“ជំហានលោតផ្លោះ” អំពីថ្នាំប្រឆាំងភាពចំណាស់
|
October 06, 2013 (08:42:42)
|
[ 1365 ] |
|
|
|
|
ពពួកថ្នាំប្រើប្រាស់ភ្នាក់ងារ resveratrol មានក្នុងស្រាទំពាំងបាយជូរ ថ្នាំប្រឆាំងភាពចំណាស់១ប្រភេទ នឹងក្លាយជាការពិតក្នុង ៥ ឆ្នាំទៀត អាស្រ័យដោយការរកឃើញ របស់ពួកអ្នកវិទ្យាសាស្ត្រអូស្ត្រាលី ។
ការស្រាវជ្រាវ ត្រូវបានចុះផ្សាយលើទស្សនាវដ្តី Science បញ្ជាក់ថា អង់ហ្ស៊ីម ប្រឆាំងភាពចំណាស់មួយ ក្នុងសរីរាង្គអាចត្រូវបានប្រើប្រាស់ ដើម្បីទប់ស្កាត់ជំងឺទាំងឡាយ បណ្តាលពីវ័យចាស់ និងអូសបន្លាយអាយុ ។ អង់ហ្ស៊ីម SIRT1 ច្រើនត្រូវបានរំញោចដោយការរារាំងបរិមាណកាឡូរី ស្រូបយករបស់សរីរាង្គ និងពេលហាត់ប្រាណ តែក៏អាចត្រូវបានកែប្រែប្រប្រសើរឡើង អាស្រ័យដោយកក្តារំញោចផ្សេងៗ ។ កក្តាធម្មជាតិរំញោច SIRT1 ទូទៅបំផុត គឺ resveratrol តែងត្រូវបានរកឃើញជាមួយនឹងបរិមាណយ៉ាងទាប ក្នុងស្រាទំពាំងបាយជូរ ។
ច្រើនឆ្នាំកន្លងទៅ ពួកអ្នកវិទ្យាសាស្ត្រ អាចបង្កើតជា resveratrol សិប្បនិម្មិត ។ ៤០០០ សារធាតុសកម្ម resveratrol សិប្បនិម្មិតផ្សេងៗគ្នា, ខ្លាំងជាង ១០០ ដង ស្រាទំពាំងបាយជូរ ១ កែវ កំពុងត្រូវបានអភិវឌ្ឍ ហើយ ៣ ប្រភេទល្អបំផុត ក្នុងចំណោមនោះ បានចាប់ផ្តើមត្រូវបានពិសោធន៍លើមនុស្ស ។ អនុវត្តទៅក្នុងថ្នាំ ភ្ញាក់ងារទាំងនេះ អាចបង្កើតជាប្រតិកម្ម ដូចការទទួលតប និងលេងកីឡា ។ ការស្រាវជ្រាវបង្ហាញថា បានពិសោធន៍ជោគជ័យ ១១៧ ប្រភេទថ្នាំផ្សេងៗគ្នា រួមជាមួយយន្តការ១ប្រើប្រាស់ resveratrol ដើម្បីរំញោចអង់ហ្ស៊ីម SIRT1 ។ រឿងនេះ មាន ន័យថា ពុំគ្រាន់តែមានថ្នាំ១ប្រភេទ គួរជាទីគាប់ចិត្តប៉ុណ្ណោះទេ តែពួកអ្នកស្រាវជ្រាវអាចបង្កើតជាថ្នាំផ្សេងគ្នា ជាមួយ នឹងលទ្ធផលទប់ស្កាត់បានទាំងជំងឺមហារីក, Alzheimer និងជំងឺទឹកនោមផ្អែមប្រភេទ២ ។
សាស្ត្រាចារ្យ David Sin Clair អ្នកដឹកនាំការស្រាវជ្រាវឲ្យដឹងថាៈ “ធម្មតា ថ្នាំទាំងនេះ ពុំត្រឹមតែប្រើដើម្បីទប់ទល់ជំងឺ១ប៉ុណ្ណោះទេ តែនៅទប់ស្កាត់ជំងឺផ្សេងៗ ២០ ប្រភេទនាំដល់ប្រសិទ្ធភាពធ្វើឲ្យកើនអាយុ និងពន្យឺតជរាភាព”។ ក្នុង អនាគតពួកអ្នកវិទ្យាសាស្ត្រ សង្ឃឹមថា ថ្នាំទាំងនេះ ត្រូវបានប្រើប្រាស់ ដើម្បីទប់ស្កាត់ភាពចំណាស់យ៉ាងរហ័ស ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|