Trovants ថ្មមានជីវិតមាន តែនៅរូម៉ានីមួយគត់
|
April 23, 2014 (12:52:05)
|
[ 1425 ] |
|
|
|
|
នៅពេលដែលឃើញថ្មត្រូវ៉ាន (trovants)ជាលើកដំបូង អ្នកអាចមិនជឿថាវាពិតប្រាកដទេ។វាដូចជាវត្ថុ ដែលលោកកាពីទែនឃើក (Kirkតួអង្គក្នុងរឿង Star Trek ) និង ក្រុមរបស់លោកបានរកឃើញ នៅលើភពនៃពួកអេលាន (alien-មនុស្សក្រៅផែនដី) អ៊ីចឹង ។ ថ្មចម្លែកនោះដុះធំឡើង ពេលមានភ្លៀង និងផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត ដោយមិនចាំបាច់មានជំនួយ។ ពិតជារឿងវិទ្យសាស្ត្រស្រមើស្រមៃ មែនទេ?
តែនៅពេលដែលអ្នកបានពិនិត្យមើលពួកវា អ្នកនឹងបានរកឃើញថា trovants មិនមែនជាផ្នែកមួយនៃរឿងវិទ្យាសា ស្ត្រស្រមើស្រមៃទេ ពួកវាគឺជា បាតុភូត ភូគុព្ភសាស្ត្រដ៏អស្ចារ្យមួយ។ ថ្មទាំងនេះ ហាក់បីដូចជាធំឡើងដូចជាមានជីវិត បើទោះបីជាមិនមែនក៏ដោយ។ អ្នកអាចរកពួកវាឃើញនៅក្នុងភូមិតូចមួយនៃប្រទេស រ៉ូម៉ានី គឺភូមិកូសតេសទី(Cost- esti) ។ ពាក្យថា “ trovant ” គឺជាសទិសន័យ នៃពាក្យអាល្លឺម៉ង់ថា " Sandsteinkonkretionen " ដែល មាន ន័យថា “cemented sand ខ្សាច់ស៊ីម៉ង់ត៍” ។
ខ្សាច់ស៊ីម៉ង់ត៍ - វាជាឈ្មោះចម្លែកសម្រាប់ថ្មមួយនេះ ឬហៅវាថាត្រូវ៉ាន(trovants)។ វាបានបង្ហាញខ្លួននៅលើផែន ដី បន្ទាប់ពីមានសកម្មភាពរញ្ជួយដីដ៏មានឥទ្ធិពល ។ ជាការពិត ការរញ្ជួយដីដែលបាននាំមកនូវថ្មចម្លែកទាំងនេះ ចូលមកក្នុងជីភាពមនុស្ស ត្រូវបានគេនិយាយថាបានកើតឡើង6លានឆ្នាំមុន។ Trovants ដុះលូតលាស់នៅពេល ដែលពួកវាប៉ះជាមួយទឹក។ ថ្មតូចមួយទំហំពីប្រាំមួយទៅប្រាំបី មីល្លីម៉ែត្រ អាចធំដល់ទៅប្រាំ ទៅដប់ ម៉ែត្រ។ ពួកវាមួយចំនួន ផ្លាស់ទីដោយខ្លួនឯងផ្ទាល់ទៀតផង។ នៅពេលដែលគេកាត់ trovants គេនឹងឃើញវាស្រដៀងទៅនឹងគល់ឈើ ។
មានទ្រឹស្តីវិទ្យាសាស្ត្រជាច្រើនអំពីថ្មនេះ។ ប៉ុន្តែនេះគឺគ្រាន់តែជា ទ្រឹស្តី; មិនធ្លាប់មានការពិសោធន៍ស្រាវជ្រាវ ឬ ការ សន្និដ្ឋានបញ្ចប់ណាមួយធ្វើឡើង នៅលើថ្មដ៏អស្ចារ្យទាំងនេះទេ។ សម្រាប់ពេលនេះ ពួកវាជាកម្មវត្ថុដែលទាក់ទាញភ្ញៀវទេសចរពេញនិយមពេលទៅដល់រូម៉ានី ។ " Muzeul Trovantilator " ជាភាសារ៉ូម៉ានីមានន័យថា“សារមន្ទីរជាតិបម្រុងTrovants” ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ 2004 ហើយឥឡូវនេះវាត្រូវបានការពារដោយអង្គ ការយូណេស្កូ ។ កុំបោះបង់ចោល trovants ប្រសិនបើអ្នកទៅទស្សនា រូម៉ានី !
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|