. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
បន្ថែម​វីតាមីន B ​ដល់រាងកាយ ​របស់​អ្នក អាច​នឹង​កាត់​បន្ថយ​ ហានិភ័យនៃជំងឺ​ ដាច់​សរសៃឈាម ​ខួរក្បាល
September 21, 2013 (09:24:39) [ 1370 ]
 
 
ការឆ្លៀត​បន្ថែម​វីតាមីន B ​អាច​ជួយ​ដល់ ​ការ​កាត់​បន្ថយ​ហានិភ័យ ​នៃ​ជំងឺ​ដាច់​សរសៃឈាម ​ខួរក្បាល​របស់​អ្នក​ ​នេះ​បើ​យោង​តាម​ភស្តុតាង​ថ្មី​មួយ ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ​នៅ​ក្នុង​ទិនានុប្បវត្តិប្រសាទសាស្ដ្រ ។

តាម​ការសិក្សា​ដោយ​អ្នកស្រាវជ្រាវ​នៅ សាកល​វិទ្យា​ល័​យ Zhengzhou ​នៅ​ក្នុង​ប្រទេស​ចិន​ បាន​ត្រួត​ពិនិត្យ​ឡើង​វិញ ១៤ករណីនៃការ​ព្យាបាល​ ហើយ​បាន​រក​ឃើញ​ថា​វីតាមីន B អាចកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន ៧%​។ "ការសិក្សា​ពេលមុន​មាន​ការប្រឆាំងគ្នា​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​​វីតាមីន B និង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ឬ​បេះដូង​" អ្នក​និពន្ធ Xu Yuming បាន​ឱ្យ​ដឹង​ថា​ "ការ​សិក្សា​មួយ​ចំនួន​បាន​និយាយថាការ​បន្ថែមវីតាមីន B បែរជា​អាច​បង្កើន​ហានិភ័យ​នៃ​ព្រឹត្តិការណ៍​ទាំងនេះទៅវិញ​។ "

លទ្ធផល​នេះ​ត្រូវ​បាន​គេ​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​លើ​ប​ណ្តា​ញ​នៃប្រសាទសាស្ដ្រ ទិនានុប្បវត្តិ​វេជ្ជ​សា​ស្រ្ត​នៃ​សាកលវិទ្យាល័យប្រសាទសាស្ដ្រអាមេរិក ។

ការ​សិក្សា​នេះ​ ប្រៀបធៀប​​ការ​ប្រើ​ប្រាស់​វីតាមីន B ជាមួយថ្នាំសាកល្បង ​ឬថ្នាំដែលមានកំរិត​ទាប​បំផុត​ នៃ​វីតាមីន B​។ ក្នុងចំនោមអ្នក​ចូលរួមចំនួន ៥៤,៩១៣នាក់ មាន ២,៤៧១នាក់ ​ដាច់​សរសៃឈាម​ខួរក្បាលក្នុងកំឡុងពេល សាកល្បងរយៈពេល៦ខែ។ លទ្ធផលនៃការ​សិក្សា​ទាំងអស់​នេះ​ បាន​បង្ហាញ​ពីអត្ថប្រយោជន៍ខ្លះក្នុងការ ទទួលទានវីតាមីន B។

អាស៊ី​ត Folic ដែលសារធាតុ​បន្ថែម​នៃវីតាមីន B9 ដែល​ត្រូវ​បាន​រក​ឃើញ​ជា​ញឹកញាប់​នៅ​ក្នុង​ធញ្ញជាតិ បង្ហាញខ្លួន​ជាអ្នកកាត់​បន្ថយ​ប្រសិទ្ធភាពនៃ ​វីតាមីន B ​នេះ។ ​អ្នកស្រាវជ្រាវមិនទាន់​រក​ឃើញ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​សម្រាប់​វីតាមីន B12 នៅឡើយទេ​។

"ដោយ​ផ្អែក​លើ​លទ្ធផល​របស់​យើង ​លទ្ធភាព​របស់​វីតាមីន B ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​​រង​ឥទ្ធិពលពី​កត្តាមួយចំនួន​ផ្សេង​ទៀត ​ដូច​ជា​អត្រា​នៃ​ការ​ស្រូប​របស់​រាងកាយ ​ចំនួន​នៃ​​អាស៊ី​ត folic ឬ​​វីតាមីន B12 ក្នុង​ឈាម​ និង​ថា​តើ​មនុស្ស​ដែល​មាន​ជំងឺ​តម្រងនោម ​ឬ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ " Yuming បាន​ឱ្យ​ដឹង ហើយលោកបានបន្ថែមថា​ "មុន​ពេល​អ្នក​ចាប់ផ្តើម​ទទួល​យក​បន្ថែម​សារធាតុណា​មួយ​​អ្នក​គួរ​តែ​ទៅ​ព្រឹក្សា​​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​។ "
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 46 នាក់
  Flag Counter
Flag Counter