គេងថ្ងៃត្រង់លើសពីមួយម៉ោង ប្រឈមកើតជំងឺទឹកនោមផ្អែម
|
December 08, 2013 (04:25:23)
|
[ 1245 ] |
|
|
|
|
តាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា អ្នកគេងថ្ងៃត្រង់យូរ ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម។ និយាយម្យ៉ាងទៀត ពេលវេលាគេងថ្ងៃត្រង់ខុសគ្នា មានឥទ្ធិពលផ្សេងគ្នា ទៅដល់សុខភាព ។
ដំណេកថ្ងៃត្រង់ នៅតែជាប្រធានបទជជែកគ្នានៅក្នុងមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រ ក្នុងពេលពួកអ្នកស្រាវជ្រាវមួយចំនួន បានចាត់ទុកថា ដំណេកខ្លីមួយនៅថ្ងៃត្រង់ អាចនាំមកផលប្រយោជន៍សុខភាពសកម្មតែមួយចំនួនផ្សេងទៀត និយាយថា ដំណែកថ្ងៃត្រង់មិនល្អទៅដល់សុខភាព ហើយថែមទាំងអាចធ្វើឲ្យថយអាយុផងដែរ ។
.គេងថ្ងៃត្រង់យូរពេក មានហានិភ័យកើតជំងឺទឹកនោមផ្អែម
ក្នុងការស្រាវជ្រាវនេះ ពួកអ្នកវិទ្យាសាស្ត្របានសិក្សាលើជនជាតិចិនជាង ២៧.០០០ នាក់ដែលបានចូលនិវត្តន៍ ក្នុងនោះ មានទាំងបុរស និងស្ត្រី ។ អ្នកទាំងនេះ ត្រូវបានចែកជាក្រុមផ្សេងៗគ្នា ផ្អែកលើពេលវេលាគេងថ្ងៃត្រង់របស់គេ។ ពីការមិនគេងសោះទៅដល់គេងជាង ៦០ នាទី ។ ចំនួនជាង២ភាគ៣ពោលគឺប្រមាណ១៨.៥០០នាក់នៃអ្នកចូលរួមឲ្យដឹងថាពួកគេគេងថ្ងៃត្រងជាប្រចាំ។ក្រោយពេលសម្រួលទាំង កក្តាផ្សេងៗដូចជាៈ ជក់បារី, បរិមាណពេលវេលាសម្រាប់ដំណេកពេលយប់ និងសកម្មភាពរាងកាយនោះ លទ្ធផលបង្ហាញថា អ្នកគេងថ្ងៃត្រង់ច្រើនជាងមួយម៉ោង មានហានិភ័យខ្ពស់ កើតជំងឺទឹកនោមផ្អែម បើប្រៀបនឹងអ្នកមិនគេងថ្ងៃត្រង់ ។
អ្នកស្រី Elian Lucassen អ្នកស្រាវជ្រាវមួយរូប នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Leiden នៅហុល្លង់ ឲ្យដឹងថាៈ “គំហើញនេះ មានអត្ថន័យសំខាន់ចំពោះអ្នកទទួលទានដំណេកថ្ងៃត្រង់ជាប្រចាំ ។ ដំណេកខ្លីអាចមានប្រយោជន៍ចំពោះមនុស្ស១ចំនួន ហើយក៏មិនគួរគេងយូរពេកនោះដែរ” ។ ការស្រាវជ្រាវមុនៗនេះ បានបង្ហាញពីទំនាក់ទំនង រវាងជំងឺទឹកនោមផ្អែម និងការគេងតិចពេក ឬ ច្រើនពេក នៅពេលយប់ ។ ពួកអ្នកស្រាវជ្រាវឲ្យដឹងថា ការគេងថ្ងៃច្រើនពេក ក៏បង្កជាភាពច្របូកច្របល់នាឡិកាជីវសាស្ត្រ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|