ថ្នាំពន្យារកំណើតគ្មាន ប្រសិទ្ធិភាពចំពោះស្ត្រីធាត់
|
December 03, 2013 (11:04:39)
|
[ 1320 ] |
|
|
|
|
ពួកអ្នកវិទ្យាសាស្ត្រព្រមានថាថ្នាំពន្យារកំណើត នឹងអន់ប្រសិទ្ធិភាពសម្រាប់ស្ត្រីមានទម្ងន់ខ្លួនធ្ងន់ ពិសេសគឺគ្មានប្រសិទ្ធិភាពចំពោះស្ត្រីមានទម្ងន់លើស ៨០ គីឡូក្រាម ។
ថ្នាំពន្យារកំណើតមួយចំនួន មានកំហិតទម្ងន់អ្នកប្រើប្រាស់ ។ ដូចជាក្រុមហ៊ុនឱសថ KRA ដែលជាក្រុមហ៊ុនផលិតថ្នាំពន្យារកំណើតបន្ទាន់១ប្រភេទ មានលក់លើទីផ្សារទូទាំងពិភពលោក បានទូន្មានថាផលិតផលរបស់គេ អាចនឹងគ្មានប្រសិទ្ធិភាព ចំពោះស្ត្រីមានទម្ងន់លើស ៨០ គីឡូក្រាម ។ KRA ក៏បានឲ្យដឹងថា ចំពោះស្ត្រីមានទម្ងន់លើស ៧៥ គីឡូក្រាម ពេលប្រើថ្នាំពន្យារកំណើតឈ្មោះ Norlevo របស់ក្រុមហ៊ុន គេអាចនឹងឃើញថាវាអន់ប្រសិទ្ធិភាពជាងធម្មតា ។ ក្រុមហ៊ុនឱសថនេះ គ្រោងនឹងឲ្យបោះពុម្ពបន្ថែមពាក្យព្រមាន ទៅក្នុងការណែនាំប្រើប្រាស់ផលិតផលរបស់គេ ចាប់ពីឆ្នាំក្រោយទៅ ។
ថ្នាំពន្យារកំណើត Norlevo ផ្ទុកសារជាតិ Levonorgestrel ដែលជាអ័រម៉ូនចម្រុះមួយ ប្រើដើម្បីទប់ស្កាត់ការបង្កកំណើតរបស់ពង, ប្រសិនបើគេលេបវាក្នុងរង្វង់ ៧២ ម៉ោង ក្រោយរួមភេទមិនសុវត្ថិភាព ។ ការស្រាវជ្រាវមួយចំនួន បានបង្ហាញថា ថ្នាំពន្យារកំណើតបន្ទាន់ កាន់តែខ្សោយប្រសិទ្ធិភាព ចំពោះស្ត្រីធាត់ ហើយស្ត្រីទាំងនេះ មានលទ្ធភាពមានគភ៌ខ្ពស់ជាង ៤ ដង ប្រៀបនឹងអ្នកប្រើមានទម្ងន់ស្រាល ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|