អវកាសយានិក មានតាំងពី 1.100 ឆ្នាំមុន ?
|
April 23, 2014 (12:44:21)
|
[ 1398 ] |
|
|
|
|
នៅក្នុងកម្មវិធីចាក់ផ្សាយ កាលពីថ្ងៃទី១២ ខែឧសភា 2008, ស្ថានីយ៍ទូរទស្សន៍ មជ្ឈិមចិន មានរបាយការណ៍ ពិសេ សមួយស្តីពីចម្លាក់ មិនគួរឱ្យជឿ នៅវិហារបុរាណមួយ នាស្រុកសាឡាមែនកា (Salamanca) ប្រទេអេស្ប៉ាញ។ ព្រះវិហានោះ មានឈ្មោះថា ឡេរ៉ូនីមូស (Leronimus) កសាងឡើងនៅឆ្នាំ 1102 ។ នៅលើជញ្ជាំងវិហារ មានរូប ចម្លាក់ជាច្រើន ជារូបសត្វចម្លែក នៅក្នុងទេវកថា និង រូបពួកសន្តបុគ្គលនានា ។
ប៉ុន្តែ អ្វីដែលធ្វើឱ្យអ្នកទស្សនាមិនអាចជឿបានគឺ មានចម្លាក់មួយដូចគ្នាបេះបិទនឹងអាវកាសយានិក នៅក្នុងយានអវ កាស ។ដូចដែលយើងបានដឹងទាល់តែដល់ទសវត្សរ៍ 1930 ទើបអាកាសយានិកលេចចេញជារូបរាង។ តើរូបចម្លាក់នេះ កើតឡើងដូចម្តេចទៅ បើព្រះវិហារនេះកសាង ប្រហែលជា 1.100 ឆ្នាំមុនម្លេះនោះ។
ពិតណាស់ បន្ទាប់ពីរូបថតនៃចម្លាក់អវកាសយានិកនោះ ផ្សព្វផ្សាយលើបណ្តាញអ៊ីនធឺណិតមក វាបានបង្កឲ្យមានការជជែកពិភាក្សាគ្នា យ៉ាងវក់វី។ យោងតាម ការស្វែងយល់របស់គេហទំព័រអន្ដរជាតិជាច្រើន ការពិតមួយបានបង្ហា ញថា រូបចម្លាក់នេះទើបតែត្រូវបានគេឆ្លាក់បន្ថែមនៅក្នុងដំណើរការ នៃការជួសជុលព្រះវិហារនៅក្នុងឆ្នាំ 1992 ប៉ុ ណ្ណោះ។
អ្នកទួលខុសត្រូវជួសជុលកែលំអព្រះវិហារនេះ គឺលោកជេរ៉ូនីម៉ូ ហ្កាស៊ីយ៉ា(Jeronimo Garcia) បាននិយាយថារូបសំណាក អវកាសយានិកនេះ ត្រូវបានឆ្លាក់បន្ថែមជារូបតំណាងឲ្យសតវត្សរ៍ទី 20 ។ ពិតណាស់មានពេលខ្លះរឿងចំឡែកបានបញ្ចប់យ៉ាងសាមញ្ញ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|