ជីវិតសម័យទំនើបធ្វើឲ្យ មនុស្សធុញទ្រាន់នឹងការ រួមភេទ
December 03, 2013 (11:03:13)
[ 1265 ]
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការបារម្ភអំពីលុយកាក់ និងការរំខានរបស់បណ្តាញសង្គមមានន័យថា មនុស្សពុំសូវប្រព្រឹត្តសិចញឹកញាប់នោះទេ។ ការស្ទង់មតិប្រជាជនអង់គ្លេសចំនួន ១៥.០០០ នាក់ដែលធ្វើឡើងមួយទសវត្សរ៍ម្តង បានរកឃើញថា អ្នកដែលមានអាយុ ១៦ ទៅ ៤៤ ឆ្នាំ បានកំពុងប្រព្រឹត្តសិចតិចជាង ៥ ដងក្នុងមួយខែ។
ទិន្នន័យនេះបានប្រៀបជាមួយការរួមភេទច្រើនជាង ៦ ដងក្នុងមួយខែ លើការស្ទង់មតិពីរលើកចុងក្រោយ នៅពេលការស្ទាបស្ទង់ឥរិយាបទផ្លូវភេទ និងបែបផែនរស់នៅថ្នាក់ជាតិផ្លូវការ ត្រូវបានធ្វើឡើងក្នុងចន្លោះឆ្នាំ ១៩៩០-១៩៩១ និង ១៩៩៩-២០០១។
ក្រុមអ្នកនិពន្ធការសិក្សានេះនិយាយថា ជីវិតសម័យទំនើបអាចនឹងមានផលប៉ះពាល់លើចំណង់រួមភេទ។ លោកស្រីវេជ្ជបណ្ឌិត ខាត់ មឺស័រ (Cath Mercer) មកពីសាកលវិទ្យាល័យ University College London បាននិយាយថា "មនុស្សព្រួយបារម្ភអំពីការងាររបស់ពួកគេ, បារម្ភអំពីលុយកាក់។ ពួកគេមិនចាប់អារម្មណ៍រឿងរួមភេទអ្វីនោះទេ"។
"ប៉ុន្តែយើងគិតថា បច្ចេកវិទ្យាទំនើបក៏ស្ថិតនៅពីក្រោយនិន្នាការនេះដែរ។ មនុស្សមានថេប្លេត និង ស្មាតហ្វូន ហើយពួកគេបានយកវាចូលទៅបន្ទប់ដេក ប្រើប្រាស់ Twitter និង Facebook និង ឆ្លើយតបអ៊ីមែល"។
លោកស្រីក៏បាននិយាយដែរថា ការស្ទាបស្ទង់នេះបានលើកឡើងថា គូស្នេហ៍អាយុ ១៦ ទៅ ៤៤ ឆ្នាំប្រហែលប្រើប្រាស់វេបសាយអាសអាភាសតាមអនឡាញដើម្បីជំនួសការរួមភេទជាមួយដៃគូ។
ក្នុងការស្ទង់មតិក្នុងឆ្នាំ ២០១០ ដល់ ២០១២ បុរសៗបានរាយការណ៍ថាបានប្រព្រឹត្តសិច ៤,៩ ដងក្នុងមួយខែ និង ស្ត្រី ៤,៨។ ក្នុងការស្ទង់មតិគ្រាមុនទាំងពីរលើក ការរួមភេទជាមធ្យមគឺ ជាង ៦ ដងក្នុងមួយខែសម្រាប់ទាំងបុរស និងស្ត្រី៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018