. . . . . .
.
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ច្នៃចានបង្គន់ចាស់ៗ ធ្វើជាកន្លែងទឹកធ្លាក់ គួរឲ្យទាក់ទាញភ្ញៀវ ទេសចរណ៍បំផុត
February 25, 2014 (11:15:01) [ 1317 ]
 
 
តាមប្រភពព័ត៌មានបរទេសកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅបានចុះផ្សាយថា កន្លែងកម្សាន្តទឹក ធ្លាក់ សាធារណៈនៅចំកណ្តាលទីក្រុង Foshan ស្ថិតនៅភាគកណ្តាលខេត្ត Guangdong ប្រទេសចិនដែលបាន ធ្វើឡើង ពីចានបង្គន់ចាស់ៗ កំពុងទទួលបានការចាប់អារម្មណ៍ ពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងខ្លាំង ចំពោះកន្លែង កម្សាន្ត ដ៏ចម្លែកមួយនេះ ។

ទឹកធ្លាក់សាធារណៈ កណ្តាលទីក្រុងនេះ ត្រូវបានធ្វើឡើង ពីចានបង្គន់ចាស់ ចំនួន១០ពាន់គ្រឿង បណ្តោយ១០០ ម៉ែត្រ និងមានកម្ពស់៥ម៉ែត្រ។ ទឹកធ្លាក់នេះ ដើមឡើយត្រូវបានគេរចនាឡើង សម្រាប់ពិធីមួយឈ្មោះ ថា Foshan Pottery និង Porcelain ក្នុងឆ្នាំ២០០៩ក្នុងគោលបំណង បង្ហាញផលិតផល មុនពេលត្រូវបានគេដំឡើងជាសិល្បៈ សាធារណៈ។ ទឹកធ្លាក់នេះ គឺជារូបចម្លាក់ដ៏គួរឲ្យចាប់អារម្មណ៍ និងត្រូវបានគេដាក់ នៅឧទ្យាន Shiwan។

ទឹកធ្លាក់នេះ ត្រូវបានរៀបចំធ្វើឡើង ដោយវិចិត្រករចិន ឈ្មោះ Shu Yong និងក្រុមការងាររបស់គាត់ ហើយពួកគេ បានចំណាយពេល២ខែ ដើម្បីដំឡើងចានបង្គន់។ ចានបង្គន់ចាស់ៗទាំងអស់នេះ ត្រូវបានយកមកពីរោងចក្រដែល គេអត់ប្រើ ព្រមទាំងយកពីប្រជាជនពីអ្នកស្រុក។ បន្ទាប់ពីដំឡើងរួច និងដាក់ទឹកឲ្យហូរចេញ ធ្វើឲ្យមហាជនចាប់ អារម្មណ៍យ៉ាងខ្លាំង៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter