជ្ញាធរខេត្ត​។​

​កំពង់ផែ​ទេសចរណ៍​មួយ គ្រោង​នឹង​បង្កើត ក្រោម​ថវិការ​គាំទ្រ​ដោយ​ធនាគារ ពិភពលោក​( ADB)​។ មាន​កំពង់ផែ​បង្កើត​ក្រោម​ថវិការ​គាំទ្រ​ដោយ ADB​។ មាន​កំពង់ផែ​នេះ មួយ​អាច​ភ្ជាប់​ខ្សែ​ទេសចរ ចេញ​-​ចូល​ពី​កោះ​ភូ​គួ​ក តាមផ្លូវ​សមុទ្រ​មក​កំពត និង​ពី​ភាគខាងត្បូង​ថៃ មក​ខេត្តកំពត ផងដែរ​។​
​ ​
​គេ​នឹង​កសាង​ឆ្នេរ​ខ្សាច់​មួយ ចាប់ពី​ព្រែកជីក​ស្រែអំបិល មកដល់​ព្រែក​ក្បាល​រមាស​។ ហើយ​ត្រូវបាន​កែលំអ កោះ​ស្មៅ​មួយ​ឲ្យ​ទៅជា​ឧទ្យាន​សមុទ្រ​ដែល​គេ​ឲ្យ​ឈ្មោះថា កោះ​ផ្កាយ និង​កូន​កោះ​មួយ​ជាប់​កោះ​ស្មៅ ឲ្យ​ក្លាយទៅជា​កោះ​និម្មិត​មួយ​ឈ្មោះ​ហៅថា កោះ​ព្រះ​ច័ន្ទ និង​មាន​រចនាសម្ព័ន្ធ​ជាច្រើន​ទៀត​រួមគ្នា ដោះស្រាយ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។​
​ ​
​មន្ត្រី​ខេត្តកំពត បានលើកឡើង​ថាៈ តំបន់​នេះ បើ​យើង​មិន​យកទៅ​ធ្វើការ​អភិវឌ្ឍន៍​ឲ្យ​ស្របច្បាប់​ទេនោះ នឹង​ក្លាយទៅជា​ការអភិវឌ្ឍន៍​មួយ​ពោរពេញ​ដោយ​ភាព អនាធិប តេយ្យ​។ ដូច្នេះ​ក្រសួងទេសចរណ៍ រួម​នឹង​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ទាំងអស់ ត្រូវ​ឆក់​ឱកាស ចាប់យក​គោលដៅ​នេះ ឲ្យ​បានសំរេច​នៅ​ឆ្នាំ​២០១៨​។​
​ ​
​លោក ថោង ខុន បាន​ប្រាប់​ទៅ​អង្គប្រជុំ​ថាៈ បើ​យើង​គ្មាន​ផលិតផល​ទេសចរណ៍​ថ្មី​ទេ គឺ​មិនអាច​ស្រូបយក​ភ្ញៀវទេសចរ ឲ្យ​បាន​ច្រើន​នោះទេ​។ ហើយ​បើ​យើង​អភិវឌ្ឍន៍ នូវ​ក្រុង​ទេសចរណ៍​កំពត​ថ្មី​នេះ​បាន អាច​ចាត់ទុកថា ជា​គំរូ​ថ្មី​មួយ​សំរាប់​ឲ្យ​អាជ្ញាធរខេត្ត រាជធានី​ដទៃៗ​ទៀត រៀនសូត្រ​តាម​។ មិន​ឲ្យ​មានការ​អភិវឌ្ឍន៍​ជាន់ឈ្លី​បំផ្លាញ លើ​ការអភិរក្ស​សំណង់ ស្ថាបត្យកម្ម​ចាស់ៗ នោះបានទេ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter