. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ទឹកសមុទ្រ​ជួយ​បន្ថយ ​ហានិភ័យ​មហារីក និង​ដំបៅ​ក្រពះ
September 29, 2013 (09:55:03) [ 1412 ]
 
 
ទទួលទាន​ទឹកសមុទ្រ ដែលត្រូវបាន​យក​ពី​ជម្រៅ ២០០ ម៉ែ​ត្រ - អាចជួយ​បន្ថយ​ឈឺចាប់ ដោយ​អាការ​ពិបាក​រំលាយ​អាហារ និង​ធ្វើ​ឲ្យ​ថយចុះ​ការ​ប្រឈម​កើត​មហារីក និង​រលាក​ដំបៅ​ក្រពះ ។​ ​ទទួលទាន​ទឹកសមុទ្រ​​យកបាន​នៅ​ជម្រៅ ២០០ ម៉ែត្រ អាចធ្វើ​ឲ្យ​ថយចុះ​បរិមាណ​បាក់តេរី​រស់នៅក្នុង​សរីរាង្គ​យើង ដែលជា​ភ្នាក់ងារ​សំខាន់​បង្ក​ការ​រលាក​ដំបៅ និង​មហារីកក្រពះ​ ។

​ក្នុងការ​ពិសោធន៍​ថ្មី​មួយ ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​សំណូមពរ​អ្នកជំងឺ​ទទួលទាន​ទឹកសមុទ្រ នៅ​ជម្រៅ ២០០ ម៉ែត្រ ដោយ​ពួកគេ​ចាត់ទុកថា វា​នឹង​ជួយ​កំទេច​ពពួក​បាក់តេរី Helicobacter pylori ។​ អតិបរមា​មាន​មនុស្ស ៤ នាក់ ក្នុងចំណោម ១០ នាក់ ត្រូវ​ឆ្លងកាត់​បាក់តេរី​នេះ នៅ​ដំណាក់កាល​មួយចំនួន ក្នុង​ជីវិត ។ វា​ច្រើន​ត្រូវបាន​ជួបប្រទះ​នៅ​កុមារ ។ បាក់តេរី Helicobacter pylori ជា​មូលហេតុ​សំខាន់ បង្ក​ការ​រលាក​ដំបៅ​ក្រពះ ។ ទោះបី​បាក់តេរី​១​ចំនួន គ្មាន​គ្រោះថ្នាក់​ក្នុង​សរីរាង្គ​របស់​មនុស្ស​ជាច្រើន តែ​វា​ក៏​អាច​បង្ក​ជា​ស្នាមដំបៅ​មួយ នៅ​ប្រមាណ ១៥% នៃ​អ្នក​ត្រូវ​ឆ្លង​ជំងឺ ។​

​ប្រសិន​នរណា​នោះ​ត្រូវ​ឈឺក្រពះ ត្រូវបាន​រកឃើញ​មាន​បាក់តេរី (​វា​ត្រូវបាន​រកឃើញ​តាមរយៈ​ដង្ហើម ឬ ពិសោធន៍​លាមក​) គេ​នឹងត្រូវ​បានទទួល​វេជ្ជ​ប​ណ្ជា​រ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក និង​ថ្នាំ​បន្ថយ​បញ្ចេញ​អាស៊ីត​ក្រពះ​មួយចំនួន ។​ ប៉ុន្តែ មានការ​ព្រួយបារម្ភ មានការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​បន្ទាប់បន្សំ​រប​ស់​ថ្នាំ​ទាំងពីរ​ប្រភេទ​នេះ ដូចជា​វា​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ឈឺក្បាល​, រាករូស​, វិលមុខ និង​ចង់​ក្អួត ។​

​ការស្រាវជ្រាវ​១​លើស​ត្វ នៅ​សាលា​វេជ្ជសាស្ត្រ Kochi នៅ​ជប៉ុន បាន​បង្ហាញថា ទឹកសមុទ្រ​នៅ​ជម្រៅ​ជ្រៅ -​ជាមួយ នឹង​បរិមាណ​អំបិល​ត្រូវបាន​កម្ចាត់​ចេញ អាច​ប្រើប្រាស់​ជំនួស​ថ្នាំ​, ជួយ​ធ្វើ​ឲ្យ​ថយចុះ​បរិមាណ​បាក់តេរី ។​ ​ក្រៅពីនេះ មានការ​ពិសោធន៍​ថ្មី​មួយ នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​តៃវ៉ាន់ កំពុង​ត្រូវបាន​អនុវត្ត​លើ​អ្នកជំងឺ ៦០ នាក់ ។ ពាក់ កណ្តាល​ក្នុងចំណោម​នោះ នឹង​ទទួលបាន ២០០ មី​លី្ល​លីត្រ ទឹកសមុទ្រ​ជ្រៅ ៤ ដង ក្នុង​១​ថ្ងៃ​, ១​ម៉ោង មុនពេល​ទទួលទាន និង​មុនពេល​ចូល​កេង ។ ក្នុងពេលនោះ អ្នកជំងឺ​ផ្សេងទៀត នឹង​ទទួលទាន​ទឹក​ធម្មតា ហើយ​គេ​នឹង​ប្រៀបធៀប​លទ្ធផល ក្រោយ​២​សប្តាហ៍​, ក្នុងពេលនោះ ការពិសោធន៍​ដំណាក់កាល​ដំបូង បង្ហាញថា ទឹកសមុទ្រ​ជ្រៅ អាច​ទប់ស្កាត់​ការលូតលាស់​របស់​កោសិកា​មហារីក ។​

​ក្នុងការ​ស្រាវជ្រាវ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី​មហារីក​អន្តរជាតិ​, ពួក​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងត្បូង បាន​បន្ថែម​ទឹកសមុទ្រ​ទៅក្នុង​បំពង់​ពិសោធន៍ ដាក់​កោសិកា​មហារីក ។ ពួកគេ​រកឃើញថា ទឹកសមុទ្រ​ជួយ​ទប់ស្កាត់​កោសិកា​មហារីក​គុណ​ឡើង ។ ក្រុម​ស្រាវជ្រាវ​សង្ឃឹមថា នឹង​ប្រើប្រាស់​ទឹកសមុទ្រ​ក្នុងការ​ពិសោធន៍​ធំ​ជាង និង​និយាយថា វា​អាចជា​វិធី​ព្យាបាល​សក្តានុពល​មួយ ដើម្បី​ទប់ស្កាត់​ដុំ​គិ​ស​រីកចម្រើន ឬ​រាលដាល​ទៅ​ពាសពេញ​សរីរាង្គ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 39 នាក់
  Flag Counter
Flag Counter