"កោះដែលមានខ្មោច លងច្រើនបំផុតរបស់ ពិភពលោក" ត្រូវបានយកមកជួលដេញថ្លៃ
|
April 17, 2014 (11:22:51)
|
[ 1615 ] |
|
|
|
|
កោះផូវ៉េកលីយ៉ា(Poveglia) របស់អ៊ីតាលី ត្រូវបានគេដាក់ឈ្មោះថា ជាកន្លែងមានខ្មោចលង ច្រើនបំផុតមួយនៅក្នុងពិភពលោក, វាត្រូវបានគេបិទមិនឲ្យមានការចេញចូល វាធ្លាប់បានរងគ្រោះ ដោយរោគពិស(plague) តែឥឡូវវាត្រូវបានគេដាក់ជួល ដើម្បីបង្កើនប្រាក់ សម្រាប់ប្រទេសអ៊ីតាលី ដែលកំពុងមានវិបត្តិ។
គេហទំព័រtelegraph.co.uk រាយការណ៍ថា កោះរបស់អ្នកស្រុកវឺនីស(Venetian) ដែលគេបានពិពណ៌នាថាជាកន្លែងមួយមានខ្មោចលងច្រើនបំផុតនៅក្នុងប្រទេសអ៊ីតាលី គ្រោងនឹងដាក់ដេញថ្លៃជួល នៅខែក្រោយ ខណៈដែលអ៊ីតាលី កំពុងខិតខំស្វែងរកបង្កើនប្រាក់ចំណូល។
កោះ Poveglia មានទំហំតូច , ជាកោះគ្មានមនុស្សរស់នៅ ស្ថិតនៅក្នុងបឹងទឹកប្រៃក្បែរមាត់សមុទ្ទVenice , មានចម្ងាយតែប៉ុន្មាននាទីប៉ុណ្ណោះពីទីលាន សេន ម៉ាក(St Mark's Square) គឺជាអចលនវត្ថុមួយ ក្នុងចំណោមអចលនវត្ថុសំខាន់ទាំងប្រាំ រួមមានប្រាសាទ និងវត្ត ដែលនឹងសម្រេចវាសនានៅក្រោមញញួរដេញថ្លៃ ដើម្បីជួយកាត់បន្ថយ គំនរបំណុលដ៏ធំរបស់ប្រទេសអ៊ីតាលី។
កោះនេះមានទំហំ១៧អ៊ែឃើ(១ acre=០,៤០៥ហិកតា) ត្រូវបានវាយប្រយុទ្ធដណ្តើមគ្នារវាងអ្នកស្រុកវឺនីស និងអ្នកស្រុកជែណូវ៉ា( Genoese )នៅក្នុង សតវត្សរ៍ទី 14 (នៅមានសល់ស្លាកស្នាមនៃសំណង់ការពារនៅឡើយ ) មុនពេលដែលវា បានក្លាយជាស្ថានីយ៍ចត្តាឡីសក័(ការដាក់ឲ្យនៅដាច់ពីគេដើម្បីហេតុផលសុវត្ថិភាព)សម្រាប់នាវា ដែលមកដល់ទីក្រុងវឺនីសនៅក្នុងសតវត្សទី18 ។
បន្ទាប់ពីរោគពិស ត្រូវបានរកឃើញនៅលើនាវាពីរគ្រឿង កោះនេះត្រូវបានបិទ និងត្រូវបានប្រើដើម្បីទទួលមនុស្សដែលមានជំងឺឆ្លង , នាំឱ្យមានរឿងព្រេងទាក់ទងនឹងស្ថានីយរង់ចាំស្លាប់របស់អ្នកស្រុកវឺនីស ដែលបន្ទាប់មកព្រលឹងរបស់ពួកគេបានវិលត្រឡប់មកលងកោះនេះវិញ។
មន្ទីរពេទ្យមួយ សម្រាប់មនុស្សចាស់ ដែលបានបើកនៅក្នុងឆ្នាំ1922 និងដំណើរការរហូតដល់ឆ្នាំ1968 បានបង្កើតពាក្យចចាមអារាមថា ជាកន្លែងរៀបចំ ការពិសោធន៍លើជំងឺផ្លូវចិត្ត រួមទាំងការវះកាត់ឆៅ(crude lobotomies) ធ្វើឡើងដោយនាយកមួយរូប ដែលត្រូវបានព្រលឹងខ្មោចធ្វើឲ្យកំរោលចូល និងបន្ទាប់មកបានលោតទម្លាក់ខ្លួនពីលើប៉មនៃមន្ទីរពេទ្យ។
កោះនេះ បច្ចុប្បន្នត្រូវបានបិទ មិនឲ្យភ្ញៀវទេសចរណ៍ ចេញចូលទេ ប៉ុន្តែពិធីករទូរទស្សន៍មួយរបស់អាមេរិក បានមកទស្សនាកោះនេះ និងបានចូលទៅក្នុងមន្ទីរពេទ្យ បោះបង់ចោលនោះ សម្រាប់កម្មវិធីភាគ “ផ្សងព្រេងជាមួយវិញ្ញាណខ្មោច” (Ghost Adventures) បានអះអាងថា ត្រូវបានសណ្ថិតមួយរយៈខ្លី ដោយខ្មោចមួយនៅទីនោះ។
ឥឡូវនេះ រដ្ឋអ៊ីតាលី សង្ឃឹមថា ការផ្តល់ជូនពិសេស នឹងមកដល់ ដើម្បីប្រែក្លាយមន្ទីរពេទ្យនោះ ទៅជាសណ្ឋាគារប្រណីតមួយ ស្ថិតនៅក្រោមកិច្ចព្រមព្រៀង ផ្តល់ឲ្យភាគីអ្នកជួល រយៈពេល99ឆ្នាំ ដើម្បីអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ ខណៈពេលដែលកោះនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|