ការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងព្រឹត្តបត្រ Proceedings of The National Academy of Science នេះបានបញ្ជាក់ថា វិធីព្យាបាលរោគទំពែកក្បាលរួមមានដូចជាការប្រើថ្នាំដើម្បីពន្យឺតការជ្រុះសក់ និងការបណ្តុះសក់ជាដើម។
ក្រុមសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of Durham ក្នុងប្រទេសអង់គ្លេសនិងសាស្ត្រាចារ្យនៅសាលវិទ្យាល័យមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Columbia University ក្នុងសហរដ្ឋអាមេរិកកំពុងតែព្យាយាមបណ្តុះសក់ថ្មីពិតៗ។គម្រោងរបស់ពួកគេគឺត្រូវចាប់ផ្តើមជាមួយនឹងវត្ថុធាតុដើមបានពីគល់សក់ ហើយប្រើប្រាស់វាដើម្បីបណ្តុះសក់ថ្មីៗ។
សាស្ត្រាចារ្យ អ៊ែនជើឡា គ្រីស្ទៀណូ មកពីសាកលវិទ្យាល័យ Columbia University បាននិយាយថាដំណោះស្រាយនេះមានសក្តានុពលអាចកែប្រែវិធីព្យាបាលបែបវេជ្ជសាស្ត្រទាក់ទិននឹងការជ្រុះសក់។