រកវ៉ាក់សាំង សម្រាប់ជំងឺ ទឹកនោមផ្អែម
|
November 04, 2013 (14:18:24)
|
[ 1357 ] |
|
|
|
|
ក្រុមអ្នកស្រាវជ្រាវ១ក្រុម នៅសាកលវិទ្យាល័យ Tompere -ហ្វាំងឡង់ បានរកឃើញប្រភេទវីរុសបង្កជំងឺទឹកនោម ផ្អែមប្រភេទ១ ។ ប្រភេទរីរុស Enterovirus នេះវាយប្រហារក្រពេញលំពែង និងបំផ្លាញកោសិកាផលិតអាំងស៊ុយលីន នាំដល់ជំងឺទឹកនោមផ្អែម ។ របកគំឃើញនេះ ផ្តល់ក្តីសង្ឃឹម ក្នុងការផលិតវ៉ាក់សាំងសម្រាប់ជំងឺទឹកនោមផ្អែម ។
ពួកអ្នកស្រាវជ្រាវបានពិនិត្យមើលជាង ១០០ ស៊េរីហ្សែនខុសៗគ្នា របស់វីរុស Eterovirus និងកំណត់បាន ៥ ស៊េរីហ្សែនបង្កជាជំងឺទឹកនោមផ្អែមប្រភេទ១ ។ “យើងខ្ញុំបានកំណត់បានប្រភេទវីរុសមានលទ្ធភាពបង្កជំងឺខ្ពស់បំផុត ។ វ៉ាក់សាំងប្រឆាំងទប់ទល់វីរុសនេះ ក៏នឹងមានប្រសិទ្ធិភាពប្រឆាំងតបញាតិសន្តានរបស់វា” -សាស្ត្រាចារ្យ Heikki Hy-ty នៅក្រុមស្រាវជ្រាវឲ្យដឹង ។
ប្រភេទវីរុស Enterovirus ដូចគ្នាក៏បង្កជាជំងឺគ្រុនស្វិតដៃជើង តែអាស្រ័យដោយមានវ៉ាក់សាំង វាបានត្រូវលុបបំបាត់ទាំងស្រុង នៅទីកន្លែងជាច្រើនលើពិភពលោក ។ បច្ចុប្បន្ន វ៉ាក់សាំងពិសោធន៍១ប្រឆាំងរីវរុសបង្កជាទឹកនោមផ្អែម បានសម្រេច និងកំពុងត្រូវបានសាកល្បងលើសត្វ ។ សាស្ត្រាចារ្យ Hy-ty ឲ្យដឹងថា លទ្ធផលពិសោធន៍វ៉ាក់សាំងនេះ លើសត្វកណ្តុរគួរជាទីគាប់ចិត្តណាស់ ។ ប៉ុន្តែ ក៏តាមសាស្ត្រាចារ្យ Hy-Ty ដើម្បីអាចដំណើរការពិសោធន៍លើមនុស្ស ពួកអ្នកវិទ្យាសាស្ត្រ កំពុងត្រូវការទឹកប្រាក់ដល់ ៧០០ លានអឺរ៉ូ ។ ចំណាយជាឧបសគ្គធំបំផុត សម្រាប់ពួកអ្នកវិទ្យាសាស្ត្រ ក្នុងគម្រោងស្រាវជ្រាវវ៉ាក់សាំងទឹកនោមផ្អែម ។
ពួកអ្នកវិទ្យាសាស្ត្រ សង្ឃឹមថា នឹងឆាប់វៃអង្គាសបានចំនួនទឹកប្រាក់នេះ ពីអាមេរិក និងអឺរ៉ុប ដើម្បីអាចឆាប់នាំយកវ៉ាក់សាំងនេះ ទៅអនុវត្តជាក់ស្តែង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|