ពូវីយ័រក្នុងអ៊ីតាលីគឺជាកោះ គួរឲ្យព្រឺឆ្អឹងខ្នងបំផុតរបស់ ពិភពលោក ហើយឥឡូវ កំពុងត្រូវ បានដាក់ លក់
|
April 23, 2014 (12:39:52)
|
[ 1482 ] |
|
|
|
|
ធ្លាប់ជាទីកន្លែងបញ្ចុះសពជនរងគ្រោះនៃជំងឺប៉ែស្ត និងជាអតីតទីតាំងនៃមន្ទីរពេទ្យឆ្កួត កោះអ៊ីតាលីមួយនេះត្រូវគេនិយាយថាត្រូវបានវិញ្ញាណដែលមានការឈឺចាប់រាប់សិបពាន់នាក់លង។ ហើយឥឡូវអាចជាវេណរបស់អ្នកផងក៏មិនដឹង។
ពូវីយ័រ (Poveglia) គឺជាកោះគ្មានមនុស្សនៅទំហំ ៧ ហិកតាស្ថិតនៅក្បែរឆ្នេរសមុទ្រអ៊ីតាលី ហើយកោះនេះឥឡូវកំពុងត្រូវបានរដ្ឋាភិបាលអ៊ីតាលីដាក់លក់ដើម្បីជួយកាត់បន្ថយបំណុលជាតិ។
ប៉ុន្តែជាមួយនឹងប្រវត្តិដ៏គួរឲ្យភ័យបះសក់មួយនេះ រដ្ឋាភិបាលប្រហែលជាពិបាកស្វែងរកអ្នកទិញណាស់។
មានទីតាំងនៅលើបឹងទឹកប្រៃវ៉េនីស (Venice) កោះនេះមានរឿងនិទានគួរឲ្យភ័យខ្លាចជាច្រើនរួមទាំងពាក្យចចាម អារ៉ាមថា ប្រជាជនត្រូវបានដុត និងបញ្ចុះនៅទីនោះអំឡុងការផ្ទុះជំងឺប៉ែស្ត និងថាដីនេះ ៥០ ភាគរយគឺជាផេះឆ្អឹងមនុស្ស ហើយគ្រូពេទ្យផ្នែកវិកលចរិក ដែលបើកពេទ្យឆ្កួតគឺជាឃាតករ និងជាអ្នកធ្វើទារុណកម្ម។
ឥឡូវត្រូវបានរាយប៉ាយដោយអាគារបោះបង់ចោល និង ស្មៅដុះស៊ុបទ្រុប កោះនេះតែងតែជាទីតាំងនៃរឿងវិវាទ។
ពួកហ្សេណូ (Genoese) និង វ៉េនីស (Venetians) បានប្រយុទ្ធគ្នាដណ្តើមកោះនេះក្នុងសតវត្សរ៍ទី ១៤ ហើយជន រងគ្រោះនៃជំងឺប៉ែស្តត្រូវបានបញ្ជូនមកស្លាប់នៅទីនេះ។ កោះនេះត្រូវបានប្រើធ្វើជាស្ថានីយ៍ដាក់ដោយឡែកការពាររោគឆ្លងក្នុងសតវត្សរ៍ទី ១៨ ហើយថ្មីៗបំផុតនេះគឺជាទីតាំងនៃមន្ទីរពេទ្យឆ្កួតដ៏គ្រោះថ្នាក់មួយ។
គេនិយាយថាសពប្រហែល ១៦ ម៉ឺននាក់ត្រូវបានកប់នៅលើកោះនេះនៅពេលជំងឺប៉ែស្ត Bubonic បានវាយប្រហារអ៊ីតាលី អញ្ជឹងហើយទើបព្រលឹងខ្មោចដែលរងទារុណកម្មរាប់ពាន់បានមកលងបន្លាចនៅឆ្នេរសមុទ្ររបស់អ៊ីតាលី។
ក្រុមកម្មករនាវាថែមទាំងបានរកឃើញរណ្តៅសពដែលពោរពេញដោយឆ្អឹងជនរងគ្រោះនៃជំងឺប៉ែស្តចំនួនជាង ១.៥០០ ទៀតផង។
នុងឆ្នាំ ១៩២២ កោះនេះបានក្លាយជាទីកន្លែងនៃមន្ទីរពេទ្យឆ្កួតមួយ ជាមួយនឹងសេចក្តីរាយការណ៍ថា វេជ្ជបណ្ឌិតកើត រោគចិត្តមួយរូបបានសាកពិសោធន៍លើអ្នកជំងឺសរសៃប្រសាទដោយប្រើប្រដាប់ខួងដោយដៃ ដែកដាប់ និងញញួរ។ ក្រោយមក វេជ្ជបណ្ឌិតរូបនេះបានលោតទម្លាក់ខ្លួនចុះពីប៉មបន្លឺស្នូរជួងមួយ ដោយសារតែព្រលឹងខ្មោចជនរងគ្រោះធ្វើឲ្យឆ្កួត។
ដោយមានប្រវត្តិគួរឲ្យខ្លាចរបៀបនេះ ទើបគ្មានអ្នកទេសចរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យជាន់លើកោះនេះទេ។ ប៉ុន្តែឥឡូវរដ្ឋាភិបាលអ៊ីតាលីសង្ឃឹមថាទីតាំងនេះអាចនឹងគ្រប់គ្រងដោយសណ្ឋាគារប្រណីត និងជួលរយៈពេល ៩៩ ឆ្នាំសម្រាប់ការអភិវឌ្ឍន៍ឡើងវិញ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|