អ្នករស់នៅជិតអាកាសយានដ្ឋាន ងាយកើតជំងឺបេះដូង និងស្រ្តូក
|
October 18, 2013 (09:38:09)
|
[ 1405 ] |
|
|
|
|
អ្នករស់នៅជិតព្រលានយន្តហោះ ពុំត្រឹមតែត្រូវទ្រាំទ្រសម្លេងខ្ទរទ្រហឹង របស់យន្តហោះ ពេលចុះចត និងហោះឡើង ពេល១ថ្ងៃៗប៉ុណ្ណោះទេ តែនៅមានហានិភ័យ ត្រូវកើតជំងឺបេះដូង និងស្ត្រូកខ្ពស់ជាង ។
ក្នុងការស្រាវជ្រាវ ២ ដោយឡែកពីគ្នា របស់ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេស និងអាមេរិក British Medical Journal របស់អង់គ្លេសលេខចេញផ្សាយថ្មីៗនេះ សុទ្ធតែបានរកឃើញទំនាក់ទំនង រវាងសម្លេងខ្ទ័រនៃគ្រឿងម៉ាស៊ីនយន្តហោះ ជាមួយនឹងហានិភ័យកើតជំងឺបេះដូងខ្ពស់ជាង ។
ការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេស ផ្អែកលើការតាមដានសុខភាពរបស់មនុស្ស ៣,៦ លាននាក់ រស់នៅជិតអាកាសយានដ្ឋាន Heathrow ជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយ នៅលើពិភពលោក ពីឆ្នាំ២០០១ ដល់ ២០០៥ ។ តាមពួកអ្នកវិទ្យាសាស្ត្រ នោះហានិភ័យកើតជំងឺសរសៃឈាមបេះដូង នៅអ្នករស់នៅជិតអាកាសយានដ្ឋាន Heathrow ខ្ពស់ជាង ១០ ទៅ ២០% ប្រៀបនឹងអ្នករស់នៅតំបន់អ៊ូអរបំផុត ។
អ្នកស្រី Anna Hannedd អ្នករៀបរៀងការស្រាវជ្រាវ ឲ្យដឹងថា មាននូវភស្តុតាងកាន់តែច្បាស់ បង្ហាញថា កម្រិតប្រាស្រ័យជាមួយសម្លេងខ្ទរខ្លាំងអាចនាំដល់ស្ថានភាពលើសឈាម, កក្តាចម្បងបង្កជាជំងឺបេះដូង និងស្រូក ។
ក្នុងពេលនោះ ពួកអ្នកវិទ្យាសាស្ត្រអាមេរិក បានវិភាគស្ថានភាពសុខភាពរបស់ជនជាតិអាមេរិក ជាង ៦ លាននាក់ រស់នៅជិតអាកាសយានដ្ឋាន ៨៩ ដែលមានអាយុពី ៦៥ ឆ្នាំ ឡើងទៅ ។ លទ្ធផលបង្ហាញថា អត្រាចូលមន្ទីរពេទ្យដោយសារជំងឺសរសៃឈាមបេះដូង នៅកន្លែងមានសម្លេងខ្ទរយន្តហោះជាង ១០ decibel ខ្ពស់ជាង ៣,៥% ប្រៀបនឹងតំបន់ដទៃ ក្រោយពេលបានផាត់ចេញកក្តាសេដ្ឋកិច្ចសង្គមផ្សេងៗ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|