វិធី៦យ៉ាងបន្ថយហានិភ័យ មហារីកសុដន់
|
November 22, 2013 (10:01:24)
|
[ 1356 ] |
|
|
|
|
តាមព័ត៌មាននៅមន្ទីរពេទ្យ Tata Memorial លើទូទាំងពិភពលោក នោះមហារីកសុដន់ ជាជំងឺមហារីកទូទៅបំផុត១ និងជាមូលហេតុជួរមុខ បង្កការបាត់បង់ជីវិត ដោយសារមហារីកនៅស្ត្រី ។ ប៉ុន្តែ មូលហេតុបង្កជាស្ថានភាពមហារីកសុដន់ មានច្រើនសណ្ឋាន ។
តាម Lester Barr វេជ្ជបណ្ឌិតវះកាត់មហារីកសុដន់ និងជាប្រធានអង្គការសប្បុរសធម៌ បង្ការប្រឆាំងមហារីកសុដន់ Genersis, នោះ “មហារីកសុដន់ គឺដោយសារឥទ្ធិពលទៅវិញទៅមក របស់ហ្សែន ក្នុងសរីរាង្គអ្នក ជាមួយបរិស្ថានអ្នករស់នៅ និងកក្តារបៀបរបបរស់នៅ” ។ ដូច្នេះ ដើម្បីបន្ថយហានិភ័យមហារីកសុដន់ ស្ត្រីគួរអនុវត្តវិធី៦យ៉ាងដូចខាងក្រោម៖
១- ធ្វើកិច្ចការផ្ទះ
ពួកជំនាញការសុខភាពចាត់ទុកថាធ្វើកិច្ចការផ្ទះជាសកម្មភាពមួយជួយបន្ថយការប្រឈមមហារីកសុដន់នៅស្ត្រីម្នាក់ ។ កិច្ចការនេះនឹងធ្វើឲ្យថយចុះបរិមាណកោសិកាខ្លាញ់-កោសិការួមចំណែកបញ្ចេញអ័រម៉ូន ដូចជា estrogen និង testosterone នឹងបង្កលក្ខណៈរីកចម្រើនដុំគីស ។ Eluned Hughes អ្នកដឹកនាំមណ្ឌលសុខាភិបាលសារធារណៈ ប្រឆាំងមហារីកសុដន់របស់អង់គ្លេស ឲ្យដឹងថា ស្ត្រីគួរប្រមូលផ្តកុំធ្វើកិច្ចការផ្ទះ រយៈពេល ៣០ នាទី ក្នុង១ថ្ងៃ ។ រឿងនេះ អាចធ្វើឲ្យថយចុះហានិភ័យមហារីកសុដន់តិចបំផុត ២០% ។
២- ទទួលទានស្រាតិច
“ទទួលទានស្រាជាប្រចាំ ធ្វើឲ្យកើនហានិភ័យរីកចម្រើនមហារីសុដន់”, Hughes និយាយ ។ ចូរអនុវត្តវិធានការសាមញ្ញនេះ ដោយវិធីទទួលទានស្រាទំពាំងបាយជូរ១កែវក្នុង១ថ្ងៃ ជំនួសឲ្យ២កែវ (ប្រសិនអ្នកមានទម្លាប់ទទួលទានស្រាទំពាំងបាយជូរ) ។
៣- ចូលគេងឆាប់
ស្ត្រីអត់ងងុយយប់ជ្រៅជាប្រចាំ ឬ ធ្វើការវេនយប់ ៣ ដង ក្នុង១សប្តាហ៍ ក្នុង៦ឆ្នាំឡើងទៅ ច្រើនមានហានិភ័យកើតមហារីកសុដន់ខ្ពស់ជាង ២ ដង ប្រៀបនឹងស្ត្រីដទៃ, ពួកអ្នកស្រាវជ្រាវដាណឺម៉ាកអះអាង ។ ប៉ុន្តែ ក៏មានអ្នកស្រាវជ្រាវជាច្រើនចាត់ទុកថា ហេតុតែស្ត្រីអត់ងងុយយប់ជ្រៅ, ធ្វើការយប់ មានការប្រឈមកើតមហារីកសុដន់ខ្ពស់ គឺដោយសារពួកគេទទួលទានមិនត្រឹមត្រូវ, ពុំសូវធ្វើចលនាក្នុងពេលវេលានេះ ដូច្នេះ ហានិភ័យមហារីកសុដន់របស់ពួកគេកើនឡើង ។
៤- យកចិត្តទុកដាក់ពេលប្រើថ្នាំបន្ថយកូឡេស្តេរ៉ូលក្នុងសរីរាង្គ
ស្ត្រីប្រើថ្នាំ Statin (ថ្នាំបញ្ចុះបរិមាណកូឡេស្តេរ៉ូល) ក្នុងច្រើនឆ្នាំ នឹងកើនទ្វេដងហានិភ័យរីកចម្រើនមហារីកក្រពេញដោះ, តាមមជ្ឈមណ្ឌលស្រាវជ្រាវមហារីក Fred Hutchinson សន្និដ្ឋាន ។ ថ្វីត្បិតការស្រាវជ្រាវជា ច្រើនចាត់ទុកថា ការប្រើប្រាស់ Statin ក្នុងរយៈពេលខ្លី ហាក់ដូចជាមានប្រសិទ្ធិភាពប្រឆាំងទប់ទល់មហារីកសុដន់, នោះពួកអ្នក ស្រាវជ្រាវផ្សេងទៀត បែរជាចាត់ទុកថា ប្រសិនប្រើប្រាស់យូរអង្វែង Statin អាចធ្វើឲ្យខូចដំណើរការគីមីកំណត់ នាំដល់ការលូតលាស់របស់ដុំគីស ។ ដូច្នេះ ពេលប្រើថ្នាំនេះ អ្នកគួរសួរយោបល់វេជ្ជបណ្ឌិត ។
៥- ប្រាស្រ័យច្រើនជាមួយពន្លឺព្រះអាទិត្យ
ប្រាស្រ័យជាមួយពន្លឺព្រះអាទិត្យ ជាវិធីធម្មជាតិមួយល្អបំផុត ជួយអ្នកបង្កើនវីតាមីន D ឲ្យសរីរាង្គ, បន្ថយហានិភ័យមហារីកសុដន់, យោងតាមការអះអាងរបស់ពួកអ្នកស្រាវជ្រាវកាណាដា ។ ប៉ុន្តែ អ្នកជំនាញការសុខភាពក៏បានទូន្មាន ត្រូវប្រយ័ត្នប្រយែង ពេល “សំដិលថ្ងៃ ដើម្បីបញ្ចៀសគ្រោះថ្នាក់មហារីកស្បែក ប្រសិនប្រាស្រ័យជាមួយពន្លឺព្រះ អាទិត្យច្រើនពេក នៅពេលក្តៅខ្លាំង” ។
៦- ដើរ
ដើរត្រូវបានចាត់ទុកថា អាចជួយបន្ថយបរិមាណជាតិខ្លាញ់ ក្នុងសរីរាង្គដែលងាយបង្កើតអ័រម៉ូន រំញោចការរីកចម្រើនរបស់មហារីកដូចជា Oestrogen និង Insulir ។ តាមការសន្និដ្ឋានរបស់ពួកអ្នកវិទ្យាសាស្ត្រ ពីសហគមមហារីកអាមេរិក បន្ទាប់ពីដំណើរការស្រាវជ្រាវទៅលើស្ត្រី១ក្រុម ក្រោយពេលអស់រដូវ ក្នុងរយៈពេល ១៧ ឆ្នាំ នោះអ្នកដើរតិចបំផុត ៧ ម៉ោង ក្នុង១សប្តាហ៍ មានការប្រឈមកើតមហារីកសុដន់ទាបជាង ១៤% ប្រៀបនឹងអ្នកដើរក្នុងពេលវេលាតិចជាង ។
ការស្រាវជ្រាវក៏រកឃើញថា ស្ត្រីហាត់ប្រាណ លេងកីឡាជាប្រចាំ នឹងបន្ថយគ្រោះថ្នាក់ចុះ ២៥% ប្រៀបនឹងអ្នកធ្វើសកម្មភាពស្រាលជាង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|