. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ថ្នាំព្យាបាល ​មហារីក​ឈាម អាច​បង្ក​ជំងឺ​ រលាកថ្លើម B
October 06, 2013 (08:46:29) [ 1477 ]
 
 
ស្ថាប័ន​គ្រប់គ្រង​សុខាភិបាល​អាមេរិក បាន​បង្កើន​ការព្រមាន ​អំពី​ហានិភ័យ​ របស់​ថ្នាំ​ព្យាបាល​មហារីក​ឈាម ២ ប្រភេទ ព្រោះ​វា​អាច​រំញោច​សកម្មភាព ​វីរុស​រលាក​ថ្លើម B ឡើងវិញ នៅ​អ្នក​ធ្លាប់​ឆ្លង​ជំងឺ ។​

​ការព្រមាន​ពាក់ព័ន្ធ​ដល់​ថ្នាំ ២ ប្រ​ភេ​ទៈ Glaxo Smith Kline Plc Arzerra ត្រូវបាន​អនុម័ត​នៅ​អាមេរិក ក្នុង​ឆ្នាំ​២០០៩ ដើម្បី​ព្យាបាល​ជំងឺ​ឈាមស Lymphocytic រ៉ាំរ៉ៃ (CLL) និង Rituxan ថ្នាំ​១​ប្រភេទ ផលិត​ដោយ Roche Holding AG និង Biogen Idec Inc ត្រូវបាន​អនុម័ត ដើម្បី​ព្យាបាល​ជំងឺ CLL, U Lympho គ្មាន Hodgkin និង​រលាក​សន្លាក់​សណ្ឋាន​ទាប ។​

​ស្ថាប័ន​គ្រប់គ្រង​ឱសថ និង​អាហារ​អាមេរិក (FDA) ឲ្យ​ដឹងថា ហានិភ័យ​របស់​ថ្នាំ ២ ប្រភេទ​ខាងលើ ត្រូវបាន​ពណ៌នា​ក្នង​ពាក្យ​ព្រមាន និង​វិធានការ​បង្ការ​បោះ​ពុ​ម្ភ​លើ​ប្រ​អង់​ថ្នាំ ។ ប៉ុន្តែ នៅតែមាន​ករណី​អ្នក​ធ្លាប់​កើត​ជំងឺ​រលាក​ថ្លើម B ប្រើប្រាស់​ថ្នាំ​ទាំង ២ប្រភេទ​នេះ ត្រូវ​លាប់​ជំងឺ​ឡើងវិញ ហើយ​អ្នកជំងឺ​មួយចំនួនបាន​បាត់​បង់ជីវិត ។ បច្ចុប្បន្នព័ត៌មាន​ព្រមាន​ហានិភ័យ​របស់​ថ្នាំ នឹងត្រូវ​បានដាក់​ក្នុង​គ្រោង​ខ្មៅ​មួយ លើ​សំបក​ប្រអប់​ថ្នាំ បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​បំផុត ។​
FDA ទូន្មាន​ថា វេជ្ជបណ្ឌិត​គួរ​ត្រួតពិនិត្យ​អ្នកជំងឺ​ទាំងអស់ តើ​គេ​ធ្លាប់​ត្រូវ​ឆ្លង​មេរោគ​រលាក​ថ្លើម មុនពេល​ចាប់ផ្តើម​ព្យាបាល ជាមួយ​ថ្នាំ​ខាងលើ​ដែរ ឬទេ ។​

​រលាក​ថ្លើម B ជា​ជំងឺឆ្លង​មេរោគ​ថ្លើម​ធ្ងន់ធ្ងរ​មួយ អាច​ក្លាយជា​រ៉ាំរ៉ៃ និង​បណ្តាល​ឲ្យ​ខ្សោយ​ថ្លើម​, មហារីក​ថ្លើម ឬ ក្រិន​ថ្លើម ។ ជំងឺឆ្លង​តាមរយៈ​ការប៉ះពាល់​ឈាម ឬ ជាតិ​រំអិល​សរីរាង្គ ។ វិធី​ល្អ​បំផុត ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ គឺ​ចាក់​វ៉ាក់សាំង​ការពារ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 47 នាក់
  Flag Counter
Flag Counter