. . . . . .
.
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

.
អាងទឹក Barossa Reseroir តំបន់​ ទាក់ទាញ​ភ្ញៀវទេសចរណ៍ បែប​ធម្មជាតិ
February 27, 2014 (03:16:27) [ 1349 ]
 
 
តាមប្រភពព័ត៌មានបរទេសកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅបានប្រាប់ឲ្យដឹងថា អាងទឹក Barossa Reseroir ជាតំបន់ទេសចរណ៍ បែបធម្មជាតិ ដែលទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាន នាក់ក្នុងមួយឆ្នាំៗ ហើយអាងទឹក Barossa Reseroir នេះ ត្រូវបានកសាងឡើងចន្លោះ ឆ្នាំ១៨៩៩ និង ១៩០២ដើម្បី ផ្គត់ផ្គង់ទឹក ទៅទីក្រុង Gawler នៅភាគខាងជើងនៃប្រទេសអូស្ត្រាលី។

Barossa Reseroir ជាទំនប់ទឹកមួយដែលមានជញ្ជាំងយ៉ាងធំសម្បើមត្រូវបានធ្វើឲ្យចេញជារៀងកោង និងមានជម្រៅ ជ្រៅ ប៉ុន្តែការច្នៃប្រឌិតដ៏អស្ចារ្យនេះ បានក្លាយជាតំបន់ ទេសចរណ៍មួយ ដ៏ទាក់ទាញភ្ញៀវទេសចរណ៍នៅជុំវិញពិភព លោក មកទស្សនា អាងទឹកនេះ។ អាងទឹក Barossa Reseroir មានកម្ពស់ជញ្ជាំងកោង ៣៦ម៉ែត្រ និងមុខ មាន ចម្ងាយ១៤០ម៉ែត្រ ហើយ បានក្លាយជាទំនប់អាងទឹក ខ្ពស់ជាងគេបំផុត ក្នុងប្រទេសអូស្ត្រាលី។

ជញ្ជាំងកោង ដែលផ្នែកម្ខាងផ្ទៃទឹក ដ៏ធំល្វឹងល្វើយ និងផ្នែកខាងក្រោម លេចចេញដោយ សម្រស់ព្រៃប្រឹក្សាដ៏គួរ ឲ្យគយគន់ និងជាទីកន្លែងសម្រាប់លំហែកាយ ដ៏ត្រជាក់ចិត្តសម្រាប់ ភ្ញៀវទេសចរណ៍។ ការទាក់ទាញភ្ញៀវទេស ចរណ៍ដ៏ខ្លាំងក្លានេះត្រូវគេប្រសិទ្ធិនាមថា ជញ្ជាំងខ្សឹបប្រាប់ ឬ Whisper Wall។

ជាពិសេសជាងនេះ ដំបូងឡើយត្រូវបាន គេស្វែងរកឃើញ អំឡុងពេលការសាងសង់ថា នៅពេលកម្មករមួយក្រុម បានឮការត្អូញត្អែរ ពីថៅកែរបស់ពួកគេ ដែលបានបញ្ជា នៅកម្មករក្រុមផ្សេង នៅការដ្ឋាននេះ និងបានផ្តល់តម្លៃ ចំពោះការងាររបស់ពួកគេ។ ទើបពួកអ្នកសា្រវជ្រាវ បានដាក់ឈ្មោះ ជញ្ជាំងអាងទឹកខ្សឹបប្រាប់ ហើយក៏និយាយតៗ គ្នាកើតជាសាច់រឿង មកដល់សព្វថ្ងៃនេះ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter