ភ្ញៀវទេសចរ ទៅកម្សាន្តនៅ ខេត្តព្រះសីហនុ កើនឡើង ១៩,០៩% នៅ២ខែ ដើមឆ្នាំនេះ
|
March 07, 2014 (07:34:28)
|
[ 1334 ] |
|
|
|
|
ភ្ញៀវទេសចរទៅកម្សាន្ត នៅខេត្តព្រះសីហនុ មានការកើនឡើងជាង ឆ្នាំ២០១៣កន្លងមក ១៩.០៩ ភាគ រយបើប្រៀបធៀបដូចគ្នា ក្នុងរយៈពេល ២ខែដើមឆ្នាំ។
យោងតាមទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤នេះថា តាមសម្តីរបស់ លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសហីនុ បានថ្លែងថា ភ្ញៀវទេសចរដែល មកកម្សាន្តនៅខេត្តព្រះ សីហនុ នៅ២ខែដើមឆ្នាំដំបូងនេះ មានចំនួន ៣៦៤.៩៦៤នាក់ ដែលមានភ្ញៀវជាតិ ២៨០.៨៣០នាក់ និងភ្ញៀវអន្តរ ជាតិចំនួន ៨៤.១៣៤នាក់។
លោកប្រធានមន្ទីរបានបន្តថា “ដោយឡែកភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា ចូលតាមច្រកកំពង់ផែ សមុទ្រអន្តរជាតិ ក្រុងព្រះសីហនុ មានចំនួន ១០លើក ដែលមានភ្ញៀវទេសចរ បរទេសចម្រុះជាតិសាសន៍ សរុប ចំនួន ៦.៦២៤នាក់។ បើប្រៀបធៀបនឹងរយៈពេល ២ខែដើមឆ្នាំ២០១៣ មានការកើនឡើង ៤៨,៨៤% ភ្ញៀវដែល ធ្វើដំណើរតាម នាវាទេសចរណ៍ ចូលតាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ភាគច្រើនសុទ្ធតែជាមនុស្សដែល មានវ័យចំណាស់”។
បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមយន្តហោះ ក្នុងខែមករាឆ្នាំ២០១៤ មានចំនួន ៤១ជើង មានភ្ញៀវសរុប ២.៣១៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣នាក់ បើ ប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០១៣ មានចំនួន ១៧ជើង ស្មើនឹង ៨៤៤នាក់។
រយបាយការណ៍បញ្ជាក់ថា ដោយបច្ចុប្បន្នភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុកំពុង ចាប់អារម្មណ៍ទៅទស្សនាកម្សាន្ត នៅតាមបណ្តាកោះមួយចំនួន ក្នុងខេត្តព្រះសីហនុ មានភូមិកោះតូច, ភូមិកោះរុង សន្លឹម, និងភូមិសុខសាន្ត ដែលមានទីតាំងនៅសង្កាត់កោះរុង មានចម្ងាយពីដីគោកប្រមាណជា ៣៨គីឡូម៉ែត្រ និងនៅមាន កោះមួយចំនួនទៀត មានដូចជាកោះឫស្សី, កោះព្រីង, កោះយាយ, កោះតា ជាដើម៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|