ល្បិចព្យាបាលជំងឺឆ្មេញ ដ៏មានប្រសិទ្ធិភាព
|
September 21, 2013 (09:32:45)
|
[ 1455 ] |
|
|
|
|
អ្នកមានដែលឈឺឆ្មេញ ឬទេ? ប្រសិនពុំទាន់មានពេលទៅជួបទន្តបណ្ឌិត នោះអ្នកអាចប្រើវត្ថធាតុមួយចំនួន ក្នុងនោះផ្ទះបាយ ដើម្បីព្យាបាលបណ្តោះអាសន្ននូវអារម្មណ៍ឈឺឆ្មេញ ។ ខាងក្រោមនេះ ជាល្បិចតូចៗមួយចំនួន ជួយអ្នកបន្ថយអាការឈឺឆ្មេញៈ
១. ទឹកកក
នេះជាវិធីដ៏សែនងាយស្រួល តែពុំសូវមាននរណាម្នាក់ ចាប់អារម្មណ៍ទេ ពេលកើតអាការឈឺឆ្មេញនោះ ។ ចូរអ្នកយកកន្សែងស្អាតដាក់ទឹកកក ចូលក្នុងនោះ រុំឲ្យជិត រួចម៉ាស្សាត្រង់កន្លែងឈឺ ។ តែមួយសន្ទុះប៉ុណ្ណោះ គឺអ្នកនឹងមានអារម្មណ៍កន្លែងឆ្មេញកំពុងឈឺរាងស្ពឹក ដោយភាពត្រជាក់ ។ បន្ទាប់មក អារម្មណ៍ឈឺពឺត ចុះថតសន្សឹមៗ ។ ប៉ុន្តែ ក្រោយមក អ្នកនៅតែត្រូវទៅជួបទន្តបណ្ឌិត ។
២. ស្អំទឹកក្តៅ
ប្រើទឹកឧណ្ណៗ និងក្តៅដើម្បីបន្ថយឈឺចាប់ ។ ដំបូងស្អំកន្សែងរុំទឹកកក ទៅលើថ្ពាល់កន្លែងឆ្មេញឈឺប្រមាណ១នាទី ។ បន្ទាប់មក ជំនួសដោយដបទឹកក្តៅឧណ្ណៗ ចំកន្លែងនោះ ។ ធ្វើចុះធ្វើឡើងដូចនេះ ១សន្ទុះ នឹងបន្ថយបានការឈឺឆ្មេញយ៉ាងច្រើន ។
៣. ក្រូចឆ្មារ
ទឹកក្រូចឆ្មារ ត្រូវបានបញ្ជាក់ថា ប្រសិទ្ធិភាពបំផុត ក្នុងការបន្ថយឈឺឆ្មេញ ។ វានឹងម៉ាស្សាឲ្យឆ្មេញ និងអញ្ចាញ ។
៤. អំបិល
អំបិលជាគ្រឿងទេសដ៏ប្រសិទ្ធិភាព ក្នុងករណីនេះ ។ ដាក់អំបិល ២ ស្លាបព្រា ទៅក្នុងទឹកក្តៅឧណ្ណៗ ១ កែវ និងកូរឲ្យសព្វ ។ ដោយសារអំបិលមានលទ្ធភាពកម្ចាត់បាក់តេរី ហេតុនេះ ពេលអ្នកប្រើទឹកអំបិល ដើម្បីបៀម និងខ្ពុរមាត់ នោះរោគសញ្ញាឈឺឆ្មេញ នឹងថយចុះ ។ អ្នកគួរបៀម និងខ្ពុរទឹកអំបិល ប្រមាណ ៣០ វិនាទី បន្ទាប់មក ខ្ជាក់ចេញ និងធ្វើបែបនេះចុះឡើងៗ ច្រើនដង ។
៥. ខ្ញី
ខ្ញីមានលទ្ធភាពកម្ចាត់បាក់តេរី ក៏ធ្វើឲ្យថយចុះរោគសញ្ញារលាកឆ្លងមេរោក, ព្យាបាលរបួសតូចៗ ឬ ស្នាមកំពុងហើមដោរ ។ ដូច្នេះ ខ្ញីក៏មានប្រសិទ្ធិភាព ពេលឆ្មេញកំពុងត្រូវដង្កូវស៊ី ។ ដំបូង អ្នកហាន់ខ្ញី ជាបន្ទះស្តើងៗ រួចយកទៅដាក់ចំកន្លែងឆ្មេញកំពុងឈឺ ខាំយ៉ាងណែន ឲ្យទឹកហូរចេញ និងជ្រាបចូលកន្លែងឈឺ នឹងជួយបន្ថយការឈឺ និងបន្ថយហើម បាន ។
៦. ខ្ទឹមស
ខ្ទឹមស មានប្រសិទ្ធិភាពសម្លាប់បាក់តេរី។ បកសំបកខ្ទឹមស្រស់រួចដំបំបែក និងដាក់បន្ថែមអំបិលបន្តិចច្របល់ឲ្យសព្វ ។ ក្រោយពេលច្របល់សព្វផ្នែកអំបិលជ្រាបចូលកំពិសខ្ទឹម ចូរយកវាបៀមត្រង់កន្លែងឆ្មេញឈឺ នឹងបន្ថយបានអារម្មណ៍ពិបាកទ្រាំ ។ អ្នកក៏អាចប្រើទឹកថែមបន្តិច ឲ្យទឹកនៅកំពឹសខ្ទឹមចេញច្រើនជាង រួចហើយប្រើសំឡី ផ្តិចយកទឹកនោះ បន្តក់ចំកន្លែងឆ្មេញឈឺ ឬ អ្នកអាចប្រើកំពិសខ្ទឹមដាក់ចំកន្លែងឆ្មេញឈឺ និងខាំយ៉ាងណែន ដើម្បីឲ្យទឹកខ្ទឹមហូរចេញជ្រាបចូលកន្លែងឈឺ ។
៧. ខ្ទឹមបារាំង
ប្រសិនអ្នកទ្រាំបានក្លិនរបស់ខ្ទឹមបារាំង នេះអាចកៀបយកទឹក បៀមត្រង់កន្លែងឈឺ ឬ ហាន់ស្តើងៗ និងបៀមចំកន្លែងឆ្មេញឈឺ ។ វិធានការសាមញ្ញៗខាងលើនេះ អាចជួយបន្ថយអាការឈឺឆ្មេញបានបណ្តោះអាសន្ន ។ ប៉ុន្តែ ប្រសិនមានពេលនោះ គឺល្អបំផុត អ្នកត្រូវទៅជួបទន្តបណ្ឌិតកាន់តែឆាប់ កាន់តែល្អ ដើម្បីរកឃើញមូលហេតុអ្វីមួយ ធ្វើឲ្យឆ្មេញរបស់អ្នកឈឺ និងមានវិធីព្យាបាលប្រសិទ្ធភាព ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|