. . . . . .
.
ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

.
មូលនិធិ​កេរ្តិ៍ដំណែល​ខ្មែរ នឹង​ផ្សព្វផ្សាយ​ពី តំបន់​ប្រាសាទ​កោះ​កេរ
February 11, 2014 (14:04:07) [ 1337 ]
 
 
មូលនិធិ​កេរ្តិ៍ដំណែល​ខ្មែរ នឹង​ផ្សព្វផ្សាយ​ពី​តំបន់​ប្រាសាទ​កោះ​កេរ តាមរយៈ​សិក្ខាសាលា​មួយ នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៤ ខាងមុខនេះ​។ អ្នកប្រវត្តិសាស្ត្រ និង​អ្នក​បុរាណវិទ្យា​ជាច្រើន​នាក់ នឹងចូលរួម​ធ្វើ​បទ​បង្ហាញ លើ​ប្រធានបទ​នេះ​។​

​សិក្ខាសាលា​ស្តីពី​ប្រាសាទ​កោះ​កេរ​នេះ មាន​គោលបំណង ដើម្បីឱ្យ​សិស្សានុសិស្ស និង​អ្នកស្រាវជ្រាវ​ទាំងឡាយ ស្វែងយល់​ពី​ប្រាសាទ​នានា នៅ​តំបន់​កោះ​កេរ ដែលជា​អច្ឆរិយៈ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​។ ជាពិសេស ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា ផ្តល់ឱកាស​ដល់​អ្នកស្រាវជ្រាវ​ទាំងឡាយ ទៅ​ទស្សនា​ផ្ទាល់​នៅ​តំបន់​នោះ​។​

​ប្រាសាទ​នៅ​តំបន់​កោះ​កេរ ត្រូវបាន​កសាងឡើង ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ ក្នុង​សតវត្សរ៍​ទី​១០​។​ អ្នកស្រាវជ្រាវ បាន​រកឃើញ​ប្រាសាទ ប្រមាណ​១០០​ប្រាសាទ នៅ​តំបន់​កោះ​កេរ ក្នុង​ផ្ទៃដី​ចំនួន ៩ គីឡូម៉ែត្រ ៤​ជ្រុង​។​ ប្រាសាទ​កោះ​កេរ មាន​កម្ពស់ ៣៥ ម៉ែត្រ​។ កោះ​កេរ ធ្លាប់ជា​រាជធានី បុរាណ​មាន​ទីតាំង​ស្រុក​គូលែន ខេត្តព្រះវិហារ​។

​ឆ្លងកាត់​សង្គ្រាម ជាច្រើន​សតវត្សរ៍ ប្រាសាទ​កោះ​កេរ បាន​រង​នូវ​ការបំផ្លិចបំផ្លាញ ទាំងពី​ធម្មជាតិ និង​ពី​មនុស្ស ដោយ​រង​នូវ​ការបាក់​បែក និង​ខូចខាត​ជាច្រើន​។ តំបន់​កោះ​កេរ ជា​តំបន់​ដែល​បន្សល់ទុក នូវ​របកគំហើញ​ថ្មីៗ​ជាច្រើន មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រាង្គ​ប្រាសាទ និង​រូបចម្លាក់​នានា សុទ្ធតែជា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ ដ៏​មានតម្លៃ​របស់​ជាតិ​។​

​គេ​រំពឹងថានៅពេល​អនាគត រដ្ឋាភិបាល នឹង​ពិចារណា​ស្នើសុំ​ដាក់​ប្រាសាទ​កោះ​កេរ បញ្ចូល​ទៅ ក្នុង​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ដើម្បី​ការអភិរក្ស និង​ថែរក្សា​តំបន់​នេះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter