ទេវតាចុះ នៅថ្ងៃចន្ទទី១៤ មេសា វេលាម៉ោង៨:៧នាទីព្រឹក
|
April 11, 2014 (10:18:55)
|
[ 1519 ] |
|
|
|
|
ឆ្នាំនេះទេពធីតារបស់កបិលមហាព្រហ្ម ដែលជាទេពធីតាប្រចាំឆ្នាំមមី មានព្រះនាមថា “ គោរាគៈទេវី ” គ្រឿងទ្រង់និងផ្កា អម្ពរពណ៌លឿង , សៀតផ្កាអង្គារបុស្ស , អាភរណៈ កែវមុក្តា , ភក្សាហារទ្រង់សោយ តេលំ ប្រេង , ព្រះហស្តស្តាំរបស់ទ្រង់ព្រះខ័ន ឯព្រះហស្តឆ្វេងឈើច្រត់ ។ ទ្រង់គង់លើខ្នងព្យាគ្ឃៈ ( សត្វខ្លា ) ជាពាហនៈ, នេះបើតាមតម្រាដែលមានចែងក្នុងមហាសង្ក្រាន្តផ្លូវការ។
ប្រការគួរកត់សម្គាល់គឺ នៅឆ្នាំនេះ ពេលចូលឆ្នាំ (ឬដែលខ្មែរយើងតែងហៅថាទេវតាចុះ)គឺមិនមែនថ្ងៃទី១៣មេសាទេ តែគឺនៅថ្ងៃទី១៤មេសា។តាមមហាសង្ក្រាន្តថ្ងៃចូលឆ្នាំមមីឆស័កនឹងមកដល់នៅថ្ងៃចន្ទ ១៥កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ មេសា គ.ស ២០១៤ វេលាម៉ោង៨:៧នាទីព្រឹក ដែលគេហៅផងដែរថាថ្ងៃមហាសង្ក្រាន្ត ។ ថ្ងៃអង្គារ ១រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៥ មេសា គ.ស ២០១៤ ជាវារៈវ័នបត ។ ថ្ងៃពុធ ២រោច ខែចែត្រត្រូវនឹង ថ្ងៃទី ២៦មេសា គ.ស២០១៤ នៅវេលាម៉ោង ១២:៩នាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រានបីថ្ងៃ សំរេចបរិបូណ៍ចូលជា សកល ឆ្នាំមមី ឆស័ក ចុល្លសករាជ ១៣៧៦ មហាសករាជ ១៩៣៦ និងព.ស ២៥៥៨ បរិបូរណ៍តទៅ ។
កាលដើមឡើយខ្មែរយើងប្រារឰធ្វើបុណ្យចូលឆ្នាំក្នុងខែមិគសិរ ព្រោះគេកំណត់ យកខែនេះជាខែដើមឆ្នាំ។ នាសម័យព្រេងនាយ ឆ្នាំនីមួយៗចែកជា ៣រដូវ តាមធម្មតាគឺ ហេមន្ដរដូវ (បូរាណាចារ្យ លោកគិតខែ ហេមន្ដរដូវ ត្រជាក់ត្រូវចាត់ទុកជារដូវដើមឆ្នាំប្រៀបបាននឹងពេលព្រឹក ដែលផុតពីរាត្រីគឺ ជាដើមថ្ងៃ)។ គិម្ហន្ដរដូវ (ជារដូវក្ដៅត្រូវសន្មតទុកជាកណ្ដាល ឆ្នាំប្រៀបដូចជាពេលថ្ងៃត្រង់)។ វស្សាន្ដរដូវ ជារដូវដែលមេឃមីរងងឹតមានភ្លៀងផ្គរត្រូវទុកជាចុងឆ្នាំប្រៀប បាននឹងពេលព្រលប់) ។ ចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើងអនុលោម ប្រើចុល្លសករាជជាសំខាន់នោះ(មិនដឹងជា ប្រើនៅក្នុងរជ្ជកាល នៃព្រះរាជអង្គណាទេ) ទើបការចូលឆ្នាំថ្មីមានការប្រែប្រួលហើយ កំណត់យកខែចែត្រជា ដើមឆ្នាំវិញ តែងប្រព្រឹត្ដទៅមិនមុនថ្ងៃ៤កើតខែចែត្រនិងមិនក្រោយថ្ងៃ៤កើតខែពិសាខ ព្រោះបុព្វបុរសយើងយល់ថានៅខែមិគសិរ នេះប្រជាកសិករខ្មែរយើងរវល់មមាញឹកក្នុងរបរកសិកម្មមានស្រែចំការជាដើមទើបលោកកំណត់ពេល ចូលឆ្នាំ មកធ្វើ នៅខែ ចែត្រ វិញដោយហេតុខែចែត្រកិច្ចការច្រូតកាត់បោកបែនបានចប់សព្វគ្រប់ហើយប្រជាពលរដ្ឋខ្មែរយើងទំនេរមានឱកាសធ្វើបុណ្យទាន កម្សាន្ដសប្បាយតាមប្រាថ្នា ។ការកំណត់ ក៏ជាប់ជាប្រពៃណីរហូតដល់សព្វថ្ងៃ ។
