ដេកចន្លោះ៦ទៅ៨ម៉ោងក្នុង មួយយប់កាត់បន្ថយហានិភ័យ នៃបញ្ហាបេះដូង និងជំងឺស្ត្រូក
|
November 22, 2013 (09:57:57)
|
[ 1349 ] |
|
|
|
|
យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ដេកចន្លោះ ៦ ទៅ ៨ ម៉ោងក្នុងមួយយប់អាចជាគន្លឹះមួយក្នុងការកាន់បន្ថយហានិភ័យនៃបញ្ហាបេះដូង និង ជំងឺស្ត្រូក។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលដេកតិចជាង ៦ ម៉ោងក្នុងមួយថ្ងៃមានឱកាសទទួលរងជំងឺគាំងបេះដូង ឬ ជំងឺស្ត្រូកដល់ទៅពីរដងច្រើនជាងអ្នកដែលដេកចន្លោះ ៦ ទៅ ៨ ម៉ោង។
ពួកគេក៏មានហានិយភ័យខ្ពស់ដល់ទៅ ២ ភាគ ៣ ផងដែរក្នុងការកើតជំងឺស្លាក់ឈាម ជាកន្លែងដែលសមត្ថភាពបេះដូងក្នុងការបូមឈាមនៅជុំវិញរាងកាយចាប់ផ្តើមចុះខ្សោយជាមួយនឹងឥទ្ធិពលនៃការបំផ្លាញប្រកបដោយសក្តានុពលទៅលើសរីរាង្គដទៃទៀត។
ដេកច្រើនជាង ៨ ម៉ោងក្នុងមួយយប់មានជាប់ពាក់ព័ន្ធនឹងហានិភ័យទ្វេដងក្នុងការកើតអាការៈចុកដើមទ្រូង និង ហានិភ័យក្នុងការកើតជំងឺសរសៃឈាមបេះដូង (CHD) ដល់ទៅ ១៩ ភាគរយ។
ក្រុមអ្នកនិពន្ធអាមេរិកបាននិយាយថា ការសិក្សា ដែលចេញផ្សាយតាមទស្សនាវដ្តីអនឡាញ Clinical Cardiology គឺជាការសិក្សាលើកដំបូងដែលមើលលើរយៈពេលនៃការដេកទាក់ទងទៅនឹងបញ្ហាបេះដូងនិងសរសៃឈាមចំនួន ៥ ខុសៗគ្នា។
ប្រធានអ្នកនិពន្ធ លោក វេជ្ជបណ្ឌិត Saurabh Aggarwal នៃសាលាជំនាញវេជ្ជសាស្ត្រឈីកាហ្គោ (Chicago Medical School) បាននិយាយថា "មនុស្ស ដែលរយៈពេលដេករបស់ខ្លួនមានយូរខ្លាំងពេកនោះ គឺប្រឈមហានិភ័យកាន់តែខ្ពស់ក្នុងការកើតបញ្ហាបេះដូង និងសរសៃឈាម ហើយហានិភ័យនេះថយចុះ នៅពេលរយៈពេលដេកឈានដល់ចំណុចកណ្តាលមួយ។ ៦ ទៅ ៨ ម៉ោងគឺជាអំឡុងពេលដេកដ៏ល្អបំផុត ផ្អែកតាមការសិក្សានេះ"។
យោងតាមមូលនិធិបេះដូងអង់គ្លេស ប្រជាជនជាង ១៥៩.០០០ នាក់បានស្លាប់ដោយសារជំងឺបេះដូង និងសរសៃឈាមក្នុងប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១១៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|