អាជ្ញាធរអប្សរា ចាប់ផ្តើមដកដើមឈើដែលងាប់ យកមកកែច្នៃ សម្រាប់អភិរក្ស ប្រាសាទ
|
April 02, 2014 (13:41:22)
|
[ 1429 ] |
|
|
|
|
រហូតមកដល់ពេលនេះ អាជ្ញាធរអប្សរាបានសំរេចដកដើមឈើដែលងាប់ នៅក្នុងបារាយណ៍នាគព័ន្ធ ឬបារាយណ៍ខាងជើង ចំនួនជាង ២០ ដើម នៅជំហានទី១ ក្នុងចំនួនដើមឈើ ជាង ៤០០ ដើម ដើម្បីយកមកកែច្នៃប្រើប្រាស់ សំរាប់អភិរក្សតំបន់ប្រាសាទ ដូចជា ធ្វើជណ្តើរ ធ្វើបន្ទា ក្នុងការជួសជុលប្រាសាទ។
លោកហង់ ពៅ អគ្គនាយករងអាជ្ញាធរអប្សរាទទួលបន្ទុកគ្រប់គ្រងទឹកបាននិយាយកាលពីពេលថ្មីៗនេះថា ដើមឈើដែលងាប់ នៅបារាយណ៍នាគព័ន្ធ ឬបារាយណ៍ខាងជើង ចំនួន ៤០១ ដើម កាលពីពេលកន្លងទៅ ឥឡូវ អាជ្ញាធរអប្សរាបានសំរេចដកដើមឈើ ដែលងាប់នោះចេញ បានចំនួនជាង ២០ ដើម រួចហើយ ដើម្បីយកមកអភិរក្សប្រា សាទ។
លោកហង់ ពៅ បាននិយាយទៀតថា ដើមឈើដែលសល់ អាជ្ញាធរអប្សរា នឹងដកនៅក្នុងជំហានបន្តបន្ទាប់ ដើម្បីយកមកប្រើប្រាស់ អភិរក្សប្រាសាទ ក៏ដូចជា ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត ដើម្បីឱ្យពួកគាត់យកទៅប្រើប្រាស់ ជាលក្ខណៈគ្រួសារ។
លោកបាននិយាយថា បារាយណ៍នាគព័ន្ធ ឬបារាយណ៍ខាងជើង អាជ្ញាធរអប្សរា បានបូមទឹកបញ្ចូល នាពេលរដូវ វស្សា កន្លងទៅ ដោយមិនបានធ្វើទំនប់ ទប់ទឹក និងកំផែងថ្មីនោះទេ គឺទំនប់ និងកំផែង បានបន្សល់ទុក តាំងពីសម័យបុរាណមក គឺមានន័យថា មានបន្សល់ទុក តាំងពីចុងសតវត្សរ៍ទី១២ដើមសតវត្សរ៍ទី១៣ ដែលកសាងឡើង ដោយព្រះបាទជ័យវរ្ម័នទី៧ មកម្ល៉េះ។
កាលពីពេលរដូវប្រាំង ប៉ុន្មានខែជាប់ៗគ្នា មានការភ្ញាក់ផ្អើលមួយ ដោយសារទឹកជុំវិញប្រាសាទនាគព័ន្ធ រាប់រយហិកតា ត្រូវបានសំលាប់ដើមឈើ រាប់រយរាប់ពាន់ដើម។
ក្រោយពីការងាប់ដើមឈើហើយ មានការភ្ញាក់ផ្អើលយ៉ាងដូច្នេះ កាលពីពេលកន្លងទៅ លោកហង់ ពៅ បានបកស្រា យថា បារាយណ៍នាគព័ន្ធ ឬក៏បារាយណ៍ខាងជើង ត្រូវ បានអាជ្ញាធរអប្សរា បូមទឹកបញ្ចូល ដើម្បីស្តុកទឹក នៅក្នុងបារាយណ៍ ជុំវិញប្រាសាទ នាគព័ន្ធ។ ការបញ្ចូលទឹកគឺ ដើម្បីសំលាប់ដើមឈើ ហើយរៀបចំបារាយណ៍នេះឡើងវិញ ឱ្យដូចនៅពីអតីតកាល។
បារាយណ៍ខាងជើង និងបរិវេណប្រាសាទនាគព័ន្ធផង មានបរិមាណទំហំ សរុប ៩០០ ម៉ែត្រការ៉េ គុណនឹង ៣.៥០០ ម៉ែត្រការ៉េ។ ប៉ុន្តែក្នុងចំនួននោះ ផ្ទៃដីបរិវេណប្រាសាទ នាគព័ន្ធ មានចំនួន ២៨០ ម៉ែត្រការ៉េគុណនឹង ២៨០ ម៉ែត្រគឺនៅសល់ប៉ុន្មាន ជាផ្ទៃដីបារាយណ៍ទាំងអស់។
ដើមឈើដែលងាប់ នៅក្នុងបារាយណ៍នោះ មាន ២ប្រភេទគឺ៖ ទី១.ដើមឈើជាប្រភេទព្រៃល្បោះ និងទី២.ជាប្រភេទដើមឈើតូចធំ មានមុខកាត់ចាប់ពី ១តឹកដល់៥តឹក ហើយជាឈើប្រភេទត្រាច និងត្បែង មានចំនួនសរុប ៤០១ដើម។ ដើមឈើដែលប្រើប្រាស់បាន ជាង ៤០០ ដើម អាជ្ញាធរអប្សរានិយាយថា នឹងដកយកមកប្រើប្រាស់បំរើអភិរក្សប្រា សាទ និងផ្តល់ជូនប្រជាជន នៅតាមជំហានៗ។
ដោយឡែក ផ្លូវចូលទៅកាន់ប្រាសាទនាគព័ន្ធ នឹងមានការដាំដើមឈើឡើងវិញជាប្រភេទព្រៃលិចទឹកអមសងខាងផ្លូវ ដើម្បីឱ្យតាមបណ្តោយផ្លូវ ចូលទៅកាន់ប្រាសាទ ក្លាយទៅជាធម្មតាពណ៌បៃតង។
លោកហង់ ពៅ និយាយកាលនោះថា ឈ្មោះថា បារាយណ៍ ត្រូវតែមានទឹក។ ទឹកក្នុងបារាយណ៍ សំរាប់យកមកចិញ្ចឹមខ្សាច់ នៅបាតប្រាសាទនាគព័ន្ធ ជាពិសេស អាជ្ញាធរអប្សរា នឹងរៀបចំបារាយណ៍នេះ ឱ្យទៅជាបារាយណ៍ធម្មជាតិ ដូចពីកាលសម័យដើម៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|