បុណ្យចូលឆ្នាំខ្មែរជាព្រឹត្ដិការណ៍យ៉ាងធំក្នុងទឹកចិត្ដ និងជីវភាពខ្មែរ ។ មុនពេល ចូលឆ្នាំថ្មីមកដល់គេនាំ គ្នារៀបចំបោសសម្អាត តុបតែងផ្ទះសម្បែង សម្អាតទីធ្លាវត្ដអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋានសង់រានទេវតា បុកអង្ករ រកអុសដងទឹកត្រៀម សម្លៀកបំពាក់ថ្មីៗ។ល។ ឱ្យ ហើយស្រេច។ពេលចូលឆ្នាំជាពេល ជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់ ឱ្យជ្រះ ស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មីក្នុងក្ដីសោមនស្សក្សេមក្សាន្ដ និងសុភមង្គល។ ឆ្នាំថ្មីមកដល់ស្នូស្គរ រគាំង សំឡេង ធម៌ពរជយ័លាន់ឮរន្ទឺអឹងកងចេញពីវត្ដអារាម ភ្លើងទៀនឆេះ ព្រោងព្រាត ផ្សែងធូបហុយ ចេញពីគ្រប់រានទេវតា តាមដងផ្លូវមុខផ្ទះ សម្បែងវត្ដអារាម ចំណែកឯភូមិករប្រជាជនខ្លះវត្ដឆ្ងាយវត្ត គេរៀបចំតុបតែងកន្លែងមួយក្នុងភូមិរបស់គេរួច និមន្ដព្រះសង្ឃមក។ ចាស់ទុំក្រមុំ កំលោះ ក្មេងក្មាងតូចធំ ប្រដាប់ដោយសម្លៀក បំពាក់ស្អាតៗ ចេញមកទទួលទេវតាឆ្នាំថ្មី ម្នាក់ៗមានទឹកមុខរីករាយ ស្រស់ស្រាយ រំភើបក្រៃលែង ។
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យមួយធំជាងគេក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលប្រារឰធ្វើមួយឆ្នាំម្តង នៅរៀងរាល់ថ្ងៃ១៣មេសាឬដល់១៤មេសា ម្តងម្កាលបាន នាំឱ្យមានការសប្បាយរីករាយឥតឧបមារវាងក្រុមគ្រួសារខ្មែរទូទៅ ដែលបាន សំរាក ជួបជុំគ្នា នាឱកាសដ៏មហោឡារិក នេះ។ក្រៅពីមានការរៀបចំធ្វើម្ហូបចំណី យកទៅប្រគេនព្រះសង្ឃគង់នៅតាមអារាមនានា ដើម្បី ឧទ្ទិសកុសលផលទាន ទៅដល់ ញាតិការដែលបានបាក់បែកចែកឋានទៅកាន់បរលោក និងសុំឱ្យពួកគាត់ រួចរំដោះ ពីទុក្ខទោស និងការហូបចុកជុំក្រុមគ្រួសារមក នៅតាមភូមិករដែល មានម្លប់ឈើធំ ៗ ពិសេសគឺនៅទីអារាមនោះតែម្តង ក្រុមក្មេង ចាស់ ប្រុស ស្រី បានបង្ក នូវល្បែងប្រជាប្រិយជាតិ ដូចជា បោះអង្គុញ ទាញព្រ័ត្រ, ចោលឈូង, លាក់កន្សែង, ចាប់កូនក្លែង, ស្តេចចង់, ដណ្តើមស្លឹកឈើ, វាយឆ្នាំង, ឡើងបង្គោល ខ្លាញ់...ហើយនិងការរាំ ច្រៀងតាមបែបចង្វាក់ប្រពៃណីខ្មែរមាន រាំវង់, រាំក្បាច់, សារ៉ាវ៉ាន់, ឡាំលាវ, តាលុង...៘ ដែលនេះ ជាប្រពៃណីពីបុរាណតរៀង មក ដើម្បីបង្កបរិយាកាសស្និទ្ធស្នាល និង សប្បាយរីករាយ ក្នុងមូលដ្ឋានរបស់ខ្លួន ពេលដែល បានជួបជុំគ្នាមួយឆ្នាំម្តង។
ក្នុងឱកាសប្រារឰពិធីបុណ្យចូលឆ្នាំមមីនេះ ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ គប្បីរៀបចំសំអាតទីលំនៅដ្ឋាន តុប តែងលំអ ផ្កាភ្ញី និង មានរៀបរណ្តាប់សក្ការៈបូជា ទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ។ ជនានុជនទាំងឡាយ ចូរខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថីយ៍ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគំគួនព្យាបាទឈ្នានីស ដែលមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ ខំតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តាធម៌ ធ្វើបុណ្យសុន្ទរទាន តាមប្រពៃណីរក្សាសីលប្រាំ ឱ្យបានជាប់ជានិច្ចនោះ ទើបទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការ តាំងពីឆ្នាំនេះតរៀងទៅហោង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|