កោះហាស៊ីម៉ា,ក្លាយជា “កោះខ្មោច” បន្ទាប់ពី គ្មានមនុស្ស រស់នៅ ៤០ឆ្នាំ
|
April 23, 2014 (12:28:24)
|
[ 1500 ] |
|
|
|
|
នៅចម្ងាយ15 គីឡូម៉ែត្រពីណាហ្គាសាគី, កោះហាស៊ីម៉ាHashima ត្រូវបានគេស្គាល់ថាជា “កោះខ្មោច”។ វាធ្លាប់ត្រូវបានគេប្រើជាកន្លែង រុករករ៉ែធ្យូងថ្មមួយ រវាងឆ្នាំ 1887 ដល់ឆ្នាំ 1974 ដោយមានចំនួន ប្រជាជនឈានដល់កំពូល 5.259 នាក់ នៅឆ្នាំ1959 ឬ មានដង់ស៊ីតេ 216,264 នាក់ក្នុងមួយម៉ាយការ៉េ។
ប៉ុន្តែ អ្វីៗបានក្រឡាប់ចាក់ ។ បន្ទាប់ពីប្រេងបានមកជំនួសធ្យូងថ្ម នៅទូទាំងប្រទេសជប៉ុន នៅក្នុងទសវត្សរ៍ឆ្នាំ1960, កោះហាស៊ីម៉ាត្រូវបានគេបោះបង់ចោល ហើយឥឡូវនេះវាត្រូវបានគេស្គាល់ថាជា " កោះខ្មោច" ។ មួយផ្នែកតូចនៃដែនកោះនេះ ត្រូវបានបើកទ្វារឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរណ៍ចូលទស្សនាក្នុងឆ្នាំ 2009 ហើយការធ្វើដំណើរកម្សាន្តតាមទូកជាញឹកញាប់ បានឈប់នៅទីនេះ។
កោះហាស៊ីម៉ា, ជាធម្មតាគេហៅថាហ្កុនខាន់ជីម៉ា (Gunkanjima )មានន័យថាកោះកប៉ាល់ចំបាំង គឺជាកោះមួយ ក្នុងចំណោមកោះ ៥០៥ដែលគ្មានមនុស្សរស់នៅ ចំណុះឲ្យខេត្តណាហ្គាសាគី ។ ដោយសារធ្យូងថ្មប្រជាជនបានទៅរស់នៅទីនោះពីឆ្នាំ1887 ហើយមនុស្សចុងក្រោយបានចាកចេញពីលើកោះនៅឆ្នាំ1974។ លក្ខណៈពិសេស គួរឱ្យកត់សម្គាល់គឺ ភាគច្រើនបំផុតនៃសំណង់បោះបង់ចោលលើកោះនេះគឺ អគារបេតុង បោះបង់ចោល និង ផ្ទះល្វែងដែលគ្មាននរណារំខាន ព្រមទាំងជញ្ជាំងការពាររលកសមុទ្រនៅជុំវិញ។ កោះ ត្រូវបានគ្រប់គ្រងជាផ្នែកមួយនៃខេត្តណាហ្គាសាគី ចាប់តាំងពី ការរួមបញ្ចូលគ្នា នៃអតីតក្រុងTakashima ក្នុងឆ្នាំ 2005 មក។ ថ្វីបើមានទំហំតូចពេក ក្នុងការចាត់ទុកថាជាទីក្រុងមួយ តែកោះហាស៊ីម៉ា ដែលស្ថិតនៅឯនាយភាគខាងលិចប្រទេសជប៉ុន ធ្លាប់ជាកន្លែងមួយក្នុងប្រវត្តិសាស្ត្រ ដែលមានមនុស្សជាច្រើនពឹងផ្អែកលើវា ។
នៅក្នុងឆ្នាំ1850 ប្រទេសជប៉ុនដែលជាប្រវត្តិសាស្ត្របានបិទទ្វារជិតនោះ ក៏បានបើកទ្វារខ្លួនឯងទាក់ទងពាណិជ្ជកម្មជាមួយពិភពលោក។ នៅពេលនោះហើយដែល ការពង្រីកបច្ចេកវិទ្យាចំហាយ បានបណ្ដាលឱ្យមានប្រជាជនធ្យូងថ្មកើនឡើង។ គ្រួសារហ្វូកាហ៊ូរិ (Fukahori) ខួងយកធ្យូងថ្មបានជោគជ័យជាលើកដំបូង នៅលើកូនកោះហាស៊ីម៉ានេះ នៅក្នុងឆ្នាំ1885 ។ បីឆ្នាំក្រោយមក សាជីវកម្មក្រុមហ៊ុនមីតស៊ុយប៊ីស៊ី (Mitsubishi) បានទិញយកអណ្តូងរ៉ែនេះ។
អំឡុងឆ្នាំ 1907 ដីបន្ថែមទៀត ត្រូវបានទាញយកផល ហើយជញ្ជាំងការបាររលកសមុទ្រខ្ពស់ត្រូវបានកសាងឡើងនៅកោះ ។ ជាលទ្ធផល កោះមើលទៅ ដូចជានាវាចំបាំងមួយអ៊ីចឹង។ កាសែតក្នុងស្រុកមួយ បានឱ្យឈ្មោះវាថា gunkanjima ដែលភាសាជប៉ុនមានន័យថាកប៉ាល់ចំបាំង ។
កោះនេះក៏បានបង្កើតដោយខ្លួនឯងនូវ : សាលារៀន , កន្លែងហាត់ប្រាណមួយ រោងភាពយន្ដមួយ មានបារ ភោជ នីយដ្ឋាន ប្រាសាទ និងសំណង់ជាច្រើនទៀតបានផុសឡើងលើកោះទំហំ15អ៊ែឃើ(១ acre=០,៤៥ហិកតា) ។ នៅក្នុងឆ្នាំ1959 កោះនេះជាជំរកនៃមនុស្ស5.259 នាក់។
ធ្យូងថ្ម គឺជាស្តេច នៅប្រទេសជប៉ុន រហូតដល់ចុងទសវត្សឆ្នាំ1960 មុនពេលដែលប្រេងបានដណ្តើមយកទីតាំងជាប្រភពនៃថាមពល ។ រ៉ែធ្យូងថ្ម នៅទូទាំងប្រទេសត្រូវបានបិទទ្វារ និងនៅថ្ងៃទី20 ខែមេសា ឆ្នាំ1974 អ្នករស់នៅចុងក្រោយបានចាកចេញពីហាស៊ីម៉ា ។
សព្វថ្ងៃនេះ ហាស៊ីម៉ាដែលធ្លាប់តែរុងរឿងបានក្លាយជា“ទីក្រុងខ្មោច” ។ គេហទំព័រ Telegraph.co.uk បានចាត់ទុកកោះនេះ ជាកោះគួរឲ្យខ្លាចបំផុតមួយលើលោក ក្រោយពេលដែលវាត្រូវបោះបង់ចោល៤០ឆ្នាំ។តើអ្នកចង់ចំណាយ ពេលមួយយប់នៅលើកោះនោះដែរឬទេ?
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|