ស្តាប់តន្រ្តីដើម្បីបន្ថយការ ឈឺចាប់
|
November 04, 2013 (14:22:27)
|
[ 1291 ] |
|
|
|
|
តន្ត្រីពុំត្រឹមតែជួយឲ្យអារម្មណ៍រីករាយ ល្ហែល្ហើយប៉ុណ្ណោះទេ តែក្នុងករណីជាច្រើន វានៅជាឱសថព្យាបាលជំងឺយ៉ាង ពិតប្រាកដ ។
ឱសថស្ថានធំៗមួយចំនួន នៅអង់គ្លេស កំពុងទូន្មានអតិថិជន ស្តាប់តន្ត្រីជំនួសឲ្យប្រើថ្នាំបន្ថយឈឺចាប់ បន្ទាប់ពីការស្រាវជ្រាវបង្ហាញថា តន្ត្រីអាចធ្វើឲ្យធូរស្បើយរោគសញ្ញាឈឺ ។ ក្នុងចំណោមមនុស្ស ១០ នាក់ ត្រូវឈឺរ៉ាំរ៉ៃ នោះមាន ៤ នាក់ (៤១%) ឲ្យដឹងថា បទចម្រៀងដែលខ្លួនស្រឡាញ់ចូលចិត្ត ជួយឲ្យគេមានអារម្មណ៍ធូរស្បើយ និងគ្រាន់បើជាង ។
តន្ត្រីប៉ុប ត្រូវបានបង្ហាញថា ប្រសិទ្ធិភាពបំផុត ចំពោះអ្នកជំងឺ ២១% បន្ទាប់ពីនោះ គឺតន្ត្រីបូរាណ (១៧%) ហើយតន្ត្រីរ៉ុក ឬ តន្ត្រីទីផ្សារ (១៦%) ។ បទចម្រៀង “ស័ក្ខិសិទ្ធ” បំផុត គឺ “Bridge Over Troubled Water” របស់ Simon និង Garfunred, “Angels” របស់ Robbie Williams និង “Albatross” by Fleetwood Mac, បន្ទាប់មកទៀត គឺ “Candle in the Wind” របស់ Elton John និង “Easy” របស់ក្រុម “The Commodores” ។
ជនជាតិអង់គ្លេសប្រមាណ ១០ លាននាក់ មានការឈឺរ៉ាំរ៉ៃ ដែលរួមមានឈឺខ្នង និងឈឺឆ្មា, រលាកសន្លាក់, ឈឺសន្លាក់ និងឈឺក្បាល ឬ ឈឺ១ចំហៀងក្បាល ។ តន្ត្រីមានប្រសិទ្ធិភាពខ្លាំងបំផុត ចំពោះមនុស្សវ័យក្មេង, ជាមួយនឹង ៦៦% ចំនួនមនុស្សអាយុពី ១៦ ទៅ ២៤ ឆ្នាំ ឲ្យដឹងថា វាជួយពួកគេបន្ថយឈឺចាប់ ។
David Bradshaw ជំនាញការស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រងឈឺ នៃសាកលវិទ្យាល័យ Utah ចាត់ទុកថាៈ “អ្នកត្រូវឈឺ គួររកសកម្មភាពណាមួយនោះ អាចអូសទាញពេញទំហឹង ទៅក្នុងនោះ ។ ស្តាប់តន្ត្រីស្រឡាញ់ចូលចិត្ត ល្អខ្លាំងណាស់ ព្រោះវាស្រូបទាញទាំងពុទ្ធិ និងអារម្មណ៍ ។ ទោះបើអ្នកកំពុងខ្វាយខ្វល់ ដល់កម្រិតណាក៏ដោយ ប្រសិនអ្នកអាចទទួលអារម្មណ៍ពីតន្ត្រី នោះវានឹងជួយជាប្រយោជន៍ សម្រាប់អ្នក ក្នុងការបំបាត់ឈឺ” ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|