រោគសញ្ញាជំងឺមហារីក ទាំង១០ ដែលស្ដ្រីគួរតែយល់ដឹង
|
September 04, 2013 (12:20:04)
|
[ 1691 ] |
|
|
|
|
យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានឱ្យដឹងថា ទោះបីជា៦៥ភាគរយនៃស្ដ្រីអាយុចាប់ពី ៤០ឆ្នាំឡើងទៅថត Mammogram ក្នុង រយៈពេលពីរឆ្នាំចុងក្រោយហើយក៏ដោយ ក៏ជំងឺមហារីកតែងតែមិនអាចរកឃើញតាមរយៈការធ្វើតេស្ដបែបនេះដែរ។ លើសពីនេះទៀត វេជ្ជបណ្ឌិត បេត វ៉ាយ កាលេន (Beth Y. Karlan, MD) នាយកក្នុងកម្មវិធីស្រាវជ្រាវជំងឺមហា រីកស្ដ្រី (Women’s Cancer Research Program) នៅឯវិទ្យាស្ថានជំងឺមហារីក Cedars-Sinai’s Samuel Oschin Com prehensive Cancer ក្នុងរដ្ឋឡូសអេជែ ឡែស និយាយថា នៅពេលស្ដ្រីពិតជា សង្ស័យថាអ្វីមួយ ចូរទៅពិគ្រោះជាមួយ គ្រូពេទ្យភ្លាមទៅ ។
អ្នកស្រីបន្ថែមទៀតថា “រោគសញ្ញា គម្រាមដាស់តឿនមិនមែនមានន័យថាមហារីកនោះទេ ទោះបីជាអ្នកមាន សញ្ញាទាំងនោះទាំងអស់ក៏ដោយ ។ មាន សញ្ញាធម្មតាៗ ឬការប្រែប្រួលមិន ធម្មតាជាច្រើនដែលសុទ្ធតែអាចបណ្ដាល ឱ្យមានរោគសញ្ញាដាស់តឿនទាំងអស់”។ ឧទាហរណ៍អ្នកអាចមានករណីហើមពោះ ឈឺចង្កេះនិងតឹងក្នុងអាងត្រគៀកដែរនោះ គ្រាន់តែជាដុំសាច់ធម្មតាក្នុង ស្រទាប សាច់ដុំស្បូនប៉ុណ្ណោះ ។ ប៉ុន្ដែប្រសិនបើ រោគសញ្ញារបស់អ្នកចេះតែកើតមាន រហូត និងវិវឌ្ឈន៍ទៅមុខទៀតដូចជាធ្វើ ឱ្យអ្នកក្រោកពីដេករាល់ព្រឹក និងចេះតែ ព្រួយបារម្ភរយៈពេលពីរសបា្ដហ៍ហើយ យកល្អគួរតែទំនាក់ទំនងជាមួយគ្រូពេទ្យ ដើម្បីពិនិត្យរកបញ្ហា ។
លោកបន្ថែមទៀតថា ការពិនិត្យជំងឺ ជាទៀងទាត់និងធ្វើតេស្ដដូចជា Pap Smear និង Mammograms ព្រមទាំង យល់ដឹងពីរាងកាយរបស់អ្នក សុទ្ធតែជា រឿងសំខាន់ទាំងអស់ដើម្បីទទួលបានសុខភាពល្អ ។ តើការប្រែប្រួលអ្វីខ្លះដែល គ្រប់គ្រាន់ឱ្យអ្នកមកជួបគ្រូពេទ្យ? ខាង ក្រោមគឺជាសញ្ញាជាច្រើនដែលអាចឱ្យអ្នកត្រូវមកធ្វើការពិនិត្យជាមួយគ្រូពេទ្យហើយ។
១- ប្រែប្រួលសុដន់វេជ្ជបណ្ឌិត ការូ លីន រានូវីច (Carolyn Runowicz, MD) អ្នកជួយសង្គ្រោះជំងឺមហារីក សុដន់ និងជាសាស្ដ្រាចារ្យខាងសម្ភព និង រោគស្ដ្រីនៅមហាវិទ្យាល័យវេជ្ជសាស្ដ្រ Herbert Wertheim របស់សាកលវិទ្យា ល័យអន្ដរជាតិ Florida ព្រមទាំងជា អតីតនាយកសហគមន៍ជំងឺមហារីក អាមេរិកនិយាយថា “ប្រសិនបើអ្នក មានអារម្មណ៍ថាមានដុំសាច់មួយអ្នក មិនគួរណាប្រងើយកន្ដើយនឹងវាទេ ទោះ បីជាលទ្ធផលនៃការថត Mammogram ឃើញធម្មតាក៏ដោយ”។ ប្រសិនបើ ក្បាលសុដន់របស់អ្នកបែកស្រកាឬរបក ស្បែក នោះវាអាចជាជំងឺ Paget’s Disease ដែលអាចជាប់ពាក់ព័ន្ធនឹងជំងឺ មហារីករហូតដល់៩៥ភាគរយឯណោះ។ លើសពីនេះទៅទៀតគួរតែរកមើលការហូតទឹករំអិលដូចទឹកដោះគោរ ឬឈាម ចេញពីក្បាលសុដន់ ។ ស្បែកនៅសុដន់ ទៅជាខួច ជាពិសេសមានពណ៌ដូចទឹក ក្រូចនោះ គឺជាអ្វីដែលអ្នកត្រូវបារម្ភ ហើយ។ អ្វីដែលកម្រការខួចលើស្បែក សុដនើច្រើនតែទាក់ទងនឹងជំងឺមហារីកសុដន់ដែលរលាក ហើយករណីដែលជា មហារីកខ្លាំងក្លា អ្នកអាចសម្គាល់ឃើញ មានការហើមក្ដៅ និងក្រហមសុដន់។ គ្រូពេទ្យអាចនឹងពិនិត្យលើសុដន់ និង សួរពីប្រវត្ដិជំងឺថត Mammogram ឬ Sonogram និងអាចធ្វើអាណាប៉ាត់ទៀត ដោយអាស្រ័យទៅតាមលទ្ធផលនៃការ ធ្វើតេស្ដទាំងពីខាងលើ។
២-ធ្លាក់ឈាមរដូវមិនទៀងទាត់ ពេលមួយដែលអ្នករ៉ាំងរដូវ រាល់ការ ធ្លាក់ឈាមទាំងអស់សុទ្ធតែជាសញ្ញា ដាស់តឿនដល់អ្នកហើយ ។ វេជ្ជបណ្ឌិត រានូវីច និយាយថា “រាល់ការហូរឈាម ឈាមតិចៗលើខោទ្រនាប់ឬកំណក់ឈាម ធំមួយសុទ្ធតែជារឿងមិនធម្មតាទាំងអស់ ហើយគួរតែស្រាវជ្រាវឱ្យបានភ្លាមៗ ”។ ការហូរឈាមអាចបញ្ជាក់បានថាមានដុំសាច់មិនមែនមហារីក Endometrial Polyp ឬអ្វីមួយធ្នង់ធ្ងរជាងនេះ ដូចជា មហារីកស្រទាប់ខាងក្នុងរបស់ស្បូន ឬ មាត់ស្បូន។ ជុំវិញការរាំងរដូវការហូរ ឈាមមិនធម្មតាច្រើនតែទាក់ទងនឹង ការប្រែប្រួលអ័រម៉ូន និងភាពមិនធម្មតា ក្នុងទ្វារមាស ដូច្នេះចូរធ្វើការថត Sono gram ទៅលើទ្វាមាសផ្ទាល់ និងអាណាប៉ាត់។
៣-ហូរឈាមតាមរន្ធគូថ ជំងឺមហា រីកពោះវៀនធំ គឺជាជំងឺមហារីកដែល កើតច្រើនជាងគេបំផុតលំដាប់ទីបីរលើមនុស្សស្រី។ ចំណុចសំខាន់មួយរបស់វា គឺជាការហូរឈាមតាមរន្ធគូថ ដែល ភាគច្រើនបំផុតបណ្ដាលមកពីជំងឺឫស ដូងបាត។ វេជ្ជបណ្ឌិត កាលេន និយាយ ថា “ប៉ុន្ដែវាមិនមែនបែបនេះទាំងអស់ នោះទេ តែលាមកដែលមានពណ៌ខ្មៅ ឬក្រហមគ្រប់គ្រាន់សម្រាប់អ្នកទៅជួប គ្រូពេទ្យហើយ”។ គ្រូពេទ្យទំនងជានឹង ពិនិត្យដោយការលូករន្ធគូថ និងថត Colonoscopy ប្រសិនបើអ្នកអាយុចាប់ ពី៥០ឆ្នាំឡើងទៅ ឬនៅក្មេងក៏ដោយ។
