អភិបាលខេត្ត៖ ចូលឆ្នាំ៣ថ្ងៃ ព្រះវិហារទទួលបានភ្ញៀវ ទេសចរ ជិត៣ ម៉ឺននាក់
|
April 19, 2014 (00:56:40)
|
[ 1434 ] |
|
|
|
|
តំបន់ទេសចរ ចំនួន៤ នៅខេត្តព្រះវិហារ ក្នុងរយៈពេលបីថ្ងៃ បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ទទួលបាន ភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ប្រមាណជិត៣ ម៉ឺននាក់ នេះបើតាមការឲ្យដឹង ពីលោកអភិបាល ខេត្តព្រះវិហារ ។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណី ជាតិ ខ្មែរនេះ ភ្ញៀវទេសចរមានការកើន ឡើងរហូតដល់ ៨៦,៨៩% បើធៀបនិង រយៈពេលបីថ្ងៃ ដូចគ្នា កាលពីឆ្នាំ២០១៣ ។
លោកបានបញ្ជាក់ផងដែរថា ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរ សរុបចំនួន ២៩.៧១៨នាក់ កើន ៨៦,៨៩% ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ២៩.៤៦០នាក់ កើនឡើង ៨៦,២០% ហើយភ្ញៀវ ទេសចរអន្តរជាតិមានចំនួន ២៥៨នាក់ កើនឡើង ៤៣,៣២%។
តំបន់ប្រាសាទចំនួន៤ ដែលទទួល ការទាក់ទាញភ្ញៀវទេសចរ រួមមាន ទី១.ប្រាសាទព្រះវិហារមានអ្នកទេសចរសរុប ១១.៣២៨នាក់ កើនឡើង ៣៥៧,៦០% ភ្ញៀវទេសចរជាតិមានចំនួន ១១.២៣៦នាក់ កើនឡើង ៣៥៣,៩៨% ភ្ញៀវ ទេស ចរអន្តរជាតិមានចំនួន ៩២នាក់ កើន ៤០,០៣%, ទី២.ប្រាសាទកោះកែរ មានអ្នកទេសចរសរុបចំនួន ៦.១១៧ នាក់ កើន ៦៩,៣០% ភ្ញៀវទេសចរជាតិ ៦.០៣៤នាក់ កើនឡើង ៧១,៦២% ភ្ញៀវទេស ចរអន្តរជាតិមាន ចំនួន ៨៣ នាក់ កើនឡើង ១០,៤៣%, ទី៣.ប្រាសាទព្រះខ័នមានអ្នកទេសចរសរុបចំនួន ៦.៦០៤នាក់ កើនឡើង ៣២,៨៥% ភ្ញៀវជាតិមានចំនួន៦.៥៩៨នាក់ កើនឡើង ៣២,៨៥% ភ្ញៀវទេស ចរអន្តរជាតិមានចំនួន ៦នាក់ កើនឡើង ១០០% និងទី៤. ទឹកធ្លាក់ព្រះនិម្មិត មានអ្នក ទេសចរសរុបចំនួន ៥.៦៦៩នាក់ កើនឡើង ១៥,០៨% ភ្ញៀវទេសចរជាតិមាន ចំនួន ៥.៥៩២នាក់ កើនឡើង ១៥,៧១% ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧៧នាក់ កើនឡើង ២៣៤,៧៨%៕
( ប្រភពពី៖ ដើមអម្ពិល )
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|