ចំការស្នេហ៍ ជារមណីយដ្ឋាន កំពុង ជាទីចាប់អារម្មណ៍ របស់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ
|
April 09, 2014 (12:43:40)
|
[ 1545 ] |
|
|
|
|
"ចំការស្នេហ៍" ឬ Silk Island ជារមណីយដ្ឋានកំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរ ជាតិមកកម្សាន្តមិនដាច់ ។ ឱ្យតែថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិម្តងៗមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាំក្រុម គ្រួសារមិត្តភក្តិស្រី-ប្រុស ទៅទស្សនាកម្សាន្ត លំហែកាយ ដើម្បីផ្លាស់ប្តូរបរិយាកាស និងរំសាយអារម្មណ៍បន្ទាប់ពីនឿយហត់ ក្រោយបំពេញការងារ។
"ចំការស្នេហ៍" ទើបនឹងបើកដំណើរការឱ្យភ្ញៀវជាតិ អន្តរជាតិចូលលំហែរកំសាន្តកាលពី ខែកញ្ញា ឆ្នាំ២០១៣។ បើ យើង ធ្វើដំណើរតាមផ្លូវជាតិលេខ៦ប្រហែលជា៦គីទ្បូម៉ែត្រ រួចបត់ចូលតាមផ្លូវជួរមាត់ទន្លេ ហើយឆ្លងតាមកំពង់ ចម្លងព្រែកលៀប-កោះដាច់យើងនឹងទៅដល់តំបន់រមណីដ្ឋាននោះស្ថិតនៅកោះឱកញ្ញាតី ដែលទើបនឹងបង្កើតថ្មី ស្ថិតនៅក្នុងភូមិកោះតូច ឃុំកោះឧកញ្ញាតី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។ រមណីយដ្ឋានដែលមាន ជនជាតិខ្មែរជាម្ចាស់នោះគឺ ឈ្មោះ ថា ចំការស្នេហ៍ឬ Silk Island។
លោក រិន ណារ៉ាន់ ដែលជាម្ចាស់រមណីយដ្ឋានបានឲ្យដឹងថាពីដំបូងគឺមាន ជនជាតិសាំងហ្គាពួរ និងជនជាតិអូស្ត្រា លី បានមកលេងនៅកន្លែងនេះនៅក្នុងឆ្នាំជាលើក១៩៩៩ ហើយមានភ្ញៀវទេសចរដែលចូលមកលេងបានប្រាប់ឲ្យដាក់ឈ្មោះទីតាំងនេះថា Silk Island(មានន័យថាកោះសូត្រ) តែក្រោយមកលោកក៏ដាក់ឈ្មោះជាខ្មែរថា "ចំការស្នេហ៍"។
បើតាមលោកណារ៉ាន់ នៅទីតាំងរមណីយដ្ឋាន"ចំការស្នេហ៍"ចំពោះភ្ញៀវជាតិមានចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រមានអ្នកចូល មកកំសាន្ត ប្រហែលពី ២០នាក់ទៅ៣០នាក់ ឬក៏៥០នាក់ក្នុងមួយថ្ងៃ តែចំពោះភ្ញៀវអន្តរជាតិវិញ គឺគាត់ចូល មកកំសាន្តច្រើន ក្នុងមួយថ្ងៃ មានជាង១០០នាក់ ឯណោះ។
លោក ណារ៉ាន់ បន្ថែមថា ភ្ញៀវទេសចរអន្តរជាតិជាតិភាគច្រើនគឺគាត់ចូលមកទីនេះតាមកប៉ាល់ ភាគច្រើន គាត់ចាប់អារម្មណ៍ទៅលើការបង្កាត់ពូជដង្កូវនាង នឹងតម្បាញសូត្រខ្មែរ ដែលធ្វើដោយដៃនារីខ្មែរនិងចាប់អារម្មណ៍ទៅ លើផ្ទះបូរាណ និងផ្ទះជនជាតិ ហើយជាពិសេសទៅទៀតនោះ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គាត់មានកម្មវិធីសំរាប់ភ្ញៀវដែលគាត់មកជិះទូកមកកំសាន្តតំលៃតែ៣ដុល្លារប៉ុណ្ណោះ សំរាប់ការដើរលេងតាមភូមិជិះម៉ូតូកង់បី និងចូលកំសាន្តនៅទីតាំង "ចំការស្នេហ៍" (ចំពោះការហូបអារហារភ្ញៀវចេញខ្លួនឯង)។
