. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
មូលហេតុ៤យ៉ាង ដែល​មិនគួរ​បោះបង់​ ការទទួលទានពេលព្រឹក
September 21, 2013 (09:29:54) [ 1327 ]
 
 
តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ បង្ហាញថា ១៨% នៃ​បុរស និង ១៣% នៃ​ស្ត្រី មាន​វ័យ​ពី ៣៥ ទៅ ៥៤ ឆ្នាំ មាន​ទម្លាប់​មិន​ទទួលទាន​អាហារ​ពេលព្រឹក​។ ក្នុងពេលដែល​ពួក​អ្នកវិទ្យាសាស្ត្រ សឹងតែ​ទាំងអស់ សុទ្ធតែ​យល់ស្រប​ថា អាហារ​ពេលព្រឹក គឺ​សំខាន់បំផុត ចំពោះ​សុខភាព​។​ ខាងក្រោម​នេះ ជា​មូលហេតុ ៤ យ៉ាង ដែល​អ្នក​មិនគួរ​បោះបង់​អាហារ​ពេលព្រឹកៈ​

១- ជំងឺ​ទឹកនោមផ្អែមៈ​
​មិន​ទទួល​អាហារ​ពេលព្រឹក អាចធ្វើ​ឲ្យ​កើន​ហានិភ័យ កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​ស្ត្រី​។​ ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី​ជីវជាតិ​អាមេរិក ឲ្យ​ដឹងថា ស្ត្រី​ទទួលទាន​ព្រឹក​ជា​មធ្យម​ពី ០ ទៅ ៦ ដង ក្នុង​១​សប្តាហ៍ មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ខ្ពស់ជាង ប្រៀប​នឹង​ស្ត្រី​ទទួលទាន​ព្រឹក​ទៀត​ទាត់​រាល់ថ្ងៃ​។​

២- ជំងឺ​បេះដូងៈ​
​ការស្រាវជ្រាវ ត្រូវបាន​ប្រកាស​ក្នុង​ខែកក្កដា​កន្លងទៅ នៅលើ​ទស្សនា​វ​ដ្តី Circulation ឲ្យ​ដឹងថា ទទួលទាន​ពេលព្រឹក​ជួយ​បន្ថយ​ការ​ប្រឈម​កើត​ជំងឺ​បេះដូង នៅ​បុរស ពី ៤៥ ទៅ ៨២ ឆ្នាំ​។ ការស្រាវជ្រាវ​ឲ្យ​ដឹង​បន្ថែមថាៈ ការ​បោប​ង់​ចោល​អាហារ​ពេលព្រឹក រួមចំណែក​ធ្វើ​ឲ្យ​លើសឈាម​, ប្រឆាំង​អាំង​ស៊ុយ​លីន​, បរិមាណ​ស្ករ​ក្នុង​ឈាម​ខ្ពស់​។​

៣-​សំណុំ​ចងចាំៈ​
​ទស្សនា​វ​ដ្តី​រ​ប់ស​សហគម​ជីវជាតិ​អាមេរិក បាន​ពិនិត្យមើល​ការស្រាវជ្រាវ​ចំនួន ៤៧ អំពី​អាហារ​ពេលព្រឹក និង​រកឃើញ ថា ទទួលទាន​អាហារ​ពេលព្រឹក ជួយ​កែប្រែ​ប្រសើ​ឡើង នូវ​សមត្ថភាព​យល់ដឹង ពាក់ព័ន្ធ​ដល់​ការចងចាំ​។​

៤- បញ្ចុះទម្ងន់ៈ​
​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ បង្ហាញថា អ្នក​ចាត់ទុក​អាហារ​ពេលព្រឹក ជា​រឿង​សំខាន់ អាច​បន្ថយ​ទម្ងន់​ជាង ៨ គីឡូក្រាម ក្នុង​រយៈពេល ៣ ខែ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter