. . . . . .
.
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ក្រុមហ៊ុន​ទេសចរណ៍ចំនួន ២៣ទទួល​បានប័ណ្ណ​សរសើរ ពីក្រសួង​ទេសចរណ៍
March 02, 2014 (11:32:31) [ 1352 ]
 
 
ក្រសួងទេសចរណ៍ ក្នុងសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ បានប្រគល់ប័ណ្ណសរសើរ ដល់ក្រុមហ៊ុន ប្រតិបត្តិករទេសចរណ៍ ចំនួន២៣ ដែលបានឆ្លងកាត់ ការវាយតម្លៃ ពីស្នាដៃក្នុងការរៀបចំ បដិសណ្ឋាកិច្ច និងសេវាកម្មល្អ រយៈពេល១ឆ្នាំកន្លងមក។

ក្នុងចំណោមក្រុមហ៊ុនដែលទទួលបានប័ណ្ណសរសើរទាំង ២៣ នោះ ក៏មានក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ ដែល លេចធ្លោចំនួន៣ បានឡើងទទួលប័ណ្ណ សរសើរដោយផ្ទាល់ពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍តំណាង ឱ្យក្រុមហ៊ុនទាំងអស់ ក្នុងនោះមាន ក្រុមហ៊ុនស្រីរ័ត្នអន្តរជាតិទេសចរណ៍ ក្រុមហ៊ុន Great Angkor និង ក្រុមហ៊ុន Asia Explorer ផងដែរ។

គួរបញ្ជាក់ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផល ការងារទេសចរណ៍ ឆ្នាំ២០១២-២០១៣ និងទិសដៅអនុវត្តបន្ត "ទេស ចរណ៍កម្ពុជា ឆ្ពោះទៅសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥" និងអបអរសាទរទិវាជាតិទីក្រុងស្អាតនៅមជ្ឈមណ្ឌល ពិព័រណ៍ និងសន្និបាតកោះពេជ្រ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២នោះក៏បានប្រគល់រង្វាន់ដល់សណ្ឋាគារបៃតង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការប្រគល់វិញ្ញាបនបត្រ ដល់អ្នកវាយតម្លៃបង្គោលកម្ពុជារួមទាំងក្រុមហ៊ុន និងស្ថាប័ន ពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ ជាច្រើនទៀតផងដែរ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter