. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
សារប្រយោជន៍របស់ អាពាហ៍ពិពាហ៍​ក្នុងការ ព្យាបាល​ជំងឺមហារីក
October 06, 2013 (08:53:39) [ 1485 ]
 
 
ការរៀប​ការជួយ​ឲ្យ​អ្នក​នៅរស់​រាន​ល្អ​ជាង ក្រោយពេល​កើត​ជំងឺមហារីក ​ពួក​អ្នកជំនាញការ​អាមេរិក និយាយថាអ្នក​កើត​ជំងឺមហារីកបាន​រៀបការ​នៅពេល​វេលា​ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺ រស់នៅ​បានយូរ​ជាង ប្រៀប​នឹង​អ្នក​មិន​រៀបការ ។

​ជាក់ស្តែង​នោះ ចំពោះ​ជំងឺមហារីក​មួយចំនួន ការ​រៀបការ​អាចជា​ក​ក្តា​មួយ មាន​សារប្រយោជន៍ ចំពោះ​លទ្ធភាព​នៅមាន​ជីវិត ក្រោយពេល​កើត​ជំងឺ​, ធំ​ជាង​ប្រៀប​នឹង​វិធី​ព្យាបាល​គីមី ។​ ​ប្រធាន​ក្រុម​ស្រាវជ្រាវ បណ្ឌិត Ayal Aize នៅ​សាកលវិទ្យាល័យ​ហា​វ៉ាដ នៅ​បូ​ស្តុ​ន (​អាមេរិក​) និយាយថា អ្នកជំងឺ​បាន​រៀបការ ក៏​អាច​ត្រូវបាន​វិនិច្ឆ័យ​ជំងឺ នៅ​ដំណាក់កាល​ឆាប់​ជាង នឹង​ងាយ​មានលទ្ធភាព​ទទួលបាន​វិធី​ព្យាបាល​សមស្រប ។

​នេះ​ជាការ​ស្រាវជ្រាវ​ដំបូង បង្ហាញ​ពី​ផលប្រយោជន៍​ដាច់​ណាត់ និង​យ៉ាងច្រើន របស់​អាពាហ៍ពិពាហ៍ ចំពោះ​លទ្ធភាព​នៅរស់ ចំពោះ​អ្នកជំងឺ​មហារីក នៅ​អាមេរិក ។​ ​ចំពោះ​អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, ដោះ​, ពោះវៀន​, បំពង់ក​, ក្បាល និង​ក នោះ​ការ​រៀបការ​មាន​ពាក់ព័ន្ធ​ដល់​ការ​កើន​លទ្ធភាព​នៅរស់​ធំ​ជាង ប្រៀប​នឹង​របប​ព្យាបាល​កាំរស្មី​ស្តង់ដារ សម្រាប់​ជំងឺ​នោះ ។​

ពួក​អ្នកស្រាវជ្រាវ បាន​វិភាគ​ទិន្នន័យ​ជាក់ស្តែង និង​អត្រានុកូលដ្ឋាន​វិទ្យា ពី​មូលដ្ឋាន​ទិន្នន័យ SEER របស់​វិទ្យាស្ថាន​មហារីក​ជាតិ​អាមេរិក អំពី​អ្នកជំងឺ ៧៣៨.៨៨៩ នាក់ ត្រូវបាន​វិនិច្ឆ័យ​ពី​ឆ្នាំ​២០០៤ ដល់ ២០០៨ ។​
​ការវិភាគ​ដែល​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី The Journal of Clinic Oncology បង្ហាញ​ជារួម​ថា ពួក​អ្នកជំងឺ​បាន​មានគ្រួសារ មាន​ហានិភ័យ​កើត​ជំងឺ​រាលដាល​ទាប​ជាង ១៧% ពេល​ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺមហារីក​ដំបូង ប្រៀប​នឹង​អ្នកជំងឺ​មិន​រៀបការ ។​ ​ក្រៅពីនេះ អ្នកជំងឺ​បាន​រៀបការ​កើត​ជំងឺ​មិន​រាលដាល មានលទ្ធភាព​ទទួលបាន​វិធី​ព្យាបាល​សមស្រប ចំពោះ​ជំងឺ​របស់គេ ខ្ពស់ជាង ៥៣% ប្រៀប​នឹង “​សហសេវិក​” មិន​រៀបការ និង​មិន​ចំពោះ​ថា នៅពេល​វេលា​ជាក់ស្តែង​ណា ។​

​ចុងក្រោយ មិន​ថា ជា​នៅពេល​ណាក៏ដោយ អ្នកជំងឺ​បាន​រៀបការ មានលទ្ធភាព​នៅរស់​ខ្ពស់ជាង ២០% ប្រៀប​នឹង​អ្នកជំងឺ​មិន​រៀបការ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 39 នាក់
  Flag Counter
Flag Counter