៤-ហូរទឹករំអិលការហូរទឹករំអិល តាមទ្វារមាសដែលមានក្លិនស្អុយ អាច ជាសញ្ញាមួយនៃជំងឺមហារីកមាត់ស្បូន ហើយទឹករំអិលនោះប្រហែលជាមាន ឈាម និងកើតមាននៅនៅចន្លោះពេល មករដូវឬក្រោយរាំងរដូវ។ យកល្អកុំ សាកល្បងព្យាបាលការហូរទឹករំអិលនោះដោយខ្លួនឯងជាមួយថ្នាំគ្មានវេជ្ជបញ្ជា អី។ ការពិនិត្យមានសារសំខាន់ដើម្បី កំណត់ថា ការហូរទឹករំអិលនោះបណ្ដាល មកពីការបង្ករោគ ឬអ្វីផ្សេងដែលធ្ងន់ធ្ងរ ជាងនេះ។
៥-ហើមពោះវេជ្ជបណ្ឌិត កាលេន និយាយថា “ជំងឺមហារីកក្រពេញអូវ៉ែ គឺជាឃាតកលេខមួយ។ អស់រយៈពេល ច្រើនឆ្នាំមកហើយ វាត្រូវបានគេស្គាល់ ថា ជាឃាតករស្ងាត់ស្ងៀម និងមាន រោគសញ្ញាច្បាស់លាស់របស់វាច្បាស់លាស់ចំនួនបួននោះគឺ ហើមពោះផ្លាស់ ប្ដូរពេលវេលាបត់ជើងធំតូច នោមញឹក ជាធម្មតា និងឈឺចង្កេះ ឬអាងត្រគៀក។ ការមានរោគសញ្ញាទាំងនេះមួយ ឬពីរ ម្ដងម្កាល វាគឺជារឿងធម្មតាទេ ពិសេស ក្រោយពីទទួលទានអាហារឆ្អែត។ ប៉ុន្ដែ ចូរប្រយ័ត្ននៅពេលមានសញ្ញានេះពីរ ឬច្រើនកើតឡើងរាល់ថ្ងៃច្រើនជាងពីរ សបា្ដហ៍ ហើយអ្នកក៏គួរតែទៅជួបគ្រូ ពេទ្យដែរប្រសិនបើវាចេះតែកើតឡើង ជាប់រហូត និងវិវត្ដទៅមុខទៀត។ គ្រូ ពេទ្យអាចពិនិត្យលើអាងត្រគៀក ថត Sonogram លើទ្វារមាស និងធ្វើតេស្ដ ឈាមCA-១២៥ដើម្បីរកមើលកោសិកា មហារីក។
៦-ឡើងទម្ងន់ ឬស្រកទម្ងន់ដោយ មិនដឹងមូលហេតុវេជ្ជបណ្ឌិត រានូវីច និយាយថា “ប្រសិនបើអ្នកឡើងទម្ងន់ ២,២គីឡូក្រាមភ្លាមៗ កុំបាច់បារម្ភអី”។ ប៉ុន្ដែពីមួយខែទៅមួយខែ ឃើញមាន ឡើងទម្ងន់ច្រើន ជាពិសេសនៅពេល ទទួលទានអាហារដើម្បីថែរាងឱ្យធម្មតា នោះ បែរឃើញរីកក្បាលពោះ នោះអាច ជាសញ្ហាជំងឺមហារីកអូវ៉ែដែរ។ ដោយ យោងទៅតាមសហគមន៍ជំងឺមហារីក អារមេរិក បានឱ្យដឹងថា ការស្រកទម្ងន់ ៤,៤គីឡូក្រាម ឬច្រើនជាងនេះដោយ មិនដឹងខ្លួនប្រហែលជាសញ្ញាដំបូងនៃ ជំងឺមហារីក ក្នុងនោះមានមហារីក លំពែង ក្រពះ បំពង់ Esophagus ឬសួត។ ប៉ុន្ដែវេជ្ជបណ្ឌិត រានូវីច និយាយថា ស្ដ្រីដែលស្រកទម្ងន់ច្រើនតែ បណ្ដាលមកពីក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក ។
៧- ក្អកជាប់រហូតការក្អក់ជាប់រហូត ច្រើនជាងពីរទៅបីសបា្ដហ៍ និងមិនមែន ដោយសារការអាឡែហ្ស៊ី ឬជំងឺនៅផ្លូវ ដង្ហើមខាងលើ ឬមានឈាមក្នុងកំហាក ត្រូវតែទៅឱ្យគ្រូពេទ្យពិនិត្យ។ ប្រសិន បើការក្អករបស់អ្នកបង្កឡើងដោយការជក់បារី ឬស្រូបផ្សែងបារីពីគេ ចូរចេញ ឱ្យឆ្ងាយពីកន្លែងនោះ ឬឈប់ជក់បារី។ វេជ្ជបណ្ឌិត កាលេន និយាយថា “ការ ជក់បារីគឺជាឃាតកជំងឺមហារីកលេខ មួយរបស់ស្ដ្រី”។ គ្រូពេទ្យអាចនឹងថត កាំរស្មីអ៊ិច និង CT Scan លើសួត របស់អ្នក។
៨- ប្រែប្រួលកូនកណ្ដុរវេជ្ជបណ្ឌិត រានូវីច ឱ្យដំបូន្មានថា “ប្រសិនបើអ្នក មានអារម្មណ៍ថា មានកូនកណ្ដុរដ៏រឹង ច្រើននៅនឹងក ឬឃ្លៀក អ្នកគួរតែទៅ ជួបគ្រូពេទ្យទៅ”។ កូនកណ្ដុរដែលហើម រឹង ច្រើនតែបណ្ដាលមកពីការបង្ករោគ។ ទោះបីជាយ៉ាងណាក៏ដោយ មហារីកកូន កណ្ដុរ សួត ក្បាល ឬក ដែលបានរីក រាលដាលហើយនោះក៏អាចធ្វើឱ្យកូន កណ្ដុររីកធំបានដែរ ហើយគ្រូពេទ្យអាច នឹងពិនិត្យទៅលើរាងកាយ និងធ្វើអាណា ប៉ាត់ទៀត។
៩-អស់កម្លាំងទោះបីជាការអស់កម្លាំង អាចជារឿងមួយពិបាកនឹងចាត់ទុកក៏ ដោយក៏សហគមន៍ជំងឺមហារីកអាមេរិក កំណត់ថា ការអស់កម្លាំងខ្លាំងពេកវាមិន ធូរស្បើយវិញទេទោះបីជាសម្រាកហើយ ក៏ដោយ។ ប្រសិនបើអ្នកចេះតែអស់ កម្លាំងជាប់រហូត ចូរទៅពិគ្រោះជាមួយ គ្រូពេទ្យចុះ។ ជំងឺមហារីកឈាមសពោះ វៀនធំឬក្រពះសុទ្ធតែអាចបណ្ដាលឱ្យ អស់កម្លាំងបានទាំងអស់ ព្រោះវាធ្វើឱ្យ បាត់បង់ឈាម។ វេជ្ជបណ្ឌិត រានូវីច និយាយថា “ការអស់កម្លាំងអាចជា បញ្ហាធ្ងន់ធ្ងរមួយ ហើយងាយនឹងមិនយក ចិត្ដទុកដាក់ណាស់”។ គ្រូពេទ្យអាចនឹង ធ្វើការពិនិត្យលើរាងកាយ និងធ្វើតេស្ដ ឈាមដើម្បីវាយតម្លៃទៅលើក្រពេញទីរ៉ូ អ៊ីតនិងទាត់ចោលនូវជំងឺទីរ៉ូអ៊ីតផងដែរ។
១០-ប្រែប្រួលស្បែកចូរមើលថែឱ្យ បានដឹតដល់លើការប្រែប្រួលទាំងឡាយ ណាដែលមានលើស្បែករបស់អ្នកគ្រប់ទីកន្លែងទាំងអស់ និងត្រូវទំនាក់ទំនងគ្រូ ពេទ្យភ្លាមនៅពេលមានអ្វីដែលធ្វើឱ្យ អ្នកព្រួយបារម្ភ។ ការឈឺចាប់នៅនឹង មាត់ដែលមិនចេះបាត់ ជាពិសេសពេល ជក់បារី ឬផឹកស្រាប្រហែលជាសញ្ញានៃ ជំងឺមហារីកមាត់។ ជាពិសេស ចូរ សម្គាល់រកមើលស្បែកដែលឈឺឬរលាក លើតំបន់ទ្វាមាស។ វេជ្ជបណ្ឌិត រានូវីច និយាយថា “ដំបៅលើបរបេរទ្វារមាស ដែលមិនចេះជា អាចជាសញ្ញាមួយនៃ ជំងឺមហារីកលើបរបេរទ្វាមាសនោះ”។ ការប្រែប្រួលលើប្រជ្រុយ ឬដំបៅមាន ពណ៌ លើបរបេទ្វារមាសក៏អាចជាសញ្ញា របស់ជំងឺមហារីកដែរ។ វេជ្ជបណ្ឌិត រានូវីច បន្ថែមទៀតថា “ជំងឺស្បែក បរបេទ្វារមាស អាចនឹងមើលរំលងជា ញឹកញាប់ ព្រមទាអាចស្ថិតក្នុងសភាព ធ្ងន់ធ្ងរបានទៀតៗ ដូច្នេះការច្រិបសាច់ ទៅវិភាគអាណាប៉ាត់អាចនឹងត្រូវធ្វើ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|