ម្ចាស់រមណីដ្ឋានចំការស្នេហ៍ បានឱ្យដឹងទៀតថា នៅរមណីដ្ឋាននេះមានដូចជា ខ្យូសសម្រាប់អង្គុយលេង មានបង់សម្រាប់អង្គុយលេង មាន ផ្ទះជនជាតិភាគតិច មានចំការស្វាយជាម្លប់ មានសួនផ្កា សួនបន្លែ ជាពិសេសដែលភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ជាងគេនោះ គឺ ការចិញ្ចឹម និងអភិរក្សសត្វដង្កូវនាង ការយកផលិតផលសូត្រពីដង្កូវនាង របៀបចិញ្ចឹមជាលក្ខណៈបូរាណមកត្បាញជាក្រមា ហូល ផាមួង លក់នៅទីនេះតែម្តង និងមានលក់វត្ថុអនុស្សាវរីយ៍ ផ្សេងៗជាច្រើនមុខទៀត ផងដែរ ។
ចំការស្នេហ៍នេះ បើកទ្វារទទួលភ្ញៀវជារៀងរាល់ថ្ងៃ ចាប់ពីម៉ោងង៧ព្រឹកដល់ម៉ោង៥ល្ងាច ដោយបានស្រូបយកបុគ្គលិកបំរើការចំនួន៣២នាក់ មានប្រាក់ខែចាប់ពី៨០ទៅ១៥០ ដុល្លារ ហើយបុគ្គលិកទាំងអស់ គឺជាអ្នកភូមិកោះ ឧកញ្ញាតីនេះតែម្តង ឯម្ចាស់រមណីយដ្ឋានក៏មានស្រុកកំណើតនៅទីនោះដែរ។
លោកបន្តថា ប្រជាពលរដ្ឋរស់នៅកោះនេះ ប្រកបរបរកសិកម្ម និងដាំដំណាំ ត្បាញក្រមារ ហូល ផាមួង ដូចតំបន់ កោះដាច់ដែរ។ ទន្ទឹមនឹងនេះ បើមើលពីចំងាយកោះឧកញ្ញាតីមានសម្រស់គួរឱ្យចង់គយគន់ ព្រោះថាមានឆ្នេរទន្លេមេគង្គ ដែលមានទឹកពណ៌ផ្ទៃមេឃ និងអាចឱ្យភ្ញៀវ ទេសចរ ឆ្លងទឹកទៅលេងយ៉ាងសប្បាយរីករាយ។ ចំពោះភ្ញៀវ ទេសចរចូលទៅទស្សនាតំបន់រមណីយដ្ឋាន ចំការស្នេហ៍នេះ ត្រូវបង់ថ្លៃចំនួន២ពាន់រៀល ចំពោះភ្ញៀវជាតិ និង៤ពាន់រៀល សម្រាប់ភ្ញៀវអន្តរជាតិ និងតម្លៃផ្ញើយានជំនិះផ្សេងទៀត។
មន្ត្រីរាជការម្នាក់ដែលបាននាំក្រុមគ្រួសារទៅលំហែកាយនៅថ្ងៃចុងសប្តាហ៍ នៅក្នុងកោះឧកញ្ញាតី នេះបាននិយាយថា រមណីយដ្ឋាន ចំការស្នេហ៍ នេះគឺជាកន្លែងទេសចរណ៍ថ្មីមួយទៀត ដែលគួរឱ្យចង់មកលេង ព្រោះថាកន្លែងនេះមានអាកាសធាតុត្រជាក់ និងទីធ្លាធំទូលាយ លាតសន្ធឹងលើផ្ទៃដី ទំហំ ជាង៣ហិកតា ជាតំបន់អភិរក្សសត្វដង្កូវនាងតាំង ពីចាប់ផ្តើមភ្ញាស់ រហូតដល់ដង្កូវព័ទ្ធសំបុក ផលិតជាសូត្រខ្មែរពិតៗ ដែលកូនខ្មែរជំនាន់ក្រោយមិនដែលស្គាល់ អ្វីដែលជាចំណុចសំខាន់ជាងគេនោះភ្ញៀវទេសចរអន្តរជាតិ បានចាប់ចិត្ត ដិតអារម្មណ៍ ទៅលើការអភិរក្សចិញ្ចឹមដង្កូវ នាងនេះឯង។
ភ្ញៀវទេសចរដែលទៅលំហែកាយក៏បាននាំគ្នានិយាយសរសើរមិនដាច់ពីមាត់ថា រមណីយដ្ឋានចំការស្នេហ៍ នេះមានសម្រស់ស្រស់ស្អាតគួរឱ្យចង់ទៅទស្សនា និងមិនចេះណាយ ហើយពួកគាត់ បានកោតសរសើរ អំពីការកូនខ្មែរមានដើមកំណើតនៅកោះឧញ្ញាតីនេះនឹកឃើញ បង្កើតនូវរម្មណីដ្ឋានបៃតងមួយជាប្រយោជន៍អភិរក្សការចិញ្ចឹមសត្វដង្កូវ នាង យកសូត្រ និងចំការដំណាំគ្រប់មុខ ព្រោះកោះមួយនេះមានពណ៌បៃតងគ្រប់រដូវកាល៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|