. . . . . .
.
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ក្រសួងទេសចរណ៍និង សាកលវិទ្យាល័យ អង្គរ ចុះអនុស្សារណៈយោគ ដល់គ្នា
March 22, 2014 (07:07:03) [ 1315 ]
 
 
កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤នេះ មានពិធីចុះហត្ថលេខា លើអនុស្សារណៈ យោគដល់គ្នា រវាងក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យអង្គរ នៅឯសាកលវិទ្យាល័យអង្គរ ក្រុងសៀម រាប ។ ក្នុងគោល បំណងបណ្ដុះបណ្ដាល ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងប្រសិទ្ធិភាព នៃកម្រិត ស្ដង់ដារជាតិ និងអន្តរជាតិ ។

ពិធីនេះស្ថិតក្រោមអធិបតីភាព របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា តំណាង រាស្ដ្រមណ្ឌលសៀមរាប សៀង ណាំ និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរ ព្រមទាំង មានការចូល រួមពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោកអភិបាលខេត្តរង លោក លោកស្រីដែលជាមន្ត្រី ពាក់ព័ន្ធ សាស្រ្ដចារ្យ បុគ្គលិក សិស្ស និស្សិត នៃសាកលវិទ្យាល័យអង្គរ ជាច្រើន រូបទៀតផងដែរ ។

ក្នុងឱកាសនោះ លោកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល កម្ពុជា ក្នុងនោះវិស័យទេចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែង បានផ្ដល់ចំណូលដ៏ច្រើន សម្រាប់ប្រជាជន កម្ពុជាយើង និងប្រទេសជាតិ ហើយវិស័យនេះកំពុងមានការរីកចម្រើនដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។

ដោយមើលឃើញ នូវភាពរីកចម្រើន និងតម្រូវការចំពោះមុខ សម្រាប់បម្រើនូវវិស័យទេសចរណ៍ និងដើម្បីសម្រេច បាននូវគោលដៅនេះបាន លុះត្រណាតែយើងមាននូវធនធានមនុស្សដែលមានជំនាញគ្រប់គ្រាន់ ក្នុងការបំពេញ នូវតម្រូវការរបស់ភ្ញៀវទេសចរ ។ ដើម្បីរួមចំណែកនេះ ក្រសួង និងសាកលវិទ្យាល័យអង្គរ បានធ្វើកិច្ចសហ ប្រតិ បត្តិការណ៍ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពនៃកម្រិតស្ដង់ដារជាតិ និងអន្តរជាតិ ។

លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ នៅក្នុងឱកាសនោះថា លោកមានសេចក្ដីសប្បាយរីករាយ ដែល ក្រសួងទេសចរណ៍ បានទទួលដៃគូថ្មីមួយទៀត ដែលកន្លងទៅ សាលាបានធ្វើរួចហើយនៅសៀមរាប ជាមួយ សាលាទេសចរណ៍ និងសណ្ឋាគារ ប៉ូដឺព្រូល ហើយនៅភ្នំពេញក្រសួងមានដែគូរបីទៀត ដូច្នេះសាកលវិទ្យាល័យ អង្គរ គឺជាគ្រឹះស្ថានសិក្សាទីប្រាំ ដែលជាដៃគូររបស់ក្រសួងទេសចរណ៍ ។

ការពង្រឹងធនធានមនុស្សសម្រាប់បម្រើ ឲ្យវិស័យទេសចរណ៍ គឺផ្ដើមចេញពីនយោបាយផ្ដើមចេញពីគោលការណ៍ ដ៏ចម្បងមួយ ដែលមាននៅក្នុងច្បាប់នៃវិស័យទេសចរណ៍ គឺក្រសួងទេសចរណ៍ សហការជាមួយ ស្ថាប័នពាក់ព័ន្ធ ក្នុងការបង្កើតឲ្យមានវិទ្យាស្ថានជាតិទេសចរណ៍ បង្កើតឲ្យមានសកលវិទ្យាល័យទេស ចរណ៍ បង្កើតឲ្យមានមហា វិទ្យាល័យទេសចរណ៍ និងការបង្កើតឲ្យមានសាលាជាតិ បណ្ដុះបណ្ដាលនូវវិជ្ជា ជីវៈទេសចរណ៍ ទាំងនេះស្ថិត ក្នុងក្របខ័ណ្ឌរដ្ឋ ។ តែទន្ទឹមនឹងនោះក៏លើកទឹកចិត្យឲ្យផ្នែកឯកជនបង្កើតនូវសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេស ចរណ៍ផ្សេងៗផងដែរ ។ ទាំងនេះជាចំណុចសំខាន់ ដែលផ្ដើមចេញ ពីច្បាប់ នៅក្នុងនោះយើងសួរថាសាលាបណ្ដុះ បណ្ដាលវិជ្ជាជីវៈទាំងអស់ជាដៃគូរ ឬយ៉ាងណា ? ការពិត សាលាខ្លះ មិនទាន់បានចុះហត្តលេខា អនុស្សរណៈ យោគយល់គ្នានៅឡើយទេ ប៉ុន្ដែអ្វីដែលបានចុះហត្ថ លេខារួចហើយគឺសំដៅសំខាន់ទៅលើការបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ ។

ហេតុអ្វីបានជាយើង ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាមគ្គុទ្ទេសក៍បញ្ហានោះគឺដោយសារក្នុងច្បាប់របស់ទេសចរណ៍ គឺមគ្គុទ្ទេសក៍ទេសចរណ៍គឺជាខ្មែរ គឺច្បាប់បានចែងអញ្ជឹង ហើយអ្នកបកប្រែ គឺមិនមែនជាមគ្គុទ្ទេសក៍ទេ ដូច្នេះ មគ្គុទ្ទេសក៍ គឺមានសញ្ញាតិជាខ្មែរ ។ ហើយដែលក្នុងច្បាប់បានចែង ពាក្យមួយឃ្លាថា ក្រសួងទេសចរណ៍ ទទួល ស្គាល់ នូវការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ មានវិញ្ញាបនបត្រ ដែលក្រសួងទេស ចរណ៍ទទួលស្គាល់ ។

ពាក្យថាក្រសួងទេសចរណ៍ទទួលស្គាល់មិនមានន័យថាក្រសួងទេសចរណ៍បណ្ដុះបណ្ដាលខ្លួនឯននោះទេគឺក្រសួង ទេសចរណ៍ ព្យាយាមរកដៃគូបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ តែវិញ្ញាបនប័ត្រនោះ ត្រូវបានក្រសួង ទទួលស្គាល់ នេះជា បញ្ហាសំខាន់ ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាយើងត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ច្រើនណាស់ គឺយើងគិតពី ពេល នេះទៅដល់ឆ្នាំ២០២០ យើងសង្ឃឹម និងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅក្នុងផែន ការយើង តែឥឡូវនេះ សូម្បីតែសកលលោកទាំងមូល ក៏មានការទស្សទាយមិនត្រូវដែរ គឺឥឡូវនេះ វាឡើងច្រើនទៅហើយ គឺការទស្សទាយថា ឆ្នាំ២០១៣ ភ្ញៀវទេសចរចិន ដែលចេញក្រៅ គឺមាន១០០លាន ជាក់ស្ដែងគឺមាន ១៣០លាន ទៅហើយ អញ្ចឹងរហូតដល់ឆ្នាំ២០២០ អាចឈានដល់ ២០០លាន ឬ ជាង ២០០ លាន អញ្ចឹងភ្ញៀវទេសចរពិភព លោក នៅឆ្នាំ២០៣០ នឹងកើនដល់ ១៨០០លាននាក់ សព្វថ្ងៃជាង ១ពាន់ លាននាក់ ។ អញ្ចឹង​គឺនៅកម្ពុជាយើង នេះ យើងប៉ាន់ស្មាន យើងត្រូវកែសម្រួល នៅឆ្នាំ២០២០ យើងអាច ប៉ាន់ស្មាន ៧លាន កន្លះ ទៅ៨លាននាក់ ។ ដូច្នេះ មគ្គុទ្ទេសក៍យើងត្រូវការច្រើនណាស់ ប៉ុន្ដែមគ្គុទ្ទេសក៍ របស់យើងកន្លងមក យើងបានបណ្ដុះបណ្ដាលបាន ត្រឹមតែជាវគ្គៗទេ គឺយើងមិនទាន់មានសាលាមគ្គុ ទ្ទេសក៍ទេ ជាវគ្គមានន័យថា យើងបានបណ្ដុះបណ្ដាលរៀបចំ ដោយខ្ចីសាលានេះ សាលានោះ ជួនកាល ខ្ចី ដល់វត្ត ជួនកាលខ្ចីសណ្ឋាគារ ដើម្បីបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ ។ ប៉ុន្ដែសាលាជំនាញវិជ្ជាជីវៈ ទេសចរណ៍ មួយចំនួន គេមានសាលារបស់គេ តែមគ្គុទ្ទេសក៍ អត់ទាន់មាននរណា បណ្ដុះបណ្ដាលបានទេ ព្រោះថា ការ បណ្ដុះបណ្ដាលមគ្គុទ្ទេសក៍នេះ ម៉ត់ចត់ណាស់គឺមានតែក្រសួងទេសចរណ៍ មួយទេ ប៉ុន្តែ ក្រសួងទេស ចរណ៍មិនអាចធ្វើការងារនេះបានទេ ដោយសារយើងអត់មានសាលា អញ្ចឹងហើយ យើងត្រូវរកដៃគូ សំខាន់ៗ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចទុកចិត្តបាន ក្នុងការធ្វើការបណ្ដុះ បណ្ដាលមគ្គុទ្ទេសក៍នេះ ។ ហើយថ្ងៃនេះ សាកលវិទ្យាល័យអង្គរ ដែលក្រសួងទេសចរណ៍បានគិតទុកថាជាដៃគូ ដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទុកចិត្តបានក្នុងការឈានចូលការសមាហរណកម្មអាស៊ាន ព្រមទាំង ការពង្រីកនូវគុណវឌ្ឍន៍នៃវិស័យទេសចរណ៍គឺប្រកបដោយគុណធម៌និងវិជ្ជាជីវៈខ្ពស់នៃកម្រិតតំបន់ និងអន្តរជាតិ ៕

(ប្រភព៖​ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter