ប្រាសាទ បន្ទាយឆ្មារ នៅតែជា បេក្ខភាព ត្រៀមចូល ជាសម្បត្តិ បេតិកភណ្ឌ ពិភពលោក
|
February 14, 2014 (12:20:11)
|
[ 1276 ] |
|
|
|
|
ប្រាសាទបន្ទាយឆ្មារ នៅតែជាបេក្ខភាពត្រៀមចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក នាពេលខាងមុខ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទ និងតំបន់ជុំវិញប្រាសាទនេះ។ នេះជាការអះអាងមួយ ក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងអភិបាលខេត្តបន្ទាយមាន ជ័យ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅឯសាលាខេត្តបន្ទាយមានជ័យ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានមាន ប្រសាសន៍ថា កម្ពុជាប្តេជ្ញានឹងខិតខំអភិរក្ស និងអភិវឌ្ឍន៍ ប្រាសាទបន្ទាយឆ្មារឲ្យបានសះស្បើយពីការបែកបាក់ដួលរលំដោយផ្នែកៗ នៃប្រាសាទបន្ទាយ ឆ្មារឡើងវិញ ដើម្បីគាំពារនិងអភិរក្សប្រាសាទបូរាណ ជាស្នាព្រះហស្តរបស់ព្រះបាទជយវរ្ម័នទី៧ ចុងសតវត្សរ៍ទី១២ -ដើមសតវត្សរ៍ទី១៣ ដែលទ្រង់កសាងឧទ្ទិសថ្វាយ ព្រះរាជបុត្រសំណព្វ ស្រីន្ទ្រកុមារ និងសេនាជំនិតរូបនេះ។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា: ឯអង្គការយូនីស្កូ ក៏ចាត់ទុកប្រាសាទបន្ទាយឆ្មារ ជាប្រាសាទអង្គរវត្តមួយនៅតំបន់ភាគខាងលិច ក្នុងខេត្តនេះ ហើយខិតខំ ដើម្បីបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាពេលខាងមុខ។ ឯលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានយកលំនាំរូបអវតាលោកិស្វរៈ ព្រះហស្ត ៣១ ពីជញ្ជាំងខាងលិចប្រាសាទបន្ទាយឆ្មារជានិមិត្តរូបខេត្ត និង បានយក ចិត្ត ទុកដាក់ ដោយ ចាត់ទុកប្រាសាទនេះ ធំជាងគេល្បីជាងគេ និង ពង្រីកការទាក់ទាញអ្នកទេសចរឲ្យមកទស្សនាកាន់តែច្រើនជាងគេក្នុងចំណោមប្រាសាទទួលប្រាសាទ និងទួលបុរាណជាង ៣០០ កន្លែងនៅក្នុង ខេត្តបន្ទាយមាន ជ័យ នេះ។ ទាក់ទិននឹងវិស័យទេសចរណ៍ក្នុងតំបន់ ប្រាសាទបន្ទាយឆ្មារនេះ មន្ត្រីមូលដ្ឋាន បានឲ្យដឹងថា:នៅរដូវប្រាំងនេះក្នុងមួយខែៗ មានភ្ញៀវទេសចរបរទេស ទៅទស្សនាប្រាសាទនេះ ពី ១៥០ ទៅ ២០០ នាក់ ប៉ុណ្ណោះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|