លាងដៃពេលមួម៉ៅនឹងជួយអ្នក មានអារម្មណ៍ធូរស្រាលជាង
|
November 12, 2013 (12:18:50)
|
[ 1430 ] |
|
|
|
|
ពួកអ្នកវិទ្យាសាស្ត្រ បានចង្អុលបង្ហាញថា ពេលខឹងមួម៉ៅ នោះការលាងដៃនឹងធ្វើឲ្យអ្នកមានអារម្មណ៍ជឿជាក់លើខ្លួនឯង, សុទិដ្ឋិនិយមជាង ។ ការស្រាវជ្រាវ១ថ្មីៗនេះ របស់អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានឲ្យដឹងថា ក្រោយពេលបរាជ័យ ឬ ខឹងមួម៉ៅ, ទម្លាប់សំអាតដូចជាលាងដៃ, បោកគក់សម្លៀកបំពាក់ដោយដៃ នឹងធ្វើឲ្យយើងមានអារម្មណ៍សុទិដ្ឋិនិយម, សុភមង្គលជាង ។
បណ្ឌិត Kai Kaspar នៅសាកលវិទ្យាល័យ Cologne (អាល្លឺម៉ង់) បានដំណើរការស្រាវជ្រាវជាច្រើន អំពីបញ្ហានេះ បន្ទាប់ពីព្រឹត្តិការណ៍អាក្រក់នីមួយៗ ។ លោកសង្កេតឃើញថា អ្នកលាងដៃក្រោយពេលបរាជ័យរឿងអ្វី១ បានប្រែជាជឿជាក់លើខ្លួនឯងជាង ដើម្បីសម្រេចកិច្ចការបន្ត ក្នុងពេលវេលាខាងមុខ ។
បណ្ឌិត Kasper បានអញ្ជើញអ្នកស្ម័គ្រចិត្ត ៩៨ នាក់ ចូលបន្ទប់ពិសោធន៍ និងចែកជា ៣ ក្រុម ។ ក្នុងផ្នែកដំបូង នៃការពិសោធន៍ ក្រុមនីមួយៗ នឹងត្រូវដោះស្រាយសម្រេចភារកិច្ច “មិនអាចទៅរួច” មួយ ។ ពេលមនុស្សទាំងអស់គ្នាក្នុងក្រុម សុទ្ធតែបរាជ័យ ពួកគេត្រូវបានសំណូមពរទៅលាងដៃ ។
ក្រោយពេលលាងដៃ ទាំងអស់គ្នា សុទ្ធតែសម្តែងភាពសុទិដិ្ឋនិយមថា នឹងធ្វើល្អជាង ភារកិច្ចត្រូវបានប្រគល់ ក្នុងពេលខាងមុខ ។ ប៉ុន្តែ ពុំមែននរណាក៏មានសមត្ថភាពសម្រេចភារកិច្ចដោយល្អបំផុត នៅសំណូមពរបន្ទាប់ ។
បណ្ឌិត Kasper បកស្រាយថាៈ “ក្នុងពេលសំអាតសរីរាង្គ អ្នកអាចកម្ចាត់ចោកនូវអារម្មណ៍អសកម្ម តែវាក៏ធ្វើឲ្យថយចុះផ្នែកណានោះ នៃថាមវន្ត ដើម្បីអ្នកប្រឹងប្រែងជាងទៀត ក្នុងស្ថានភាពពិសោធន៍ថ្មី” ។
ការស្រាវជ្រាវ១មុននេះ របស់សាកលវិទ្យាល័យ Michigan ក៏ចង្អុលបង្ហាញថា សកម្មភាពលាងដៃ ធ្វើឲ្យស្អាតដៃផង និង “កួចរសាត់” ភាពមួម៉ៅ ខឹងច្រឡោតផងដែរ ។ ពួកអ្នកវិទ្យាសាស្ត្រ ក៏បានឲ្យដឹងទៀតថា អ្នកលាងដៃភ្លាម១រំពេច ក្រោយពេលធ្វើការសម្រេចចិត្តលំបាកមួយ នឹងមានអារម្មណ៍សុភមង្គល, ជឿទុកចិត្តលើខ្លួនឯងជាង ជាមួយនឹងជម្រើសរបស់ខ្លួន ប្រៀបនឹងអ្នកមិនធ្វើរឿងតូចនេះ។ ការស្រាវជ្រាវត្រូវបានចុះផ្សាយលើទស្សនាវដ្តីចិត្តសាស្ត្រសង្គម និងបុគ្គលិកលក្ខណៈវិទ្យាសាស្ត្រ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|