. . . . . .
.
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

.
មន្ទីរទេសចរណ៍ ខេត្តក្រចេះ បណ្តុះបណ្តាល មគ្គុទ្ទេសក៍ ទេសចរណ៍ ដើម្បីពង្រឹងវិស័យ ទេសចរណ៍
February 21, 2014 (12:42:16) [ 1330 ]
 
 
មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបើកវគ្គបណ្តុះបណ្តាល មគ្គុទេសក៍ទេសចរណ៍ ដើម្បីពង្រឹងវិស័យ ទេសចរណ៍ក្នុងខេត្ត ភូមិភាគឦសានមួយនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។ បន្ទាប់ពីឆ្លងកាត់ ការបណ្តុះបណ្តាល រយៈពេល១២ថ្ងៃ មន្រ្តីជាសិក្ខាកាម បានទទួលនូវចំណេះដឹងជាច្រើន ហើយក៏ ទទួលបាន នូវកិត្តិយស ដោយលោក ហឿ ស៊ីយ៉ែម អភិបាលខេត្តក្រចេះស្តីទី បានអញ្ចើញចែកវិញ្ញាបនបត្រ ជូន ថែមទៀតផង។ សិក្ខាកាម ដែលទទួលបានការបណ្តុះបណ្តាល មគ្គុទេសក៍ទេសចរណ៍នេះ មានចំនួន ២៤នាក់ ក្នុងនោះមានស្រី ៨នាក់។

នៅក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ លោក រុន ភារ៉ា ប្រធានមន្ទីទេសចរណ៍ ខេត្ត បានមាន ប្រសាសន៍ថា វគ្គបណ្តុះបណ្តាលបានចាប់ពីថ្ងៃទី ០៣ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤។ ប្រធាន មន្ទីទេសចរណ៍រូបនេះ មាន ប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាលនេះ បានលើកយកនូវទ្រឹស្តីនៃមេរៀនមគ្គុទេសក៍ ទេសចរណ៍ ចំណុចសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. ចំណេះដឹង និងជំនាញ, ទី២. ចំណេះដឹងទូទៅ និងទី៣. ចំណេះដឹងគតិយុត្តិ ដើម្បីជំរុញការយល់ដឹងពី ទីតាំង ភូមិសាស្ត្រ និងអេកូទេចរណ៍ ការគ្រប់គ្រងបរិស្ថាន ទេស ចរណ៍ និងទំលៀមទម្លាប់ប្រពីណៃ ក្រមសីលធម៌មគ្គុទេសក៍ ទេសចរណ៍ ប្រកាសនូវសារាចរណែនាំស្តីពី និងការ គ្រប់គ្រងអាជីវកម្មមគ្គុទេសក៍ទេសចរណ៍។

កញ្ញា លន់ ចន្ថា តំណាងសិក្ខាកាម បានសំដែងចំណាប់អារម្មណ៍ថា បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាល រយៈ ពេល១២ថ្ងៃ បានជួយបង្កើនឲ្យសិក្ខា កាន់តែការយល់ដឹងកាន់តែច្បាស់ អំពីអត្ថប្រយោជន៍មគ្គុទេសក៍ ទេសចរណ៍ ដើម្បីលើកកម្ពស់ គុណភាពសេវាកម្មទេសចរណ៍ និងអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តក្រចេះ។

កញ្ញា លន់ ចន្ថា ក៏បានប្រកាសប្តេជ្ញាចិត្តផងដែរថា «ខេត្តក្រចេះ ជាខេត្តមួយសម្បូរ ទៅដោយសក្តានុពល ទេស ចរណ៍ ដ៏មាន ម្លៃទាំងវប្បធម៌ និងធម្មជាតិ យើខ្ញុំជាមគ្គុទេសក៍ទេសចរណ៍ ផ្នែកសេវាកម្មទេសចរណ៍ សូមធ្វើការ ប្តេជ្ញាខិតខំលើកម្ពស់ សេវាបម្រើភ្ញៀវ ឲ្យបានកាន់តែល្អប្រសើថែមទៀត ដោយទាញយកកាអនុត្តន៍រៀនស្វែងយល់ ពីតម្រូវការភ្ញៀវ ការពារ សុវត្ថិភាព ជូនភ្ញៀវនិងរក្សា ប្រពីណៃរសរាយរាក់ទាក់ធ្វើយ៉ាងណា ឲ្យអាជីកម្មសេវាល្អ ដើម្បីចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ»។

លោក ហឿ ស៊ីយ៉ែម ក៏បានថ្លែងជំរុញ ឲ្យមន្ទីទេសចរណ៍ អង្គភាពពាក់ព័ន្ធ ពិសេសសិក្ខាកាមទាំងអស់ ដែលបាន បញ្ចប់នូវ វគ្គបណ្តុះបណ្តាល មគ្គុទេសក៍ទេសចរណ៍នាថ្ងៃនេះ ត្រូវយកចំណេះដឹងទាំងនេះ បន្តការអនុវត្តន៍ ជំរុញ ការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ក្នុងខេត្តក្រចេះ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ លើកស្ទួយកិត្យា នុភាពជាតិឲ្យសក្តិសម និងកិត្តិនាមរបស់កម្ពុជា «ព្រះរាជាណចក្រ អច្ឆរិយ: »។

លោកបានបន្ថែមថា វិស័យទេសចរណ៍ត្រូវចាត់ ទុកជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី០៣ របស់រាជរដ្ឋាភិបាលក្នុងមុំ នៃកាអភិវឌ្ឍន៍វិស័យឯកជនក្នុងការដើរតួនាទី ជាមាសបៃ តងរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការបង្កើនឱកាសកាងារ សំដៅលើកការ បង្កើនប្រាក់ចំណូលរបស់ ប្រជាពលរដ្ឋ ដែលជាការួមចំណែក កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋភិបាល៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter