. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
គេងច្រើន​ក៏កើត​ជំងឺ
October 18, 2013 (09:36:21) [ 1482 ]
 
 
គេង​តិចពេក (​ក្រោម ៦ ម៉ោង ក្នុង​១​យប់​) ឬ កេង​ច្រើនពេក (​លើស ១០ ម៉ោង ក្នុង​១​យប់​) សុទ្ធតែ​កើន​ហានិភ័យ​បណ្តាល​ឲ្យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​, ស្ត្រូ​ក​, ទឹកនោមផ្អែម​, ធាត់ និង​ជំងឺផ្លូវចិត្ត​។

យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ច្បាស់​ថា គេង​តិចពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។ ប៉ុន្តែ ការស្រាវជ្រាវ​ថ្មី​មួយ ក៏បាន​បង្ហាញថា ការ​គេង​ច្រើនពេក​ជាប្រចាំ ថែមទាំង​អាច​នាំ​ដល់​ផលវិបាក​អាក្រក់​ជាង​ផងដែរ ។​ ​ការស្រាវជ្រាវ​មួយ របស់​វិទ្យាស្ថាន​ឱសថ​សម្រាប់​ដំណេក​អាមេរិក ចំពោះ​មនុស្ស ៥០.០០០ នាក់ រកឃើញថាអ្នក​គេង​តិចពេក ឬ ច្រើនពេក សុទ្ធ​តែមាន​និន្នាការ​ងាយ​កើត​បញ្ហា​ច្រើន អំពី​រាងកាយ និង​ផ្លូវចិត្ត ។​

​ជាក់ស្តែង គឺ​អ្នក​គេង​មិន​គ្រប់ ៦ ម៉ោង ក្នុង ១​យប់ ប្រឈមមុខ​ជាមួយ​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​, ស្ត្រូ​ក​, ទឹកនោមផ្អែម​, ធាត់ និង​ជំងឺផ្លូវចិត្ត ។ ផ្ទុយ​មកវិញ ពួក​អ្នកវិទ្យាសាស្ត្រ ប្រកាសថា សំរាក​ច្រើនពេក ក៏​មិនល្អ​សម្រាប់​សុខភាព ។​

គេងច្រើនពេក លើសពី ១០ ម៉ោង ក្នុង​១​យប់ ក៏​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ដូច​គេង​តិច​ដែរ ហើយ​តាម​ការស្រាវជ្រាវ នោះ​ហានិភ័យ​រីកចម្រើន​ជំងឺ​សរសៃឈាម​បេះដូង​, ស្ត្រូ​ក និង​ទឹកនោមផ្អែម ថែមទាំង​ខ្ពស់ជាង​នៅ​អ្នក​គេងច្រើន ។​ ក្នុងពេលនោះ ដំណេក​មួយ​ដ៏​ល្អ គឺ​ពី ៧ ទៅ ៩ ម៉ោង ក្នុង​១​យប់ ជួយ​ធ្វើ​ឲ្យ​ថយចុះ​ការ​ប្រឈម​កើត​ជំងឺ​ខាងលើ ក៏​ដូច​អាចមាន​ប្រយោជន៍​សម្រាប់​អ្នក​កំពុង​រង​ទទួល​ជំងឺ​ទូទៅ ចំពោះ​ក្រុមមនុស្ស​អាយុ​លើសពី ៤៥ ឆ្នាំ ។​
​ជំនាញការ​ដំណេក លោក​បណ្ឌិត Safwan Badr បកស្រាយ​ថាៈ របៀបរបប​រស់នៅ​១​តុល្យភាព​, ត្រឹមត្រូវ ពុំ​ត្រឹមតែ​កំហិត​ត្រឹម​របប​ជីវជាតិ និង​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ ។ ពេលវេលា​ក៏​ដូច​វិធី​គេង​របស់​អ្នក សំខាន់​ដូច​របស់​ដែល​អ្នក​ទទួលទាន ឬ វិធី​ដែល​អ្នក​ហាត់ពត់​រាងកាយ ។ រឿង​សំខាន់ គឺ​មនុស្សពេញវ័យ ត្រូវ​ឆ្ពោះ​ដល់​គោលដៅ​គេង ៧ ទៅ ៩ ម៉ោង ក្នុង​១​យប់ ដើម្បី​ទទួលទាន​បាន​ផលប្រយោជន៍ ដល់​សុខភាព​របស់​ដំណេក ។ វា​មាន​ប្រយោជន៍ ជាពិសេស ចំពោះ​អ្នក​កំពុង​ប្រឈម​ទប់ទល់​ជាមួយ​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​នោះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 39 នាក់
  Flag Counter
Flag Counter