សូមស្វាគមន៍មកកាន់កោះតុក្កតា កន្លែងដ៏តក់ស្លុតបំផុតនៅម៉ិកស៊ិក
|
April 18, 2014 (13:24:18)
|
[ 1511 ] |
|
|
|
|
វាមិនមែនជាសុបិន្តអាក្រក់មួយនោះទេ តែវាជាកន្លែងពិតប្រាកដមួយនៅក្រៅម៉ិកស៊ិក ស៊ីធី ដែលអស់រយៈពេលជា ច្រើនទសវត្សរ៍មកហើយ ទីនោះបានក្លាយជាកន្លែងដែលគេដាក់តាំងតុក្កតាដែលគេប្រមូលពីទីលានសម្រាម។ ទីនោះស្ថិតនៅកោះមួយមានឈ្មោះថា ឃូស៊ីមីលខូ (XOCHIMILCO) ។
ពពួកតុក្កតាគ្រប់ប្រភេទដែលគេបោះចោលខ្លះដាច់ដៃ ដាច់ជើង ដាច់ក្បាល សល់ក្បាលកន្ទ្រីងកន្ទ្រើង ត្រូវបានចងព្យួរនៅលើដើមឈើ ដោតនៅលើដី បន្តោកលើរបង...។ ភ្នែករបស់ពួកគេបានស្លាប់ និងសម្លឹងមើលមកអ្នកក្រឡោ តៗ។ ស្បែក របស់ពួកគេរបកចេញ អវយវៈមានគ្រប់កាយវិការ ស្ថិតនៅពាសវាលពាសកាល។
ភាសាអេស្ប៉ាញហៅទីនោះថាLa Isla de las Muñecas ដែលមានទីតាំងនៅភាគខាងត្បូង នៃ ម៉ិកស៊ិកូ ស៊ីធី ប្រ ទេសម៉ិកស៊ិក នៅលើកោះមួយ ហើយទិដ្ឋភាពទាំងនោះគឺមនុស្សបង្កើតឡើង។កោះនេះ ធ្លាប់ជាទ្រព្យរបស់ លោកជូលីយៀន សានថាណា (Julian Santana) ដែលមានងារថាដូន(Don-លោកម្ចាស់តាមវប្បធ៌មអេស្ប៉ាញ) ដែលជាកសិករក្នុងស្រុកម្នាក់។ មានរឿងនិទានថា នៅក្នុងឆ្នាំ1950 លោកជូលីយៀន សានថាណាបានប្រទះឃើញសាកសពក្មេងស្រីតូចម្នាក់ លង់ទឹកនៅក្នុងប្រឡាយ ហើយវិញ្ញាណរបស់នាងចាប់ផ្តើមលងនៅកន្លែងនោះ ។ ដោយការភ័យ ខ្លាច , លោកជូលីយៀនបានចាប់ផ្តើម ប្រមូល តុក្កតាមកទីនេះដើម្បីការពារខ្លួនគាត់ពីខ្មោចក្មេងស្រីនោះ។ លោកបានប្រមូលផ្តុំពួកវាពីកន្លែងចោលសំរាម និងព្យួរពួកវានៅពាសពេញកូនកោះនោះ ដូចជាការលម្អ ។ ជាងពាក់កណ្តា លសតវត្ស គាត់ប្រមូលបានតុក្កតាច្រើនជាង1500 ភាគច្រើនវាមានភាពភ័យរន្ធត់តិចតួចទេ ។ តុក្កតាចាស់បំផុតនៅ តែស្ថិតនៅទីនោះ ត្រូវបានទុកនៅច្រកចូល ។ មើលពីចម្ងាយ វាដូចជាសាកសពរបស់ក្មេងតូចដែលហើម។
លោកជូលីយៀនបានស្លាប់ដោយជំងឺគាំងបេះដូងក្នុងឆ្នាំ 2001 ហើយផ្នូររបស់គាត់ក៏បានធ្វើនៅលើកោះនោះ។ បង ប្អូនជីដូនមួយរបស់គាត់ ឈ្មោះអាណាស្តាស្សូស(Anastasios) ឥឡូវនេះ រស់នៅលើកោះ និងកំពុងតែចាត់ចែងទីនោះជាកន្លែងទាក់ទាញភ្ញៀវទេសចរមួយ។ លោកនិយាយថា “វិញ្ញាណក្មេងស្រីគឺនៅតែស្ថិតនៅទីនេះដដែល។វាជាការសំខាន់ ដែលមិនត្រូវយកតុក្កតាទាំងនេះចេញ”។ លោកនិយាយថា នៅពេលយប់ ពួកគេ(តុក្កតា)បានមានជីវិត។ “ពួកវាងាកក្បាល ហើយខ្សឹបប្រាប់គ្នាទៅវិញទៅមក។
វាជាការគួរឲ្យតក់ស្លុតណាស់ ប៉ុន្តែ ខ្ញុំបានទទួលប្រើវា"។ Xochimilco ត្រូវបានគេស្គាល់ផងដែរថាជាចំការដំណាំបែប chinampas ។ ភ្ញៀវទេសចរ ឥឡូវនេះ ប្រមូលផ្ដុំនៅក្នុងប្រជុំកោះ ដោយប្រើទូកgondolas ដើម្បីធ្វើដំណើរបរិភោគ ផឹក និងស្តាប់តន្ត្រី mariachi(តន្ត្រីប្រពៃណីម៉ិកស៊ិក) នៅតាមផ្លូវ។ ការធ្វើដំណើរ ទៅកាន់កោះតុក្កតា ត្រូវចំណា យពេលប្រហែលពីរម៉ោងតាមទូក ។វានឹងនាំអ្នកឆ្លង កាត់វាលស្មៅពណ៌បៃតងស្ងប់ស្ងាត់ ជាកន្លែងដែលសត្វស្លាប និងសត្វកសិដ្ឋានចូលទៅស៊ីស្មៅ ។ នៅទីនោះមានសម្លេងសត្វយំ ឆ្ងាយពីផ្សែងអ័ព្ទដ៏វក់វី របស់ម៉ិកស៊ិក ស៊ីធី។ រឿងខ្មោច និងរឿងនិទាន នៃជំនឿអរូបី គឺជាផ្នែកមួយនៃជំនឿអ្នកស្រុកនៅXochimilco ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|